បាក់ដីភ្នំនៅទីតាំងក្រុមហ៊ុនតាឆាងសង្កត់មនុស្ស ២នាក់ ស្លាប់យ៉ាងអាណោចអាធម័

, , Leave a comment

ខេត្តប៉ៃលិន ៖ មនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពីមានហេតុ ការណ៍បាក់ថ្មភ្នំសង្កត់លើអេស្កាវ៉ាទ័រ(ម៉ៃខូង)និងឡានដឹកដីរបស់ក្រុមហ៊ុនឈុន ឆាង

កាលពីវេលាម៉ោងជិត៦ល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិដីក្រហម ក្រោយសាលាបឋមសិក្សាពៅសេងហាក់ក្នុងសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនខេត្តប៉ៃលិន។ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានរិះគន់អាជ្ញាធរ និងសមត្ថកិច្ចថា ព្រងើយកន្តើយមិនជួយយកសពចេញពីគំនរដី។

 

ប្រភពបានអោយដឹងថា ហេតុការណ៍បាក់ដីភ្នំសង្កត់មនុស្សស្លាប់នេះ ផ្តើមចេញ ពីការយកអេស្កាទ័រទៅកាយដីដោយគ្មានបច្ចេកទេសត្រឹមត្រូវចំពេលមេឃកំពុងងងឹត ខ្លាំងផងដែរ។ អ្នកនៅកន្លែងកើតហេតុបន្តថា ក្រោយពីកើតហេតុពួកគាត់ បានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ តែសមត្ថកិច្ច និងអាជ្ញាធរពេលចុះដល់កន្លែងកើតហេតុបានត្រឹមឈរមើលប៉ុណ្ណោះដោយមិនបាន រិះរករកវិធីជួយសង្គ្រោះ ឬយកសព ចេញពីគំនរដីនោះឡើយ។ លុះជាងកន្លះម៉ោងក្រោយទើបប្រជាពលរដ្ឋ និងកម្មករសម្រេចចិត្ត នាំគ្នាកាយដីយកសព តៃកុងអេស្កាទ័រ រីឯសពប្រជាពលរដ្ឋម្នាក់ទៀត យកមិនទាន់បាននៅឡើយទេ។ ជនរងគ្រោះទាំង២នាក់ខាងលើមាន ឈ្មោះធី រដ្ឋា អាយុ២០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ប៉ុន្តែមិនមែនជាកម្មកររបស់ក្រុមហ៊ុនខាងលើឡើយ គ្រាន់តែជាអ្នកដែលមកអង្គុយលេងលើម៉ៃខូចនោះប៉ុណ្ណោះ។ ចំណែកម្នាក់ទៀតជាអ្នកបើកម៉ៃខូងឈ្មោះ ឈីវ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។

fn-2016-11-26-20-25-41-1 fn-2016-11-26-20-26-06-0 fn-2016-11-26-20-26-07-2

 

Leave a Reply

(*) Required, Your email will not be published