លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាង រងការរិះគន់ បើកដៃអោយឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ជាថ្នូរលាបាតដៃទទួលប្រាក់

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ ព្រៃឈើនៅស្រុកសៀមប៉ាង ក្នុងតំបន់ ឧទ្យានជាតិវីរជ័យ និងនៅតំបន់កន្ទុយនាគ កំពុងត្រូវបានពួកឈ្មួញ បន្តដាក់កម្លាំងចូលទៅកាប់បំផ្លាញឥតឈប់ឈរ ខណៈពេលព្រៃឈើទាំងនោះ ជិតផុតពូជអស់ ហើយសមត្ថកិច្ចជំនាញនិងអាជ្ញាធរស្រុក គ្មានវិធានការទប់ស្កាត់ និងបង្ក្រាបសោះឡើយ។ រីឯការកាប់បំផ្លាញឈើនេះដែរ មិនត្រឹមតែកើតមាន នៅក្នុងដីខ្មែរប៉ុណ្ណោះទេពួកឈ្មួញក៏បានបំផុសបំផុល ឲ្យប្រជាពលរដ្ឋ លួចឆ្លងដែន ទៅកាប់ ឈើនៅប្រទេសជិតខាងដើម្បីយកមកលក់ឲ្យខ្លួនដោយមិនគិតពីការប៉ះពាល់ ឬគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះឡើយ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានឲ្យដឹងថាលោក ស៊ី សួន ដែលជាអភិបាលស្រុក កំពុងតែជាប់ពាក់ព័ន្ធយ៉ាងជ្រៅ ក្នុងការបើក ដៃឲ្យឈ្មួញដឹកឈើខុសច្បាប់យ៉ាងអនាធិបតេយ្យក្នុងមួយយប់ៗមានរថយន្តប្រភេទ សាំយ៉ុង ទ្បុចស៊ីស៤៧០ និងទ្បង់គ្រីស័រជាដើម មិនតិចជាង១០ទៅ២០គ្រឿងនោះទេ។ តាមរយៈការបើកផ្លូវឲ្យឈ្មួញដឹកឈើបែបនេះលោក ស៊ី សួន អាចប្រមូលបានប្រាក់ចំណូលយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងត្រជាក់ចិត្តដោយមិនខ្វល់គោរព បទបញ្ជាថ្នាក់លើសោះឡើយ។

ប្រភពបានឲ្យដឹងទៀតថា លោក ស៊ី សួន បានបញ្ជាឲ្យសមត្ថកិច្ច នគរបាលនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ដែលជាបរិវារចាត់វិធានការទប់ស្កាត់ ក្នុងករណី ម្ចាស់ ឈើណាម្នាក់មិនបង់ប្រាក់ ពី១០០ទៅ២០០ដុល្លាក្នុងរថយន្ត១គ្រឿង។ ហើយបច្ចុប្បន្នឈ្មួញឈើមានឈ្មោះហេង ឈ្មោះ ណាក់ ឈ្មោះហ៊ង ឈ្មោះសារិន និងឈ្មោះផ្សេងទៀត កំពុងដឹកឈើខុសច្បាប់ចេញពីស្រុកសៀមប៉ាងយកទៅលក់នៅស្រុកយួន ទាំង យប់ ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ។

ប្រភពបន្តថា រហូតមកដល់ពេលនេះ លោក ស៊ី សួន នៅតែជាអ្នកទទួលបានផលប្រយោជន៍ ពីការបើកដៃឲ្យឈ្មួញ ខិលខូចដឹកឈើ ចេញពីទឹកដី ស្រុកសៀមប៉ាង      ដដែល ព្រោះគ្មានសមត្ថកិច្ចណាឬស្ថាប័នពាក់ព័ន្ធណាហ៊ានប៉ះពាល់អភិបាល ស្រុកសៀមប៉ាង រូបនេះទ្បើយ។

ប្រការនេះមានន័យថា អភិបាលស្រុកសៀមប៉ាង ឈ្មោះ ស៊ី សួន កំពុងជាន់ឈ្លី បទបញ្ជាលេខ០២ រាជរដ្ឋាភិបាល យ៉ាងក្រអឺតក្រទម តាមរយៈការឃុបឃិត បើកដៃឲ្យឈ្មួញនាំឈើប្រណីតទៅ ស្រុកយួន ទាំងយប់ទាំងថ្ងៃ ដោយគ្មានការបង្ក្រាប៕

ករណីខាងលើមិនអាចទាក់ទង លោក ស៊ី សួន បាននៅឡើយទេ ៕

nita-7-a-14-full

25

 

Leave a Reply

(*) Required, Your email will not be published