ប្រុស​ប្រកែក ស្រី​ប្រកាន់ ក្នុង​រឿង​ព្រះតេជព្រះគុណ​ព្រះនាម ហ៊ី ភារ​ម្យ ល្បួង​ចាប់រំលោភ​ព្រះ​នាង សី​វលី កក្រើក​ជាថ្មី​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជាថ្មី​ម្ដងទៀត​អ្នកនាង​ពិត ទូច​ស្ដើង ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ព្រះ​នាង សី វលី បាន​បញ្ចេញ​វិ​ដេ​អូ​ឃ្លី​ប​របស់ខ្លួន​ដែល​បង្ហាញ​ពី​អារម្មណ៍​មិន​សុខចិត្ត លើ​ព្រះតេជព្រះគុណ​ហ៊ី ភារ​ម្យ ដែល​នាង​បាន​ចោទប្រកាន់ថា បាន​បោក​យកប្រាក់​នាង​អស់​ជាច្រើន​និង​បាន​ល្បួង​ចាប់រំលោភ​រូបនាង បាន​កក្រើក​ជាថ្មី ក្រោយពី​បាន​ស្ងប់ស្ងាត់​មួយរយៈ​។​

 

​តាមរយៈ​វីដេអូ​ឃ្លី​ប​មួយ​ដែលមាន​រយៈពេល​ជិត​១៤​នាទី ត្រូវបាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ “​ឯម សីហា​” បានធ្វើការ​ទម្លាក់ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នកនាង​ទូច ពិត​ស្ដើង ដែល​ប្រកាសថា នាង​ប្ដេជ្ញា​នឹង​ប្ដឹង​ព្រះសង្ឃ​អង្គ​នោះ លុះដល់​ទីបញ្ចប់ បើទោះបីជា​នាង​ត្រូវអស់​ជីវិត​ក៏ដោយ​។​

 

​នាង ទូច ពិត​ស្ដើង បាន​លើក​ពី​មូល​ហេតុដែល​នាង​ប្ដេជ្ញា​ដូចនេះ គឺ​ដោយសារតែ​បន្ទាប់ពី​ព្រះ​គុណ​ម្ចាស់ ហ៊ី ភារ​ម្យ ដែល​បាន​បំពានបំពារ​លើ​រាងកាយ​នាង​ហើយ តែ​មិន​ទទួលខុសត្រូវ ហើយ​ថែមទាំង​វាយប្រហារ និង​ចោទប្រកាន់ថា នាង​ដើរ​បោកប្រាស់​គេ​ពេញ​ប្រទេស​ទៀតផង​។

 

​ក្នុង​វីដេអូ​នោះ​នាង​បាន​និយាយថា ៖ “…​ខ្ញុំ​សូម​ចេញ​ឃ្លី​ប​មួយ ផ្ញើ​ទៅ​អា​លោក ហ៊ី ភារ​ម្យ​…​អា​លោក​ឆ្កួត​…​អា​មួយ​ហ្នឹង​វា​តាម​ចងកម្ម​ចងពារ​ខ្ញុំ មិនដែល​ឈប់​ទេ​…​អា​មួយ​នេះ​បាន​គេ​មិន​តប​មិន​តវា​សំបើ​មណាស់​…​បាន គេ​មិន​ប្ដឹង​វា​សំបើម​ណាស់​…​ចេញ​ឃ្លី​ប​មួយ​សុទ្ធតែ​អ្ហែង​ល្អ​…​បាន គេ​មិន​ត​អ្ហែង​សំបើម​ណាស់​…​អញ​អស់​ប៉ុន្មាន​ក៏​ប្ដឹង​អ្ហែង​ដែរ​…​អញ សំងំ​យូរហើយ​អញ​មិន​ប្ដឹង​ទេ​…​អញ​ទុក​លុយ​ចិញ្ចឹម​កូន​អញ​…​តែ​ពេលនេះ អញ​ទប់​លែង​បាន​ហើយ​…​អញ​អត់​មាន​លើកលែង​ឲ្យ​អ្ហែង​ទៀត​ទេ​…​អញ​នឹងធ្វើ​តាមច្បាប់​…​ទោះ​អញ​អស់​ជីវិត ក៏ដោយ ព្រោះ​កិត្តិយស​អញ​ត្រូវ​អ្ហែង​បំផ្លាញ​អស់ហើយ​…”​។​

 

​ពាក់ព័ន្ធ​នឹង​លោកសង្ឃ ហ៊ី ភារ​ម្យ ក៏មាន​ការរិះគន់​មួយចំនួន​ផងដែរ​ថា​ហេតុអ្វី​បានជា​សង្ឃ​អង្គ​នេះ សឹក​ហើយ​ដោយសារ​បញ្ហា​ស្រី​ញី តែ​បែរ​ត្រូវបាន​អនុញ្ញាត​ឲ្យ​បួស​ឡើងវិញ​។ ចំណែក​ភាគី​សង្ឃ ហ៊ី ភារ​ម្យ នៅ​មិនទាន់មាន​អ្វី ដើម្បី​បំភ្លឺ​បាន​នៅឡើយ​ទេ ហើយ​សារព័ត៌​មានកំណើត​ថ្មី រង់ចាំ​ការ​បំភ្លឺថា ការនិយាយ​លើកឡើង​របស់​អ្នកនាង​ពិត ទូច​ស្ដើង មិន​ត្រឹមត្រូវ​ខុសពី​ការពិត​ត្រង់ចំណុច​ណាមួយ​នោះ​៕

0011-3

 

Leave a Reply

(*) Required, Your email will not be published