ឈ្មោះ គៀង ហេង អតីតសង្សារដែលវាយកញ្ញា ពេជ្រ អាវីហ្សា តុលាការខេត្តព្រះសីហនុ ចេញដីការឃុំខ្លន ដាក់គុក

, , Leave a comment

363

ខេត្តព្រះសីហនុ ៖ មន្ត្រីតុលាការបានអោយដឹងថា បន្ទាប់ពីសួរនាំរយៈពេលប៉ុន្មានម៉ោង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរនៃតុលាការខេត្ត

ព្រះសីហនុ លោក អ៉ី ឃាង បានសម្រេចឃុំខ្លន លោក គៀង ហេង អតីតសង្សាររបស់កញ្ញា ពេជ្រ អាវីហ្សា ពាក់ព័ន្ធនឹងករណីវាយដំយ៉ាងធ្ងន់ធ្ងរទៅលើតារាស្រីរូបនេះ។

លោក គៀង ហេង ដែលជាជនបង្ក និង កញ្ញា ពេជ្រ អាវីហ្សា ដែលជាជនរងគ្រោះ ត្រូវបានស្នងការនគរបាលខេត្តព្រះសីហនុ កោះហៅទៅសួរនាំ នៅវេលាថ្ងៃត្រង់ ថ្ងៃទី ១៦វិច្ឆិកាឆ្នាំ២០១៦នេះជុំវិញរឿងអំពើហិង្សាដែលបណ្តាលឱ្យផ្អើលពេញបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ ទោះបីជា លោក គៀង ហេង បានអះអាងថា គ្រួសារអ្នកទាំងពីរបានសម្រួលគ្នាហើយកញ្ញាពេជ្រ អាវីហ្សា មិនប្តឹងក៏ដោយ។បន្ទាប់ ពីសួរនាំ សមត្ថកិច្ចក៏បានឃាត់ខ្លួន និងបញ្ជូន ជនសង្ស័យទៅកាន់តុលាការភ្លាមៗផងដែរ។

 

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៦ តារាសម្តែង កញ្ញា ពេជ្រ អាវីហ្សា ត្រូវប្អូនថ្លៃឧកញ៉ាទ្រី ភាព ឈ្មោះ គៀង ហេងបានប្រើហិង្សាវាយយ៉ាងសន្ធាប់ មកលើនាងបង្កឱ្យទក់សាច់ស្ទើរគ្រប់ទីកន្លែងនៃដងខ្លួន ពិសេសនៅផ្ទៃមុខដ៏ស្រស់សោភារបស់នាង បណ្តាលអោយរងរបួសផ្ទៃមុខដាច់រយះ និងមានស្លាកស្នាមជាំយ៉ាងធ្ងន់ធ្ងរ នៅខេត្តព្រះសីហនុ ត្រូវបានបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយព្រោងព្រាត និងសង្គមសិល្ប:ប្រតិកម្មរួមគ្នា ដើម្បីរកយុត្តិធម៌ ជូនពេជ្រ អាវីហ្សា ជាតារាសម្តែង៕

m16-11-16-28 m16-11-16-29 m16-11-16-31

 

Leave a Reply

(*) Required, Your email will not be published