អ្នកបើករថយន្តដឹកជ័រកៅស៊ូក្រែប ត្រូវរថយន្តដឹកដំឡូង បុកផ្លោងចូលក្រោមកង់រថយន្ត ស្លាប់ក្នុងថ្លុកឈាម

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត៣យប់រំលងអធ្រាត្រ ឈានចូលព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកបើកបររថយន្ត ដឹកកៅស៊ូក្រែប របស់ក្រុមហ៊ុនឯកជនមួយ

ត្រូវបានរថយន្តដឹកដំឡូងបើកមកបុក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចបង្គោលគីឡូម៉ត្រលេខ១៥៧ ក្នុងភូមិខ្នា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។

 

មន្ត្រីប៉ូលីសស្រុកត្បូងឃ្មុំ បានអោយដឹងថា ដោយរថយន្តមានបញ្ហា អ្នកបើកបររថយន្តដឹកជ័រកៅស៊ូក្រែប ឈ្មោះ ផង់ តិ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទី៦ ឃុំជប់ ស្រុកត្បូងឃ្មុំ បានឈប់រថយន្តអែបខាង ដោយមានស៊ីញូភ្លើងថែមទៀត ដើម្បីមើល កង់រថយន្ត ស្រាប់តែហ៊ីយ៉ានដាយពណ៌ស ដឹកដំឡូងមី បើកស្របទិសគ្នាក្នុងទិសដៅ ពីលិចមកកើតក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹង បណ្តាលអោយជនរងគ្រោះឈ្មោះ ផង់ តិ ដែលកំពុងតែឈរនិយាយទូរស័ព្ទនោះ បណ្តាលឲ្យផ្លោងស្លាប់ខ្ទាតចូលក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម។ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។

 

ក្រោយពីបានពិនិត្យចប់ សពត្រូវបានសមត្ថកិច្ចទាក់ទងទៅ ក្រុមសាច់ញាតិឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង២គ្រឿងត្រូវបាននាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីដោះស្រាយតាមច្បាប់ ៕

photo_2016-11-27_14-03-28 photo_2016-11-27_14-03-43

 

 

Leave a Reply

(*) Required, Your email will not be published