ចេញពី​ថ្នាល​សិល្បៈ ផាន់ ម៉ូ​នី​កា ក្លាយជា​ជំទាវ​

, , Leave a comment

24-11-2016-6

​រាជធានី​ភ្នំពេញ : ម្ចាស់​បទ​ ”​រំ​ចង់​ស្រែ​កែខ្លួន​” អតីត​តារាចម្រៀង​សាន់​ដេ អ្នកនាង ផាន់ ម៉ូ​នី​កា បាន​ប្រារព្ធ​ពិធី​ខួបកំណើត​កូនស្រី​ទី​១ យ៉ាង​ហ៊ឹកហ៊ាក់ ដោយ​អញ្ជើញ​តារា​សិល្បៈ​ប្រមាណ​ជាង​១០០​នាក់ ឲ្យ​ចូលរួម​នៅ​ហាង​ស៊ុប​របស់​អ្នកនាង​ដែល​ស្ថិតនៅ​កោះ​ពេជ្រ​។ នេះ​ជា​ពិធីជប់លៀង​ធំ បន្ទាប់ពី​អ្នកនាង​ទើបតែ​បាន​ឡើង​ងារ​ជា​ជំទាវ ដោយសារតែ​ស្វាមី​បាន​ក្លាយជា​ជំនួយការ​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្នុង​ក្រសួង​មួយ​។​

img_8015

​អ្នកនាង​បញ្ជាក់ថា​លោក គង់ សុខ​ម៉េង ស្វាមី​របស់ខ្លួន ដែលជា​អ្នកជំនួញ​មួយរូប​បាន​ឡើង ងារ​ជា​ឯកឧត្តម ទើប​អ្នកនាង​សម្រេចចិត្ត ធ្វើ​ខួប​កូនស្រី​ច្បង​ឈ្មោះ គង់ ម៉ា​នី​កូ ធំដុំ​ដើម្បី​ជួបជុំ​តារា​សិល្បៈ និង​សាច់ញាតិ​។ អ្នកនាង​ថា​ពិធី​ខួបកំណើត​ដែល​បាន​ធ្វើឡើង មានការ​ប្រារព្ធ​ខួប​កូនប្រុស​របស់លោក​រ៉ា​យុទ្ធ​ម្ចាស់​សំលៀកបំពាក់​«​រ៉ា​យុទ្ធ​»​ផងដែរ ទើប​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​មួយ​ភាគ​អញ្ជើញ ដោយ​អ្នកនាង និង​មួយ​ភាគ​អញ្ជើញ ដោយ​លោក​រ៉ា​យុទ្ធ​។ អ្នកនាង​ថា​តារា​សិល្បៈ​មាន​ត្រឹមតែ​ជាង​១០០​នាក់ ប៉ុណ្ណោះ​ត្រូវបាន​អញ្ជើញ ហើយ​ភាគច្រើន​ក៏​ជា តារា​សិល្បៈ ដែល​ចេញចូល​យក​សំលៀកបំពាក់ ពី​ហាង​រ៉ា​យុទ្ធ​ទៅ​ឡើង​ឆាក​ផងដែរ ។​

 

​អ្នកនាង​ផាន់ ម៉ូ​នី​កា បាន​អះអាងថា​អាជីព​សិល្បៈ​អ្នកនាង​សម្រេចចិត្ត​ធីប​យូរណាស់​មកហើយ ពោលគឺ​តាំងពី​អ្នកនាង​ចូល​រោងការ និង​ក្លាយខ្លួនជា​ម្ចាស់​មុខ​ជំនួញ នៅក្នុង​គ្រួសារ​របស់​ស្វាមី​ម្ល៉េះ​។ សម្រាប់​ការងារ​សិល្បៈ នាង​នៅតែ​ស្រលាញ់ និង​ចង់​ប្រឡូក​ឡើងវិញ​ប៉ុន្តែ​ពេលនេះ​នាង​មមាញឹក​ច្រើន​នឹង​ការងារ​មុខ​ជំនួញ និង​ការ​មើលថែ​ទាំង​កូនស្រី​ទាំងពីរ​។ តារា​ស្រី​វ័យ​៣០​ឆ្នាំ​រូបនេះ​បញ្ជាក់ដែរថា កន្លងមក​កម្មវិធី​ខួបកំណើត​កូនស្រី​នាង​កន្លងមក​នាង​តែងតែ​ធ្វើ​កម្មវិធី​ចែកទាន​ដល់​ជនក្រីក្រ ដើម្បី​ចែករំលែក​ក្តី​អាណិត​ស្រលាញ់ ចំពោះ​គ្នា​ទៅវិញទៅមក ហើយ​ឆ្នាំនេះ​នាង​នឹង​នៅតែ​បន្តធ្វើ​នៅ​ឱកាសល្អ​ណាមួយ​។​

 

​គួរ​បញ្ជាក់ដែរថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម សាន់​ដេ អ្នកនាង​ផាន់ ម៉ូ​នី​កា​បាន​រៀបការ​ជាមួយ​លោក គង់ សុខ​ម៉េង ដែល​ត្រូវជា​បងប្រុស​របស់លោក​គង់ រ៉ា​យុទ្ធ កាលពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៣​។ តារា​ស្រី​រូបនេះ​ធ្លាប់​បានធ្វើ​ឲ្យ​ទស្សនិកជន​បាន​ស្គាល់​ខ្លាំង​ជាមួយនឹង​ស្នាដៃ​បទ​ចម្រៀង​ជាច្រើន​នៅ​ផលិតកម្ម​នេះ​ដូចជា​បទ ​”​រំ​ចង់​ស្រែ​កែខ្លួន​” បទ​”​លើក​ស្នេហ៍​ជូន​បង​” ជាដើម៕

24-11-2016-2 24-11-2016-3 24-11-2016-4 24-11-2016-5 24-11-2016

 

Leave a Reply

(*) Required, Your email will not be published