បទល្មើស​ព្រហ្មទណ្ឌ ៣ ករណី ដែល​មហាជន​កំពុងបើក​ភ្នែក​តាមដាន​ការ​អន​វត្ត​ន៍​ច្បាប់​របស់​សមត្ថកិច្ច​និង​តុលាការ !!!

, , Leave a comment

​រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ​បណ្តាញ​សង្គម​មួយ​ឈ្មោះ ផែង វណ្ណៈ បាន​សង្ខេប​នូវ​ព្រឹត្តិការណ៍​ដែល​អ្នកលេង​បណ្តាញ​សង្គម​ធ្វើការ​ចាប់អារម្មណ៍ ដោយ​បង្ហាញ​នូវ​រូបភាព​បទល្មើស ព្រមទាំង​ជនដៃដល់ និង​ជនរងគ្រោះ ជាមួយនឹង​ប្រធានបទ​ថា “ បទល្មើស​ព្រហ្មទណ្ឌ ៣ ករណី ដែល​មហាជន​កំពុងបើក​ភ្នែក​តាមដាន​ការ​អន​វត្ត​ន៍​ច្បាប់​របស់​សមត្ថកិច្ច​និង​តុលាការ !!!”

untitled-1

​ករណី​ទី​១ ៖ ចៅសង្កាត់​ព្រែកប្រា​ឈ្មោះ ហួរ ហួត ប្រើ​ហឹ​ង្សា​លើ​សន្តិសុខ​រងរបួស​ធ្ងន់ មាន​គេ​រការ​កុំអោយ​ជនរងគ្រោះ​ប្ដឹង ដើម្បី​សុំ​រួចខ្លួន ។ ចាំមើល​តើ​តុលាការ​ចាត់ការ​បែបណា ?

17-11-2016

​ករណី​ទី​២ ៖ ក្មេង​ពាល​ប្រដាប់អាវុធ​មួយក្រុម​ជិះ​រថ​ន្ត​កាមរី​សេរី ២០១៤ ស្លាក​លេខ 2AP-9090 ភ្នំពេញ ព្រួត​គ្នា​វា​បំផ្លាញ​រថយន្ត​ជនរងគ្រោះ​នឹង​វាយ​ម្ចាស់​រថយន្ត​នឹង​ស្នាប់​កាំភ្លើង​បែកក្បាល សមត្ថកិច្ច​កំពុង​តាម​ចាប់​ក្រុម​ក្មេង​ពាល​នេះ ។ តែ​ថ្ងៃនេះ​ក្រុម​ក្មេង​ពាល​ដែល​សមត្ថ​កី​ច្ច​កំពុង​តាម​ចាប់​នោះ​បែ​ជា​ផ្ដល់ព័ត៌មាន​មក​សារព័ត៌មាន​មួយ​ថា​ខ្លួន​មិន​ដឹងអី​ទេ​ហើយ​ទម្លាក់កំហុស​ដាក់​ម្ចាស់​រថយន្ត​ជនរងគ្រោះ​ទៅវិញ ។​

17-11-2016-3

​ករណី​ទី​៣ ៖ ប្អូនថ្លៃ​អ្នកមាន​លុយ​មានអំណាច​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ ប្រើ​ហឹ​ង្សា​លើ​តារា​សិល្បៈ ពេជ្រ អា​វី​ហ្សា ត្រូវបាន​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់ ។​

17-11-2016-2

៣​ករណី​ខាងលើ​សុទ្ធ​តែមាន​ជន​ថោកទាប​រត់ការ​ទាំងអស់ ។ មិនដឹង​ពេលណា​ពួក​អា​ថោកទាប​អស់​ហ្ន​ង​ឈប់​អន្តរាគមន៍​រឿង​ខុសចបាប់​ទេ ។ បើ​ពួក​អា​ថោកទាប​នៅតែ​រត់ការ​បែបនេះ ទោះ​ថ្នាក់ដឹកនាំ​កំពូល​ប្រឹង​យ៉ាងណា​ក៍​ទប់​នឹង​ទង្វើ​ពួក​អា​បំផ្លាញ​មិន​ឈ្នះ​ដែរ​។​

 

 

Leave a Reply

(*) Required, Your email will not be published