លោក ជួន សុវណ្ណ បញ្ជាឲ្យវាយខ្នោះ មន្រ្តីនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខ ខិលខូច គាបស៊ីលុយក្មេងស្ទាវពេលយប់ មហាជនសាទរ ពេញទំហឹង

, , Leave a comment

រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បញ្ជាឲ្យវាយខ្នោះ និងចាប់បញ្ជូន មន្រ្តីនគរបាល ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ

ចំនួន៥នាក់ទៅធ្វើការផាកពិន័យតាមច្បាប់នគបាលជាតិ ក្រោយពីមន្រ្តីនគរបាល ទាំងនេះ បានប្រព្រឹត្តបទល្មើស ដោយគាបស៊ីលុយ និងម៉ូតូរបស់ក្រុមក្មេងស្ទាវ នៅពេលយប់ត្រូវបានមហាជនគាំទ្រពេញទំហឹង។

 

មន្រ្តីសាលាខណ្ឌសែនសុខបានលួចបង្ហើបអោយដឹងថា កាលពីយប់ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខ ចំនួន ៥នាក់ ជិះម៉ូតូ៣គ្រឿងបានទៅកាក់ក្មេងស្ទាវ២នាក់កំពុងជិះម៉ូតូក្នុងមូលដ្ឋានខណ្ឌ សែនសុខ ដោយបង្ខំឲ្យក្មេងស្ទាវទាំងនោះ ឲ្យលុយពួកគេ និងយកម៉ូតូទៅបញ្ចាំដើម្បីបានលុយ។ក្រោយមានករណីគាបស៊ី លុយស្រស់ពីប្រជាពលរដ្ឋខាងលើនេះ បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយដំណឹងនេះបានឭដល់នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យវាយខ្នោះ យកទៅដាក់ពិន័យតាមច្បាប់នគរបាលជាតិយ៉ាងម៉ឺងម៉ាត់។ក្រោយមកមន្រ្តីនគរបាលទាំង៥នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅ ដាក់ពិន័យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ។

មន្រ្តីសាលាខណ្ឌសែនសុខបានបន្តថា រហូតមកដល់ពេលនេះ មន្រ្តីនគរបាលទាំង៥ នាក់ខាងលើនេះ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ពោលនៅបន្តការសួរនាំ នៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ៕

15208007_1690521147944094_702511406_n 15226397_1690521137944095_1803245034_n fn-2016-11-23-22-08-27-0

 

 

Leave a Reply

(*) Required, Your email will not be published