ស្លាប់​មួយ របួស​មួយ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង ម៉ូតូ និង រថយន្ត​ដឹក​សំរាម​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : យ៉ាងហោចណាស់​យុវជន​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​ខណៈ​ធ្វើដំណើរ​តាមផ្លូវ ហើយ​ត្រូវ​រថយន្ត​ដឹក​សំរាម បុក​ជាមួយនឹង​ម៉ូតូ​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ លើផ្លូវ​បុរី​កម្មករ ត្រង់ចំណុច កែង​ផ្លូវបំបែក​សេ​តេ ស្ថិតនៅ​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានបញ្ជាក់​ឲ្យ​ដឹងថា ក្មេងប្រុស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ឈ្មោះ ភ​ក្ត្រ័ រតនៈ​ឈួ​យ អាយុ ១១​ឆ្នាំ មុខរបរ សិស្ស អ្នករួមដំណើរ​លើ​ម៉ូតូ និង​រងរបួស​ស្រាល ស្រី អ្នកបើកបរ​ម៉ូតូ ឈ្មោះ ភ​ក្ត្រ័ សុក្រ ភេទ​ស្រី អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​។​

 

​រីឯ​វត្ថុតាង​រថយន្ត និង​ម៉ូតូ បាន​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​៕

23-11-2016

 

Leave a Reply

(*) Required, Your email will not be published