រន្ឋត់ !! អ្នកស្រុកកងមាស មួយគ្រួសារស្ទើរផុតពូជ ក្នុងករណីរថយន្ត Lexus បុករថយន្តធំ នៅស្រុកមោងឫស្សី

, , Leave a comment

img-20161124-wa0003

ខេត្តបាត់ដំបង ៖ ពិតជាមហាខ្លោចចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋមួយគ្រួសារ ជាអ្នកស្រុកកងមាស ខេត្តកំពង់ចាម បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ

បណ្តាលឲ្យស្លាប់ទាំង៥នាក់ មានប្រុសម្នាក់ និងស្រី៤នាក់ (កុមារីម្នាក់) នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយលើ ស្រុក មោងឫស្សី ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ៥។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងដោយរថយន្តដែលជនរងគ្រោះជួលជិះម៉ាក Lexus RX-300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2O-0998 បានទៅបុកជាមួយរថយន្តធន់ធំ ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ 3C-7509 ក្នុងទិសដៅបញ្ច្រាស់គ្នា ពោលរថយន្តរបស់ជនរងគ្រោះ ធ្វើដំណើរពីទិសដៅ ភ្នំពេញ-បាត់ដំបង ហើយរថយន្ត HINO ធ្វើដំណើរទិសដៅ បាត់ដំបង-ភ្នំពេញ។

 

លោក ម៉ៅ ហ៊យ មេបញ្ជាការរងអាវុធហត្ថស្រុកមោងឫស្សី បានបញ្ជាក់ថា តាមអ្នកឃើញហេតុការណ៍គឺគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តតាក់ស៊ីម៉ាកLexus RX300 បើកពីភ្នំពេញ ទៅខេត្តបាត់ដំបងពេលមកដល់កន្លែងកើតហេតុ អ្នកបើក បរដូចជា មានអាការៈងងុយដេក ក៏រេចង្កូតរថយន្តទៅបុកនឹងរថយន្តដឹកទំនិញ ធុនធំ ដែលបើកបរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង។ បណ្តាលអោយជនរងគ្រោះចំនួន៥នាក់ដែលមានទីលំនៅស្រុកកងមាស ខេត្តកំពង់ចាម ជិះនៅក្នុងរថយន្ត Lexus មួយគ្រួសារស្លាប់ទាំងអស់ ។ ក្រោយកើតហេតុអ្នកបើកបរទាំង២គ្រឿង គឺរថយន្ត Lexus និងរថយន្ត HINO បានរត់គេចខ្លួនបាត់ភ្លាមៗ ។

 

អ្នកស្រី សុខគា ដែលកូនស្រីរបស់ស្ត្រីជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បានស្រែកទ្រហោយំ នៅយប់ថ្ងៃនេះថា ជនរងគ្រោះទាំង៥នាក់ ដែលជាសាច់ញាតិនឹងគ្នានោះ មានជីវភាពក្រក្រី ហើយពួកគេបានជួលរថយន្ត ទៅចូលរួមបុណ្យសពបងប្អូន នៅឯខេត្តបាត់ដំបង ស្រាប់តែជួបសោកនាដកម្មបែបនេះតែម្តងទៅ ពិតជារន្ធត់ណាស់។ អ្នកស្រី សុខគា បញ្ជាក់ថា គ្រួសារលោកពិតជាឯកោណាស់ ដែលក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ម្តាយក៏ស្លាប់ បងប្រុសក៏ស្លាប់ ក្មួយស្រីក៏ស្លាប់ ប្អូនស្រីក៏ស្លាប់ (៥នាក់) ខណៈនៅផ្ទះសល់តែរូបអ្នកស្រី និងឪពុកដែលពិការដៃទៀតផង។ សុំអំពាវ នាវដល់ថ្នាកដឹកនាំ និងសប្បុរសជន ជួយអន្តរាគមន៍ផង ជាពិសេសការធ្វើបុណ្យ សព នៅឯស្រុកកំណើត។

 

ក្រោយកើតហេតុសាកសព ត្រូវបាន លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាឲ្យយករថយន្តពេទ្យ២គ្រឿង ជួយដឹកទៅកាន់ស្រុកកំណើត។ រថយន្តបង្ករទាំងពីរគ្រឿង ត្រូវបានប៉ូលិសចរាចរស្រុក អូសយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកមោងឫស្សី ដើម្បីចាត់ការតាមផ្លូវច្បាប់៕

img-20161124-wa0000 img-20161124-wa0006 img-20161124-wa0007

fn-2016-11-24-16-15-08-5

 

Leave a Reply

(*) Required, Your email will not be published