ជាប់គុក​៤​ឆ្នាំ​ព្រោះ បង្ហោះ​រូប និង​វីដេអូ​ស្ទើរ​អាក្រាត​

, , Leave a comment

​ប្រទេស​ចិន : អតីត​ស្រី​ស្អាត​កម្តៅ​អារម្មណ៍​លើ​អ៊ី​នោះ​ធើរ​ណេ​ត (Camgirl) ម្នាក់​នៅក្នុង​ប្រទេស​ចិន ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០០​ពាន់​យន់ (១៤៤៥៨​ដុល្លារ​) ក្នុងករណី​បញ្ចេញ​ស៊េរី​វីដេអូ​រូបភាព​អាសអាភាស​នៅលើ​អ៊ី​ន​ធើរ​ណេ​ត​។ យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នារី​វ័យក្មេង​ឈ្មោះ Lin អាយុ ២១ ឆ្នាំ បាន​ក្លាយជា​មុខសញ្ញា​ប៉ូលីស នៅក្នុង​ខែមីនា នៅពេល​វីដេអូ​មួយ​មាន​ចំ​ណើ​ង​ថា “Chengdu Foursomes” បាន​រីក​រាល​លើ​បណ្តាញ​សង្គម​។ ដោយ​វីដេអូ​នោះ​ផ្តោត​សំខាន់​ទៅលើ​ស្ត្រី​២​នាក់ និង​បុរស​២​នាក់​។​ទន្ទឹម​នោះ​ផងដែរ​ប៉ូលីស​ក្នុង​តំបន់​នៃ​ទីក្រុង Mianzhu ពុំបាន​យកចិត្តទុកដាក់​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​នេះ​ទេ​។ នេះ​បើតាម Chengdu Business Daily រាយការណ៍​ឲ្យ​ដឹង​។ ក្នុងនោះ គេ​បាន​ចំណាំបាន​នារី​ម្នាក់​ជាតា​រា​មួយរូប​លើ​អ៊ីនធឺណិត​ដែល​ប្រើ​ឈ្មោះ "Sydney Gun” ឬ "Xue Liqiang”​។ នារី​រូបនេះ​បាន​ចូលរួម​ថត​វីដេអូ​ស្រើបស្រាល​ចំនួន​៣១​ឃ្លី​ប​បង្ហោះ​ជា​សាធារណៈ និង​មាន​អ្នកគាំទ្រ​អន​ឡាញ​ដល់​ទៅ​ជាង​៤​ម៉ឺន​នាក់​។​

 

​ក្រោយ​វីដេអូ​នេះ​បង្ក​រក​កម្តៅ​លើ​អន​ឡាញ ប៉ូលីស​ឈានទៅ​កំណត់​អត្តសញ្ញាណ​ម្នាក់​ក្នុងចំណោម​នារី​វ័យក្មេង​២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​វីដេអូ Webcam ដែល​ធ្វើឡើង​ដោយ​ឈ្មោះ “Sydney Gun” ឬ “Xue Liqiang (雪梨枪)” ។ នារី​ម្នាក់​ដែលជា​ផ្នែក​មួយ​នៃ​ក្រុម​នេះ បានដាក់​រួមជាមួយ​គ្នា​រួចជាស្រេច​នូវ​សំណុំ​វីដេអូ «​អាសអាភាស​» ៣១ និង​ប្រមូលបាន​អ្នកគាំទ្រ ៤ ម៉ឺន​នាក់ លើ​បណ្តាញ​។ ប៉ូលីស​បាន​ចាប់ខ្លួន Lin និង​ពួក​អ្នក​រួមគំនិត​របស់​នា​ង នៅ​ថ្ងៃទី ៤ ខែមេសា បន្ទាប់ពី​នាង​បានមក​ត្រឡប់​ពី​ដំណើរ​កម្សាន្ត​ទៅកាន់​ទីក្រុង​ឌូ​បៃ ប្រទេស​ឥណ្ឌា​។​

 

​ប៉ូលិស​បាន​រកឃើញថា Lin មិនមែន​មកពី​គ្រួសារ​ក្រីក្រ​អ្វី​នោះទេ ព្រោះថា ឪពុកម្តាយ​របស់​នាង​សុទ្ធសឹងតែ​ជា​អ្នកមាន​ការងារ​ធ្វើ ។ Lin និយាយថា ក្រោយ​បញ្ចប់​ការសិក្សា​វិទ្យាល័យ នាង​ទទួលបាន​ការងារ​មួយ​ជា​អ្នកលក់​, ប៉ុន្តែ ដោយសារ​នឿយហត់​នឹង​ការងារ​ខ្លាំងពេក ក៏បាន​ឈប់​ទៅ ។​

 

​នាង​សារភាពថា ក្រុម​នាង​បាន​ថត​វីដេអូ “Chengdu Foursome” នេះ ក្នុង​គោលបំណង​ដើម្បី​ទទួលបាន «​បរិវារ​» ឲ្យ​កាន់តែច្រើន ។ រាល់​វីដេអូ Live របស់​នាង ភាគច្រើន​ពាក់ព័ន្ធ​នាង​និយាយ​លេងសើច​ពីនេះ​ពី​នោះ និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្រុសៗ​ក្តៅ​សាច់​, ស្វែងរក​វិធី​ផ្សេងៗ តាមរយៈ​ការបញ្ចេញ​តំបន់​ស្រើបស្រាល​របស់​នាង ។ មុនពេល​ចាប់ខ្លួន នាង​ប្រមូលបាន​អ្នកគាំទ្រ ៤ ម៉ឺន​នាក់ នៅ​ទូទាំង​វិ​ទិ​ការផ្សាយ​បន្ត​ផ្ទាល់ និង​រកប្រាក់​ចំណូល ៧៥,០០០ យន់ (១០៨៤៣​ដុល្លារ​) សម្រាប់​ការខិតខំ​ប្រឹងប្រែង​រប​ស់​នាង​មួយ​នេះ ។​

 

​គួរ​បញ្ជាក់ថា Lin ត្រូវបាន​តុលាការ​កាត់ទោស​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លងទៅនេះ ពីបទ​បង្កើត​វីដេអូ​អាសអាភាស ដើម្បី​រកប្រាក់​ចំណេញ និង​ត្រូវ​ជាប់ពន្ធនាគារ ៤ ឆ្នាំ រួមជាមួយ​ការពិន័យ​ជា​ទឹកប្រាក់​ចំនួន ១ សែន​យន់​៕

28-11-2016-2 28-11-2016-3 28-11-2016-4 28-11-2016

 

Leave a Reply

(*) Required, Your email will not be published