សំណុំរឿង​ប្អូនថ្លៃ​របស់​ឧកញ៉ា​ឈើ ទ្រី ភាព និង​កញ្ញា ពេជ្រ អា​វី​ហ្សា ប្រៀប​ដូច “​ទឹក​លិច​ច្រមុះ​”

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ជុំវិញ​ករណី​រឿង​វាយតប់​កញ្ញា ពេជ្រ អា​វី​ហ្សា កម្លាំង​សមត្ថកិច្ច​បាន​ហៅ​អ្នក​ទាំង​២​នាក់ ទាំង ពេជ្រ អា​វី​ហ្សា និង​លោក គៀង ហេង មក​សួរនាំ​ហើយ នៅ​ស្នងការដ្ឋាន​នរគ​បាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្តទៀត ពីព្រោះ​ការងារ​របស់​សមត្ថកិច្ច​ត្រូវធ្វើ​ដោយ​ជាក់លាក់ និង​តាម​ជំនាញ​ច្បាប់​។ នេះ​បើ​យោងតាម​ការ​បង្ហើប​ប្រាប់​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​។​

 

​លោក គឹម សាន្ត​សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានចេញ​នូវ​សេចក្តីជូនដំណឹង​ថា សូម​ជម្រាបជូន​ដល់​សាធារណៈមតិ និង​បណ្តាញសារព័ត៌មាន​មេត្តា​ជ្រាបថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅលើ​បណ្តាញសារព័ត៌មាន ក៏ដូចជា នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផងដែរ គឺមាន​ការចុះផ្សាយ និង​ផ្សព្វផ្សាយ​ករណី​ហិង្សា​មួយចំនួន​ដែលនាំឱ្យ​មានការ​ចាប់​អារ​ម្ម​ណ៌​ពី​សំណាក់​សាធារណៈមតិ​ទៅលើ​ករណី ទាំងនោះ ហើយក៏​នាំឱ្យមាន​ការវាយតម្លៃ​ដោយ​ភាព​ភាន់ច្រឡំ​ណាមួយ​ទៅលើ​ការ អនុវត្តន៍​ច្បាប់​របស់​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ​។​

 

​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​អះអាងថា ការដែល​ជនរងគ្រោះ​មិន​សហការ​ជាមួយ​ស្ថាប័ន​អយ្យការ និង​សមត្ថកិច្ច​បាន​បង្ក​ផលវិបាក ដល់​ការស៊ើបអង្កេត ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក​ថា ការអនុវត្ត​តាម​នីតិ​វិធី​កំពុងតែ​ដំណើរការ​ទៅមុខ​។ ការសម្របសម្រួល​សំណង ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ផ្ទាល់​រវាង​ភាគី តែ​ពុំ​អាច​ផ្អាក ឬ​បញ្ចប់​នីតិវិធី​ក្នុង​រឿង​ព្រហ្មទណ្ឌ​បាន​នោះទេ ។ ដោយ​ជនរងគ្រោះ​មួយចំនួន ពុំ​សហការ​ជាមួយ​ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជាហេតុ​នាំឱ្យ​ការស៊ើបអង្កេត​ជួប​ការលំបាក ព្រោះ​ករណីខ្លះ សក្ខីកម្ម​សំខាន់ គឺជា​ជនរងគ្រោះ​ផ្ទាល់​តែម្តង​៕

fn-2016-11-16-12-40-28-0

16-11-2016

 

 

Leave a Reply

(*) Required, Your email will not be published