កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគីរី បង្ក្រាបរថយន្តលួចដឹកឈើ បម្រុង លោតឆ័ត្រ ទៅវៀតណាម ដែលមិនបង់លុយ

, , Leave a comment

ខេត្តរតនគិរី ៖ កាលពីវេលារំលងអាធ្រាត្រចូលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះក្រុងបានលុង បានចាប់រថយន្តមួយគ្រឿងដឹកឈើក្រញូងខុសច្បាប់ និងឃាត់

ខ្លួនជនសង្ស័យ២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី លួចដឹកឈើប្រណិត បម្រុងលោតឆ័ត្រ ទៅ វៀតណាមតាមច្រកអូរយ៉ាដាវដែលមានលោកអ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ។

 

មន្ត្រីសមត្ថកិច្ចបានអោយដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក អ៊ុន ស៊ីដេត អភិបាលរងក្រុង បានចេញប្រតិបត្តិការចាប់រថយន្ដដឹកឈើក្រញូងមួយគ្រឿងម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2D-9519 ដែលផ្ទុកឈើជាច្រើនដុំនិងឃាត់ខ្លួនជនសង្ស័យ២នា ឈ្មោះ នុត ឌឿន អាយុ៤២ឆ្នាំ មានទីលំនៅភូមិថាឡា ឃុំថាឡា ស្រុកថឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងឈ្មោះ សារី ជា អាយុ៤៥ឆ្នាំ មានទីលំ នៅភូមិអូរឬស្សី ឃុំស្រែស្តៅ ស្រុកចិត្របូរី ខេត្តក្រចេះ។ លួចដឹកឈើក្រញ៉ូងចេញពីទឹកដីខេត្តស្ទឹងត្រែង បម្រុងលោតឆ័ត្រ ទៅវៀតណាម ឆ្លងកាត់ខេត្តរតនគីរី តាមច្រកអូរយ៉ាដាវ ដែលមានលោក អ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ។ វត្ថុតាង និងជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃ ឈើលំផាត់ ចាត់ការបន្តតាមនីតិវិធី។

 

ប្រភពបានអោយដឹងថា បច្ចុប្បន្នជំនួញឈើប្រណីតខុសច្បាប់ នៅខេត្តរតនគីរី បានកក្រើកវិញហើយ គឺឈ្មួញបានដឹកជញ្ជូនតាមច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ យកទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ ដែលដឹកតាម រថយន្តកាមរីបាឡែន ឆ្លាម ធុនត្រា កាមរីគូទហើមស៊េរី៩៥ ព្រមទាំងរថយន្ត សាំយ៉ុង បន្ទាប់ពីបានបិទ១រយះពេលខ្លី កន្លងមក គឺមិនមានសមត្ថកិច្ចណាបង្ក្រាបសោះឡើយ ។ ឈ្មួញល្បីឈ្មោះចាន់ធី ឈ្មោះស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះស្រីខួច ឈ្មោះណូ ឈ្មោះយាយ អ៊ូក ឈ្មោះយាយអ៊ី  ឈ្មោះម៉េង និងឈ្មួញផ្សេងទៀតដឹកជញ្ជូនឈើឆ្លងទៅប្រទេស វៀតណាម តាមច្រកច្រកទ្វារ ព្រំដែនអន្តរជាតិ អូរយ៉ាដាវ និងច្រករបៀង ភូមិភិ និងច្រករបៀងភូមិឡំ មិនដែលមានការបង្ក្រាបពីសមត្ថកិច្ចចម្រុះ នោះធ្វើការបង្ក្រាបនោះទេ មិនដឹងលាបាតដៃ ទទួលប្រាក់ពីឈ្មួញប៉ុន្មាននោះទេ?ជាពិសេស លោក អ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរ ជាតិអូរយ៉ាដាវ មិនដឹងទទួលប្រាក់ពីឈ្មួញប៉ុន្មាននោះទេ ក្នុងការអនុញាតិអោយមេឈ្មួញខាងលើ ដឹកឈើឆ្លងទៅវៀតណាមតាមច្រកច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ យ៉ាងអាណាធិបតេយ្យបែបនេះ ៕

1-206-768x432 fn-2016-11-26-11-00-34-0 g-768x576

 

Leave a Reply

(*) Required, Your email will not be published