គ្រូទាយតាមហ្វេសប៊ុក អន្ទង រំលោភក្មេងស្រីបានសម្រេច ២ម៉ោង៥ដង បានរង្វាន់ពាក់ខ្នោះ

, , Leave a comment

រាជធានីភ្នំពេញ ៖ គ្រូទាយតាមហ្វេសប៊ុកឈ្មោះ ភុន សុខអេង អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងអត់ទឹក ឃុំគីរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ត្រូវបានក្រុមគ្រួសារ

នារីម្នាក់ដេញតាមចាប់តាំងពីខេត្តកំពង់ស្ពឺ រហូតដល់រង្វង់មូលចោមចៅ ទើបចាប់ខ្លួនបានកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ យកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅ ។

 

ប្រភពបានឲ្យដឹងទៀតថា ដំណើររឿងដំបូងគឺនារីវ័យក្មេងម្នាក់ អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បានឲ្យគ្រូទាយខាងលើ ពីប្រជ្រុយនៅលើដើមទ្រូងរបស់នាង ហើយគ្រូទាយទាយថា ប្រជ្រុយនៅដើមទ្រូង ជាប្រជ្រុយដែលនាំគ្រោះថ្នាក់ ដល់សាច់ញាតិជាច្រើននាក់ ។ បន្ទាប់ពីទំនាក់ទំនងតាមឆាតហ្វេសប៊ុករយៈពេលប្រមាណជាកន្លះខែ គ្រូទាយរូបនោះ ក៏លួងលោមនារីវ័យក្មេងរូបនោះថា ទាល់តែរួមរ័ក ជាមួយគ្រូទាយ ទើបអាចកាត់គ្រោះបាន ។

ដោយការលួងលោមរបស់គ្រូទាយ និងដោយខ្លាចមានគ្រោះថ្នាក់ដល់សាច់ញាតិ នៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៦ នារីរងគ្រោះក៏ទៅផ្ទះគ្រូទាយនោះដើម្បីកាត់គ្រោះ ដោយ ត្រឹមតែរយៈពេល២ម៉ោងសោះ គ្រូទាយរូបនោះបានរួមរ័កជាមួយនារីវ័យក្មេងរូបនោះបានសម្រេចរហូតដល់ទៅ៥ដងឯណោះ ។

ប្រភពបន្តថា បន្ទាប់ពីនារីរងគ្រោះបាត់ខ្លួន១យប់ ក្រុមគ្រួសារ ក៏សួរដេញដោលទើបដឹងការពិត ក៏ធ្វើការស្រាវជ្រាវតាមរកគ្រូទាយរូបនោះ ស្រាប់តែនៅព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកាឆ្នាំ២០១៦ ទើបដឹងថា គ្រូទាយរូបនោះទៅភ្នំពេញ ក៏នាំគ្នាដេញតាមចាប់តាំង ពីខេត្តកំពង់ស្ពឺ រហូតដល់រង្វង់មូលចោមចៅ ទើបចាប់ខ្លួនបាន យកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ចោមចៅតែម្តង ៕

819937d1-d724-4ce4-91c6-3569cd7e5ceb b9e35a93-7ebd-4b23-b836-d246f3656b30

 

 

Leave a Reply

(*) Required, Your email will not be published