ព្រោះតែគ្មានចិត្តចេះជួយគ្នាក្នុងគ្រាក្រ Facebook Page ក្រសួងធម្មការ និងសាសនា ប្រកាសអាចនឹងបិទការងារមួយរយៈ ឬទាំងស្រុង ព្រោះអត់លុយដាក់ Internet

, , Leave a comment

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ Page Facebook ក្រសួងធម្មការ និងសាសនា បានសរសេរប្រកាសថា ក្រុមការងារយុវជនគ្រប់គ្រង Page

Facebook ក្រសួងធម្មការ និងសាសនា នឹងត្រូវបិទការងារមួយរយៈ ឬទាំងស្រុង ព្រោះអត់លុយដាក់ Internet ព្រោះចាប់តាំងពីខែមករា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ពុំទទួលបានអ្វីទាំងអស់ សូម្បីតែលុយដាក់ Internet ក៏ប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដែរ។

 

គួររំលឹកថា កន្លងមកមានសារព៍ត័មានក្នុងស្រុក និងបណ្តាញព៍ត័មានសង្គមសរសេរ រិះគន់ ប្រធានមន្ទីធម្មការនិងសាសនា មួយចំនួន ដូចជា លោក ហាក់ ហុន ប្រធានមន្ទីធម្មការ និងសាសនាខេត្តត្បូងឃ្មុំ សម្បូររឿងអាស្រូវពុករលួយ គេងប្រវ័ញ្ច ប្រាក់បេសកកម្មបុគ្គលិកឆ្នាំ២០១៤-២០១៥និងពុករលួយស៊ីដាច់ប្រាក់ផ្សេងៗទៀត រាប់រយ លានរៀលក្នុង១ឆ្នាំៗ យកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន មិនបម្រើសង្គម។

 

លោក ហាក់ ហុន ប្រធានមន្ទីធម្មការនិងសាសនា សម្បូររឿងអាស្រូវពុករលួយ និងប្រធានមន្ទីរធ្មការនិងសាសនាតាមបណ្តារខេត្តផ្សេងទៀត បើសិនមានចិត្តចង់ជួយ ដលការងារ សង្គមនោះ គេជឿយ៉ាងច្បាស់ថា Page Facebook ក្រសួងធម្មការ និងសាសនា មិនក្រនិងមិនវេទនារកលុយបង់ Internet នោះឡើយ ៕

15139300_169804710150808_824274199_n-1 fn-2016-11-18-12-44-26-0-1

 

Leave a Reply

(*) Required, Your email will not be published