បែកធ្លាយ លក់ពាក្យដេញថ្លៃ ភាស៊ីសត្តឃាតនៅ ខេត្តតាកែវ ចងមុងលក់ពាក្យដេញថ្លៃ ឲ្យតែមនុស្សពីរនាក់

, , Leave a comment

ខេត្តតាកែវ ៖ ប្រភពបានអោយដឹងថា ចាប់តាំងពីលោក ហោ បុណ្ណវឌ្ឍន៍ ឡើងកាន់តំណែងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវ អំពើពុករលួយបានកើតមានជាបន្ត

បន្ទាប់ជាក់ស្ដែងដូចកាលពីពេលថ្មីៗនេះគ្រាន់តែពាក្យដេញថ្លៃភាស៊ីសត្តឃាតទូទាំង ខេត្តតាកែវគឺលក់អោយតែឈ្មោះ២នាក់ទេ ក្នុងចំណោមអតិថិជនច្រើននាក់ទៀតដែលគេមិនព្រមលក់អោយសម្រាប់ចូលរួមដេញថ្លៃ។

 

ប្រភពបន្តថា ក្រោយពេលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអនុញ្ញាត ឲ្យប្រជាពលរដ្ឋដេញថ្លៃរាល់ភាស៊ីគ្រប់ប្រភេទនៅខេត្តតាកែវ ក្នុងឆ្នាំ២០១៧ នៅពេលអតិថិជនបាននាំគ្នាទៅទិញពាក្យដេញថ្លៃភាស៊ីសត្តឃាតទូទាំងខេត្តតាកែវ តែខាងមន្ទីរមិនបានលក់ឲ្យនោះទេ គឺលក់អោយលោកឈូង ជន និងលោកស្រី សេង ហ៊ន្នី តែពីរនាក់ប៉ុណ្ណោះ។

ក្រុមពលរដ្ឋបានអោយដឹងថា ភាស៊ីសត្តឃាតទូទាំងខេត្តតាកែវ មានចំនួន១០ស្រុក ដែលត្រូវដាក់ពាក្យដេញថ្លៃ ស្រាប់តែខាងមន្ទីរលក់ពាក្យដេញថ្លៃឲ្យតែ លោកឈូង ជន និងលោកស្រី សេង ហ៊ន្នី តែពីរនាក់ប៉ុណ្ណោះ ហើយការលក់ពាក្យដេញថ្លៃនេះ គឺមិនបានធ្វើសេចក្ដីប្រកាសព័ត៌មាន ឲ្យប្រជាពលរដ្ឋបានដឹងទូលំទូលាយនោះទេ គឺសង្ស័យចងមុង លក់ពាក្យដេញថ្លៃឲ្យតែមនុស្សពីរនាក់ អាចបំបាត់ ប្រាក់ចំណូលថវិការជាតិច្រើនលានរៀល។ គួរតែអធិការកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះពិនិត្យ និងបើកការស៊ើបអង្កេតលើករណីនេះផង ៕

ករណីខាងលើមិនអាចទាក់ទង លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តតាកែវបាននៅឡើយ៕

pisey-2016-11-17-full-d90

 

 

Leave a Reply

(*) Required, Your email will not be published