ស្ត្រី​ម្នាក់​ស្លាប់ចោល​ប្តី និង​កូន​៤​នាក់ ដោយសារ​មុខកាំបិត​របស់​គ្លីនិក ដឺ​បូ​តេ (​វីដេអូ​)

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នា​ក់បាន​ស្លាប់ចោល​ប្តី និង​កូន ខណៈដែល​ព្យាយាម​កែ​ពង្រីក​សុដន់​នៅ​គ្លីនិក ដឺ​បូ​តេ (De Beauté Clinic)  ដែលមាន​ទីតាំង​ជិត​រង្វង់​កាំ​កូ​ស៊ី​ធី ដោយ​ពេទ្យ​ខ្វះ​បច្ចេកទេស នេះ​បើតាម​ការរៀប​រាប់រប​ស់​ប្តី​ស្ត្រី​រងគ្រោះ​។​

21-11-2016-1

​ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ទៀតថា មុន​ហេតុ​ការ​ណ៌​ដែល​បណ្តាល​ឲ្យ​ប្រពន្ធ​របស់លោក​ស្លាប់​បែបនេះ​គឺ​ប្រពន្ធ​របស់គាត់​បាន​មើល Page Facebook របស់​គ្លីនិក​មួយ​ដែលមាន​យីហោ (​ដឹ​បូ​តេ​) នៅ​ជិត​រង្វង់​មូល​កាំ​កូ​បាន​ផ្សាយ​ពី​វិធី​កែ​សម្ផស្ស គឺ​ពង្រីក​ដើមទ្រូង (​សុដន់​) ឃើញ​ដូចនេះ​ប្រពន្ធ​របស់លោក​បាន​ពិភាក្សាគ្នា​ជាមួយ​លោក ដើម្បី​ទៅ​កែ​សម្ផស្ស​នៅ​គ្លីនិក​ខាងលើ​លោក​ក៏​យល់ព្រម​ឲ្យ​ប្រេ​ពន្ធ​របស់លោក​ទៅ​កែ​ពង្រីក​ដើមទ្រូង ដោយ​ស្ត្រី​រងគ្រោះ​បាន Call ទៅដោយ​កែ​ពង្រីក​ក្នុង​តំលៃ​៣០០០​ដុល្លារ បន្ទាប់ពី​និយាយ​ត្រូវ​គ្នា​ហើយ​ប្តី​បាន​ដឹក ប្រពន្ធ​ដែលជា​ស្ត្រី​រងគ្រោះ​ពី​ក្រចេះ មក​ភ្នំពេញ​។ លុះ​មកដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ណាត់ គ្លីនិក ខាងលើ បានធ្វើ​ការវះកាត់​សុដន់​ក្រោយពី​វះ​បាន​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា គឺ​ខាង​ស្ត្រី​រងគ្រោះ​ខាងលើ មាន​អាការ​ធ្ងន់ធ្ងរ​បំផុត​ក៏​ខាង​គ្លីនិក ខាងលើ​បាន​ដោះដៃ​មិន​ព្រម​ទទួលខុសត្រូវ​លើ​ការវះកាត់​កែច្នៃ​ពង្រីក​សុដន់​របស់​ស្ត្រី​រងគ្រោះ​នោះទេ គឺ​បាន​ប្រាប់​គ្រួសារ​របស់​ជនរងគ្រោះ​ឲ្យ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​មួយទៀត​ដែលមាន​យីហោ ICU មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៥ ផ្លូវ​៤០២ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន លុះ​ដឹក​ស្ត្រី​រងគ្រោះ​មកដល់​គ្លីនិក​នេះ ខាង​គ្លីនិក​បាន​ពិនិត្យមើល​អ្នកជំងឺ បន្ទាប់ពី​និត្យ​រួចហើយ​គ្រូពេទ្យ​បាន​ប្រាប់​ទៅ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ថា គ្មាន​សង្ឃឹម​រស់​ទេ ព្រោះ​ខាង​គ្លីនិក​ដឹ​បូ​តេ​ចាក់​ថ្នាំ​សណ្តំ​បាន​ស៊ី​សួត​ស​តំរង់​នោម និង​ថ្លើម​អស់​អា​លីង​ហើយ​។ រហូតដល់​ម៉ោងជាង​៤​និង​៤០​នាទី​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ត្រី​ខាងលើ​ក៏បាន​ស្លាប់ចោល​ប្តី និង​កូន​បួន​នាក់​តែម្តងទៅ​។​

