សេវា​រំងាប់​អារម្មណ៍ និង​បំពេញ​តណ្ហា ត្រូវ​ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​បង្ក្រាប​

, , Leave a comment

​ខេត្តកំពង់ធំ : យ៉ាងហោចណាស់​នារី​បម្រើសេវា​ផ្លូវភេទ​ចំនួន​២៤​នាក់ និង​បុរស​មេបន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ស្ទោង សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​បង្ក្រាប​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ហាង​ទី​១​ឈ្មោះ​កា​រា​អូ​ខេ (​ជំនោរ​រីករាយ​)  មាន​ទីតាំងនៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ដែលមាន​ម្ចាស់​ហាង​ឈ្មោះ អ៊ឹង ប៊ុន ឆាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ និង​នារី​ចំនួន​១៥​នារី​នាក់​។ រីឯ​ហាង​ទី​២ ឈ្មោះ​កា​រ៉ា​អូ​ខេ (​ម្លប់​ដូង​) មាន​ទីតាំងនៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ដែលមាន​ម្ចាស់​ឈ្មោះ អ៊ុក រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​នារី​៩​នាក់ បន្ទាប់មក​បាន​បញ្ជូន​នារី​ទាំង​២៤​នាក់ ទៅ​សួរចម្លើយ និង​អប់រំ​ណែនាំ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង រួច​អនុញ្ញាតិ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ។​

 

​ដោយឡែក​ម្ចាស់​ហាង​ទាំង​២ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ បើសិន​រកឃើញថា ពិត​ជាមាន​បទល្មើស សេ​វ៉ា​កម្ម និង​ផ្ដល់​ទីតាំង​ឬ​ទទួលផល​ពី​សេវាកម្ម​ទាំងនេះ ត្រូវ​ប្រឈម​នឹង​ការដាក់ទោស​តាមច្បាប់​៕

23-11-2016-1 23-11-2016-2

23-11-2016

 

Leave a Reply

(*) Required, Your email will not be published