ករណី​ក្រុម​ក្មេង​ទំនើង​ដក​កាំភ្លើង វាយ​ជនរងគ្រោះ​បែកក្បាល សមត្ថកិច្ច​មិន​ចង់​ចាប់ ឬ​ខ្វះ​សមត្ថភាព​ក្នុងការ​ចាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅលើ​បណ្ដាញ​សង្គម​ថ្មី​នេះ​បាន លើកឡើងថា ពិតជា​អយុត្តិធម៌​ណាស់ សម្រាប់​ជនរងគ្រោះ​ព្រោះតែ​ការអនុវត្តន៍​ច្បាប់​ចាប់​រំលង ដោយ​ពួកគាត់​ដាក់​ការសង្ស័យ​ទៅលើ​សមត្ថកិច្ច អាជ្ញាធរ​ខណ្ឌ ដែល​មកដល់ពេលនេះ​ហើយ​នៅតែ​ទុក​ឲ្យ ជនបង្ក​នៅក្រៅ​សំណាញ់​ច្បាប់​យ៉ាង​រំភើយ ខណៈ​មាន​ទាំង​វីដេអូ សកម្មភាព​ដក​កាំភ្លើង​វាយ​ទៅលើ​ជនរងគ្រោះ​ទៀតផង។​

 

​ប្រភព​បាន​ឲ្យ​ដឹងថា ជនបង្ក​ទាំងនោះ​មិនធម្មតា​ទេ ពិតជា​ខ្លាំង​មែន​.!! រហូតមក​ដ៏​ពេលនេះ​នៅតែ​ស្ងាត់ឈឹង​? ១០​ថ្ងៃ​ហើយ​ដែល​ធ្វើ​ឲ្យ​ផ្អើល​ពេញ​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១១ វិច្ឆិកា ២០១៦​មកម្ល៉េះ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន កន្លងមក បើទោះជា​មានការ ប្រតិកម្ម​ខ្លាំងៗ ពី​សំណាក់​មហាជន​ទូរ​ទាំង​ប្រទេស​នឹង​ជាពិសេស​ក៏មាន​ការ​ប្រតិកម្ម​ពី​កូនប្រុស​ទាំង​២​នាក់​របស់​នាយករដ្ឋមន្ត្រី​យ៉ាងណា​ក៏​មិនទាន់​ឃើញ មាន​សមត្ថកិច្ច​ខាង​ណា​ចាប់​ក្រុម​ក្មេង​ទំនើង​ប្រដាប់​ដោយ​កាំភ្លើង ទាំងនេះ​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់​នោះ​នៅឡើយ​ទេ​។​

 

​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ទូទាំងប្រទេស​ផងដែរ នៅតែ​តាមដាន​ជានិច្ច ថា​យ៉ាង​មិច​ទៅវិញ​ទើប​រឿង​ប្រតិកម្ម​ដល់​កូនប្រុស​សម្ដេច​ទាំង​២​នាក់​ហើយ​នៅ តែ​គ្មាន​លទ្ធផល​ទៀត​៕

2016-11-21_10-58-50

 

Leave a Reply

(*) Required, Your email will not be published