21-11-2016

​បន្ទាប់ពី​រឿងនេះ​បានកើត​ឡើង បណ្តាញ​សង្គម​មួយ​បាន​ទទូច​សូម​ឲ្យ​សម្ដេច​តេ​ជោ មេត្តាជួយ​រក​យុ​ត្តិ​ធ៌​ម​ឲ្យ​បងស្រី​នាង​ខ្ញុំ​ឈ្មោះ រស់ សុខ​នី នៅ​ទី​រួម​ខេត្តក្រចេះ​ផង គ្លីនិក​កែ​សម្ផស្ស​ឈ្មោះ ដឺ​ប៉ូ​តេ កាំ​កូ​ស៊ី​ធី ស្ថិតក្នុង​ខ័​ណ្ឌ​ឬ​ស្សី​កែវ មាន​ទីតាំង ផ្លូវ​ចូល​កាំ​កូ​ស៊ី​ធី ចម្ងាយ​ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​ប្រមាណ​៥០​ម៉ែត្រ​។​

21-11-2016-2

​នៅ​ថ្ងៃទី​១៧ ខែ​១១ ឆ្នាំ ២០១៦ បាន​វះកាត់​កែ​សម្ផស្ស​បងស្រី​នាង​ខ្ញុំ​ឈ្មោះ រស់ សុខ​នី អាយុ ៣៦​ឆ្នាំ ក្រោយពី​វះកាត់​បាន​២​ថ្ងៃ នៅ​ថ្ងៃទី​១៩ ខែ​១១ ឆ្នាំ ២០១៦​ដដែល ដោយ​ឃើញ​អាកា​រៈ​ធ្ងន់ធ្ងរ​បំផុត​គ្លីនិក​ខាងលើ​ក៏បាន​ដោះដៃ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការវះកាត់​របស់ខ្លួន ក៏​ឲ្យ​បក្ខពួក​របស់ខ្លួន​ប្រាប់​ជនរងគ្រោះ​ឲ្យ​ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក ICU ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​៥ ផ្លូវ​៤០២ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ លុះ​មកដល់​គ្លីនិក​នឹង​ភ្លាម​ពេទ្យ​ក៏បាន​ពិនិត្យ​តាម​វិ​ជ្ជី​វៈ​សុខាភិបាល រួច​ពេទ្យ​បាន​ប្រាប់​គ្រួសារ​អ្នកជំងឺ​ថា អ្នកជំងឺ​មិនអាច​រស់​បានទេ ព្រោះ​មេរោគ​ពី​ការដាក់​ថ្នាំ​សណ្ដំ​របស់​គ្លីនិក​ដឺ​ប៉ូ​តេ​ស៊ី​សួត ថ្លើម តំរងនោម​អស់រលីង​ហើយ​។ នៅ​ម៉ោង​៤​និង​៤០​នាទី​រសៀល នា​ថ្ងៃទី​២០ ខែ​១១ ឆ្នាំ​២០១៦ នាង​បានទទួល​មរណភាព​ហើយ​។​

21-11-2016-3

​នាង​ខ្ញុំ​សូម​សម្ដេច​តេ​ជោ​មេត្តាជួយ​រក​យុ​ត្តិ​ធ៌​ម​ឲ្យ​បងស្រី​នាង​ខ្ញុំ ដោយ​សេចក្តី​អនុគ្រោះ​បំផុត​។ លេខ​ទំនាក់ទំនង 096 3306285 / 097 800 3000៕

21-11-2016-4 21-11-2016-5

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published