ឈ្មោះ ធី (ដើមពោធិ៍ ) មេបនល្បែងអនឡាញនៅប៉ោយប៉ែត បើកLuxus 470 បុកមនុស្សប៉ើងជិត២០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធម័

, , Leave a comment

ក្រុងប៉ោយប៉ែត ៖ កាលពីយប់ថ្ងៃទី១៦ខែវិច្ឆិការឆ្នាំ២០១៦ លើកំណាត់ផ្លូវបេតុងមួយកន្លែងត្រង់ចំណុចបុរីដួងច័ន្ទ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត

បន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលិចស៊ីស ពណ៌ស ម៉ាក ៤៧០ ម្ចាស់ជាមេបនល្បែង ស្រវឹងធ្លាក់ភ្នែក បើកក្នុងល្បឿនលឿនបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្តាលឲ្យយុវជនម្នាក់ ដួលបោកក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកយុវជនផ្សេងទៀត រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យតែម្តង ។

 

ប្រភពពីសមត្ថកិច្ចប៉ូលីសបានអោយដឹងថា រថយន្ត ឡិចស៊ីស ពណ៍ស ម៉ាក៤៧០ មានពាក់ស្លាកលេខភ្នំពេញ 2U-5797ដែលអ្នកបើកបរគេស្គាល់ឈ្មោះហៅថា ធី ដើម ពោធិ៍ ជាមន្ត្រីយោធានៃកងយោពលភូមិភាគទី៥ និង ជាមេបើកបនល្បែងតាម អនឡាញ(អ៊ិនធឺណេត) យីហោ ស្ពតវើល97 មួយកន្លែងដ៏ធំ នៅក្រុងប៉ោយប៉ែតនេះ បានបើករថយន្តក្នុងល្បឿនលឿន រ៉េពេញថ្នល់ ដូចហោះទំនងជាស្រវឹងជោគជាំ បុកម៉ូតូ ម៉ាកហុងដាស្គុបពី ពណ៏ស ផលិតឆ្នាំ2015 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K-7502 ពេញទំហឹង បណ្តាលអោយ អ្នកបើកបរ ឈ្មោះ វ៉ាន់ មករា ហៅ ហុង ភេទប្រុស អាយុ១៩ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ឈ្មោះ ម៉ាប់ អាយុ២១ឆ្នាំ របួសធ្ងន់ ។ក្រោយគ្រោះថ្នាក់ចររាចរណ៍អ្នកបើករថយន្ត បានបើកទ្វារថយន្ត ចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

 

ក្រោយកើតហេតុសាកសពសមត្ថកិច្ចប្រគល់អោយគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី យានយន្តទាំងពីរខាងលើ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ដើម្បីចាត់ចែងតាមនិតិវិធីច្បាប់៕

86f4548a-0e64-40f2-b629-7fabe11adadd

21d57030-b911-463d-af6d-076061c2907d  90791528-e9b2-408f-9b1f-486f39157097

 

 

Leave a Reply

(*) Required, Your email will not be published