លោកសក្តិ៤កន្លះ ចៅ ម៉េង មេប៉ូលីសសេដ្ឋកិច្ចខេត្តព្រះសីហនុ មន្ត្រីអនុវត្តច្បាប់ បើកឡានទាំងស្រវឹង បុកម៉ូតូ មិនទទួលខុសត្រូវហើយ បើករត់ទៅបុករង្វល់មូលថែមទៀត

, , Leave a comment

fn-2016-11-18-12-34-17-0

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៩កន្លះយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើដងផ្លូវ វិថីក្រុង ចំណុចជិតផ្ទះពស់ ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ

មានករណីគ្រោះថ្នាក់ចរាចរមួយបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក High Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-3787 បើកបរដោយជនប្រមឹកឈ្មោះ ចៅ ម៉េង ភេទប្រុសអាយុ ៥០ឆ្នាំមានទីលំនៅភូមិ៣សង្កាត់លេខ៣ក្រុងខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលចររាចរណ៍ បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយ បង្កឡើងជនដោយប្រមឹកស្រវឹងជោកជាំ ឈ្មោះ ចៅ ម៉េង ភេទប្រុស អាយុ ៥០ឆ្នាំ មាន ទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។ ជនបង្កមាន មុខរបរ នាយការិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បើករថយន្តមួយគ្រឿងម៉ាក High Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-3787 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុក ម៉ូតូ១គ្រឿងម៉ាក Air Blade ពណ៌ក្រហមលាយខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ Yufuf Chandra ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ កុ្រងខេត្តព្រះសីហនុ មុខរបរទេសចរ ជនជាតិ ឥណ្ឌូនេស៊ី រួមដំណើរជាមួយឈ្មោះ Ediyanto ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា មានទិសដៅ ផ្ទុយគ្នា ក៏បណ្តាលអោយរងរបួសមធ្យមនិងស្រាលទាំង២នាក់តែម្តង។រួចបន្ថែមល្បឿនគេច ពីកន្លែងកើតហេតុបាន ជាង១គីឡូម៉ែត្រ ទៅបុកការដ្ឋាន រង្វង់មូលត្រីដូលហ្វីន ដែលសាលាខេត្ត កំពុងតែ កែរលំអរថ្មី ដាច់កង់ទៅមុខមិនរួច ។ ហើយក៏បើកទ្វារឡានរត់គេចបាត់ ស្រមោល។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះ មេនគរបាលសេដ្ឋកិច្ចជាមន្រ្តីប៉ូលូសជាតិដែលជាមន្ត្រីអនុវត្តច្បាប់បែរជាជនប្រមឹក បើករថយន្តទាំងស្រវឹង ដឹងច្បាប់ តែមិនទទួលខុសត្រូវ ចំពោះកំហុសរបស់ខ្លួន បែជាបើកគេចរត់យកខ្លួនពីកន្លែង កើតហេតុដោយមិន ទទួលខុសត្រូវទៅវិញ ៕

fn-2016-11-18-12-34-25-1-1 fn-2016-11-18-12-34-25-2 fn-2016-11-18-12-34-26-5

 

 

Leave a Reply

(*) Required, Your email will not be published