ព្រោះតែ​បំពេញ​តណ្ហា ព្រះចៅអធិការ​វត្ត​ខណ្ឌសីមា​រាម ត្រូវ​បណ្តេញ​ពី​វត្ត​

, , Leave a comment

​ខេត្ត​ប៉ៃលិន : ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​ចោទប្រកាន់ថា ព្រះចៅអធិការ​វត្ត​នោះបាន​នាំ​ស្រីក្មេង​ម្នាក់ ទៅ​ដេក​ជាមួយគ្នា ជាច្រើន​ដង​មក ដោយមាន​ភស្តុតាង​ជាក់ស្ដែង ក៏​នាំគ្នា​ព័ទ្ធ​សាលាឆាន់​ទាំងយប់ ស្ថិតនៅក្នុង​វត្ត​ខណ្ឌសីមា​រាម ហៅ​វត្ត​អូរ​ឈើ​ក្រំ ក្នុងភូមិ អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។​

22-11-2016-1

​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន​ម្នាក់ បាន​ឲ្យ​ដឹងថា ព្រះចៅអធិការ​វត្ត​ម្នាក់ នៅក្នុង​ខេត្ត​ប៉ៃលិន​ត្រូវបាន​ចាប់​ផ្សឹក និង​បណ្តេញ​ពី​វត្ត​កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់​លោកសង្ឃ​រូបនោះ មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ម្នាក់នេះ​រយៈពេល​៣-៤​ឆ្នាំ​ហើយ រហូតដល់​ក្រោយមក​ស្ត្រី​នោះមក​ដេក​នៅក្នុង​វត្ត​នោះ​ទៀតផង​។ ហេតុការណ៍​ដែល ចៅអធិការ​វត្ត​នាំ​ស្រី​ដេក​ក្នុង​វត្ត​នេះ​មាន​កើតឡើង នៅក្នុង វត្ត​ខណ្ឌសីមា​រាម ហៅ​វត្ត​អូរ​ឈើ​ក្រំ កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅនេះ នៅក្នុង​ខេត្ត​ប៉ៃលិន​។​

22-11-2016-7

​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន បន្ថែមថា ព្រះសង្ឃ​កំហូច​រូបនេះ មានឈ្មោះ ហេង វណ្ណ​ធី​រ៍ ព្រះជន្ម​៤៧​ព្រះវស្សា ជា​ចៅអធិការ​វត្ត​ខណ្ឌសីមា​រាម ហៅ​វត្ត​អូរ​ឈើ​ក្រំ ដែលមាន​ទីតាំង ស្ថិតនៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​ស្ត្រី​ជា​ស្រី​ស្នេហ៍​នោះ មានឈ្មោះ វី អាយុ​៣២​ឆ្នាំ​។  បច្ចុប្បន្ននេះ ព្រះសង្ឃ​កំហូច​រូបនេះ ត្រូវបាន​ចាប់​ផ្សឹក និង បណ្តេញ​ពី​វត្ត​ហើយ​៕

22-11-2016-6 22-11-2016 22-11-2016-2 22-11-2016-3 22-11-2016-4 22-11-2016-5

 

Leave a Reply

(*) Required, Your email will not be published