បវរកញ្ញា​សុដន់​ស្អាត របស់​ជប៉ុន ចង់​ក្លាយជា​តារា​សម្តែង ឬ​ម៉ូ​ដែល របស់​ឥណ្ឌូនេស៊ី​

, , Leave a comment

​ប្រទេស​ជប៉ុន : វា​ប្រហែលជា​ការប្រឡង​បវរកញ្ញា​ដ៏​ចម្លែក​មិន​ធ្លាប់មាន ប៉ុន្ដែ​កម្មវិធី​ប្រកួតប្រជែង​បវរកញ្ញា​សុដន់​ស្អាត​ដាច់​គេ​ហៅថា “Bioppai Contest 2016” បានធ្វើ​ឲ្យ​សាកលលោក​ទាំងមូល​ចាប់អារម្មណ៍ បន្ទាប់ពី​ជ្រើសរើស​ជ័យលាភី​បវរកញ្ញា​សុដន់​ស្អាត​បំផុត​ក្នុងប្រទេស​ជប៉ុន​។ នាង Ryoko Nakaoka វ័យ ២៣ ឆ្នាំ​មកពី​ទីក្រុង​តូ​ក្យូ​បានឈ្នះ​ក្នុង​កម្មវិធី​ប្រកួតប្រជែង Bioppai Contest 2016 ដោយសារ​មាន​ដើមទ្រូង​ស្អាត​ដាច់​គេ​។​

17-11-2016-1

Nakaoka បាន​សម្តែង​ការរីករាយ​ចំពោះ​លទ្ធផល​ដែល​ខ្លួន​ទទួលបាន ដោយ​នាង​អះអាងថា នាង​បាន​ចំណាយពេល​ជាច្រើន​ក្នុង​ការលេង​កីឡា ដូចជា​ហែល​ទឹក និង​វាយ​កូន​បាល់ ប៉ុន្តែ​នៅមុន​ប្រកាស​លទ្ធផល​នាង​មានការ​ព្រួយបារម្ភ​ខ្លះ​អំពី​បញ្ហា​ស្បែក​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មិនមែនជា​បញ្ហា​ចោទ​នោះឡើយ​។ ជាមួយនឹង​ពានរង្វាន់ Nakaoka បាន​ក្លាយជា​តារា​បង្ហាញ​ម៉ូដ​របស់​ទស្សនា​វ​ដ្តី Free Magazine ដែលជា​ទស្សនា​វ​ដ្តី​រចនា​ម៉ូដ​ដ៏​ល្បី​នៅក្នុង​ប្រទេស​ជប៉ុន​។​

17-11-2016

​ជាមួយគ្នានេះដែរ​នាង​ក៏បាន​លាតត្រដាង​ថា នាង​មិនដែល​ទៅលេង​ប្រទេស​ណា​ក្រៅពី​ប្រទេស​ជប៉ុន​ទេ ប៉ុន្ដែ​ឃើញ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​ស្អាត និង​ចង់ទៅ​ទីនោះ​ប្រសិនបើ​គេ​ផ្ដល់​ការងារ​នាង​នៅ​ទីនោះ​ជា​តួ​សម្ដែង ឬ​ជា​តារា​ម៉ូ​ដែល​នៅ​ទីនោះ​។ ឥឡូវ​នាង​បាន​ក្លាយជា​ជ័យលាភី​ក្នុង​កម្មវិធី Bioppai Contest 2016 ដោយមាន​ដើមទ្រូង​ស្អាត​ដាច់​គេ​ក្នុងប្រទេស​ជប៉ុន​៕

17-11-2016-2 17-11-2016-3

 

Leave a Reply

(*) Required, Your email will not be published