កម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាបរថយន្តច្នៃ១គ្រឿង លួចបង្កប់ឈើបម្រុងលោតឆ័ត្រ ទៅវៀតណាម ដែលមិនចូលបង់លុយ

, , Leave a comment

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦ កម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ សហការជាមួយ កម្លាំងអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ បានស្ទាក់ចាប់រថយន្ត

ច្នៃ១គ្រឿង លួចដឹកឈើប្រណិតបម្រុងលោតឆ័ត្រ ទៅវៀតណាម លើកំណាត់ផ្លូវជាតិ លេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។

តាមសមត្ថកិច្ចដែលចុះប្រតិបត្តការខាងលើនេះបានឲ្យដឹងថាដោយអនុវត្តតាមបទ បញ្ជារបស់គណបញ្ជាការឯកភាពខេត្តរតនគិរីនោះ កម្លាំងសមត្ថកិច្ចតាមដាន ស្រាវ ជ្រាវសកម្មភាពក្រុមឈ្មួញគ្រប់រូបភាព។

ជាក់ស្តែងរថយន្តនេះច្នៃរួចយកឈើប្រណិត ទៅលាក់ក្នុងបាតខាងក្រោម ប៉ុន្តែត្រូវបង្ក្រាបដោយសារ កម្លាំងសម្ងាត់រាយការណ៍។បច្ចុប្បន្នរថយន្តច្នៃនិងឈើប្រណិត ជាច្រើនដុំត្រូវបាននាំមករក្សាទុក នៅស្នាក់ការរដ្ឋបាលព្រៃឈើផ្នែកបរកែវ ដើម្បីចាត់ ចែង តាមច្បាប់ស្តីពីព្រៃឈើ។

ប្រភពបានអោយដឹងថា បច្ចុប្បន្នជំនួញឈើប្រណីតខុសច្បាប់នៅខេត្តរតនគីរីបានកក្រើកវិញហើយ គឺឈ្មួញបានដឹកជញ្ជូនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យកទៅលក់នៅប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យ ដែលដឹកតាមរថយន្តកាមរីបាឡែន ម៉ាកឆ្លាម ធុនត្រា កាមរីគូទហើមស៊េរី៩៥ ព្រមទាំងរថយន្ត សាំយ៉ុង បន្ទាប់ពីបាន បិទ១រយះពេលខ្លីកន្លងមកគឺមិនមានសមត្ថកិច្ចណាបង្ក្រាបសោះឡើយ ។ឈ្មួញឈ្មោះ ចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះ យាយអ៊ូក ឈ្មោះយាយអ៊ី ឈ្មោះវ៉ៃ និងឈ្មួញផ្សេងទៀតដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម តាមច្រកច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ និងច្រករបៀង ភូមិភិ និងច្រករបៀងភូមិឡំ មិនដែលមានការបង្ក្រាបពីសមត្ថកិច្ចចម្រុះនោះធ្វើការបង្ក្រាបនោះទេ មិនដឹងលាបាតដៃ ទទួលប្រាក់ពីឈ្មួញប៉ុន្មាននោះទេ?ជាពិសេស លោក អ៊ី ចំរើន មេច្រកទ្វារព្រំដែនអន្តរ ជាតិអូរយ៉ាដាវ មិនដឹងទទួលប្រាក់ពីឈ្មួញប៉ុន្មាននោះទេ ក្នុងការអនុញាតិអោយមេឈ្មួញឈ្មោះ ចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះ យាយអ៊ូក ឈ្មោះយាយអ៊ី ឈ្មោះវ៉ៃ ដឹកឈើឆ្លងទៅវៀតណាមតាមច្រកច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ យ៉ាងអាណាធិបតេយ្យបែបនេះ ៕

fn-2016-11-18-11-57-08-0

 

Leave a Reply

(*) Required, Your email will not be published