កុំអោយបែកទ្រព្យ ឬ សម្រួលការងារអោយរលូនៗ ទើបតែងតាំង ប្តីជាអភិបាលស្រុក ប្រពន្ធអភិបាលរង ស្រុកជល់គីរី ?

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បានអោយដឹងថា ពលរដ្ឋនិងមន្ត្រីរាជការនៅស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ជាច្រើនបាននាំគ្នាកើតរឿងឆ្ងល់ ទាក់ទងទៅនិង

រដ្ឋបាល ស្រុករបស់ខ្លួន ដែលមានអភិបាលនិងអភិបាលរងជាប្តីប្រពន្ធនិងគ្នា ដែលមើលទៅដូចជាខុសទំនង និងខុសគេមួយនគរ ព្រោះថា អភិបាលស្រុកជាប្តី ហេតុអ្វីបានជាមានប្រពន្ធជាអភិបាលរងស្រុកម្នាក់ថែមទៀតមិនដឹងថា ថ្នាក់លើដែលមាន លោកឈួរ ច័ន្ទឌឿន ជាអភិបាលខេត្តកំពង់ឆ្នាំង ការសម្រេចបញ្ជូនឈ្មោះតែងតាំងទៅក្រសួងមហាផ្ទៃ នេះដើម្បីសម្រួលការងារ អោយរលូនៗហួសការស្មាន ឬកុំអោយបែកទ្រព្យ ឬខេត្តកំពង់ឆ្នាំង មិនមានធនធានមនុស្សល្មមសម្រាប់ការតែងតាំង។

 

ប្រភពបានអោយដឹងថា លោក យិន សាវ៉េន ជាអភិបាលស្រុក និងមានប្រពន្ធគឺលោកស្រី ឈឹមសុផល ជាអភិបាលរងស្រុកមួយរយៈធំកន្លងមកពួកគាត់ទាំង២នាក់ ប្តីប្រពន្ធ បានរួមដៃគ្នាក្តោបអំណាច នៅក្នុងស្រុកយ៉ាងសម្បើម ជិះជាន់មន្ត្រីថ្នាក់ក្រោមហើយដណ្តើមការងារ ពីអភិបាលរងស្រុកមួយចំនួន ដើម្បីស្វែងរប្រយោជន៍ ។ រាល់ការងារដែលមានប្រយោជន៍ ត្រូវបានលោកអភិបាល និង លោកស្រីអភិបាលរង ដណ្តើមយកទាំងអស់ ហើយ មន្ត្រីដែលហ៊ាន ទទួលបានការព្រមាន សំឡកសំឡឹង ពីអភិបាលប្តីប្រពន្ធទាំង២នាក់ ។នេះមិននិយាយទាក់ ទងទៅនិងការចាយវាយថវិកា សាលាស្រុកមួយចំនួន ប្រកបដោយភាពមិនប្រក្រតីជាច្រើនផង។

 

មហាជននៅក្នុងស្រុកជល់គីរី មានចំងល់ថា តើស្រុករបស់ខ្លូន មានករណីពិសេសលើសគេអ្វីម្ល៉េះ ទើបថ្នាក់លើ តែងតាំង លោក យិន សាវ៉េន ជាអភិបាលស្រុក និងមានប្រពន្ធ គឺលោកស្រី ឈឹម សុផល ជាអភិបាលរងស្រុកជល់គីរី ។បើយល់ថា លោកស្រី ឈឹម សុផល មានលក្ខណះសម្បត្តិល្មមសម្រាប់ការតែងតាំងជាអភិបាលរងស្រុក គួរតែតាំងឲ្យនៅស្រុក ផ្សេង មិនគួរតែងតាំងនៅស្រុកតែ១ជាមួយគ្នានោះទេ។

ទាក់ទងព័ត៌មានខាងលើកំណើតថ្មី មិនអាចទទួលការបញ្ជាក់ ពីលោកអភិបាលស្រុកជល់គីរី យិន សាវ៉េន និងលោកស្រី ឈឹម សុផល ដែលជាអិបាលរងស្រុក និងជាប្តីប្រពន្ធនឹងគ្នានោះបានឡើយ ៕

%e1%9e%88%e1%9e%bd%e1%9e%9a-%e1%9e%85%e1%9f%90%e1%9e%93%e1%9f%92%e1%9e%91%e1%9e%8c%e1%9e%bf%e1%9e%932

 

Leave a Reply

(*) Required, Your email will not be published