ពេជ្រ អា​វី​ហ្សា មិន​ហ៊ាន​ប្ដឹង​ប្អូនថ្លៃ​ឧកញ៉ា ទ្រី ភាព ក្រោយ​រង​ហិង្សា​ធ្ងន់ធ្ងរ ព្រោះ​ពងមាន់ មិនអាច​ជល់​ថ្ម​បានទេ​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្ដែង នាង ពេជ្រ អា​វី​ហ្សា បាន​អះអាងថា លោក គៀង ហេង ជា​ប្អូនថ្លៃ​លោក​ឧកញ៉ា ទ្រី ភាព និង​ជា​អតីត​គូ​សេ្ន​ហ៍​បាន​យល់ព្រម​បែក​គ្នា​ជាមួយ​នាង​ដោយ​សន្តិវិធី​។ នាង​បាន​ថា ជម្រើស​ចុងក្រោយ​របស់​នាង និង​ក្រុមគ្រួសារ គឺ​សម្រេច​មិន​ប្ដឹង​នោះទេ បន្ទាប់ពី​គ្រួសារ​របស់លោក គៀង ហេង និង​គ្រួសារ យល់ព្រម​ដោះលែង​នាង​ឲ្យ​មាន​សេរីភាព ហើយ​ឈប់​បន្ត​អុកឡុក​។​

 

​នាង​បន្តថា គ្មានអ្វី​សប្បាយចិត្ត​ជាង​ទទួលបាន​សេរីភាព​ពី​លោក គៀង ហេង នោះទេ ដោយសារតែ​នាង​យល់ថា រវាង​លោក និង​នាង មិនអាច​នឹងត្រូវ​រូ​វ​គ្នា និង​បាន​បញ្ជាក់ថា​ចាប់តាំងពី​នាង​សុំ​បែក គឺ​បុរស​ម្នាក់នេះ​តាម​គំរាមកំហែង​និង​ប្រើ​អំពើហិង្សា​រលើ​នាង​ចំនួន​៨​លើក​មកហើយ​។ នាង​ត្រូវ​បុរស​ជា​គូស្នេហ៍ វាយ​បែក​ចង្ការ និង​កាច់​ជើង​នាង​ឲ្យ​របួសធ្ងន់​នោះ ក្រោយ​ពេលដែល​នាង​នៅតែ​ប្រកាន់​ជំហរ​មិន​ជួបជុំ​។ អ៊ីចឹង​ហើយ​ទើប​នាង​មិន​ចង់បាន​អ្វី​ក្រៅពី​សុំ ឲ្យ​លោក​ដោះលែង​នាង​។ នាង​ថា ទាំង​យាយ ទាំង​គ្រួសារ របស់លោក គៀង ហេង បានសម្រេច​មិន​ឲ្យ​អតីត​គូស្នេហ៍​រូបនេះ​បន្ត​ពាក់ព័ន្ធ​ជាមួយ​នាង​ទៀត​ទេ ដោយ​ក្នុងនោះ​លោក គៀង ហេង ក៏​សន្យាថា នឹង​ឈប់​តាម​រំខាន​ជីវិត​របស់​នាង​ជាថ្មីទៀត​ដែរ​។ ពេជ្រ អា​វី​ហ្សា និយាយថា​នាង​មិនត្រូវ​ការ​សំណង​អ្វី​ទាំងអស់ ដោយសារតែ​នាង​ចង់បាន​លទ្ធផល​មួយគត់ គឺមាន​សេរីភាព​ពី​លោក គៀង ហេង​។​

 

​រម្លឹក​ពី​ហេតុការណ៍ ដែល​នាំ​ឲ្យ​ផ្ទុះ​ហិង្សា​នោះ​វិញ នាង​និយាយ​លម្អិត​ថា នៅ​ថ្ងៃទី​១៣ វិច្ឆិកា លោក គៀង ហេង បាន​គំរាម​យក​នាង​មក​ដើរលេង​នៅ​ខេត្ត​ព្រះសីហនុ​ជាមួយ​ខ្លួន ហើយដោយ​នាង​ពិបាក​ប្រកែក កុំ​បាន​យក​ឪពុក​ឲ្យ​មកជា​មួយ​ដែរ​។ នៅ​យប់​ថ្ងៃ​ដដែល​លោក គៀង ហេង បាន​យក​នាង​ទៅលេង​ក្លិប LV មិនមែន​ក្លិប​ស្កា​យ ដូច​បាន​និយាយ​ច្រឡំ​កន្លងមក​នោះទេ ហើយក៏​មានរឿង​ឈ្លោះប្រកែក​គ្នា​កើតឡើង​។ នាង​ថា ក្រោយពី​នាង​ច្រលោតខឹង ហើយ​បោក​កែវ​ចោល ព្រោះតែ​ពាក្យសម្ដី និង​ទង្វើ​ដែល​នាង​មិន​ចូលចិត្ត​លោក គៀង ហេង ក៏​ដឹក​ដៃ​នាង​ឡើង​ឡាន ហើយ​ហេតុការណ៍​ឈ្លោះ​គ្នា​លើ​ឡាន ក៏បង្ក​ឲ្យ​មាន​អំពើហិង្សារ​រហូត​បែក​មុខ​បែក​មាត់​តែម្ដង​។​

 

​ពេជ្រ អា​វី​ហ្សា បន្តថា នៅពេល​ចេញពី​ឡាន​ទៅដល់​ផ្ទះ​លោកយាយ​របស់លោក គៀង ហេង នៅ​កំពង់សោម ជម្លោះ​ក៏បាន​កើតឡើង​បន្តទៀត ដោយ​លោក គៀង ហេង ស្ទុះ​ប្រតាយប្រតប់​បង្ក​ហិង្សា​រដាក់​នាង នៅពេល​នាង​រើ ដើម្បី​រំដោះខ្លួន​។​

 

​នាង​បញ្ជាក់ថា ហេតុការណ៍​ឈ្លោះ​គ្នា មិនមាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​ជ្ឈ​ដ្ឋា​ន​ខាងក្រៅ​នោះទេ ដោយសារ​ការឈ្លោះគ្នា​ក្នុង​ក្លិប​បានតែ​បន្តិច ក៏​នាំគ្នា​ឡើង​ឡាន ហើយ​អំពើហិង្សារ​ដែល​បានកើត​ឡើង ក៏​ស្ថិតនៅក្នុង​រថយន្ត និង នៅក្នុង​ផ្ទះ​លោកយាយ​របស់លោក គៀង ហេង នៅ​ខេត្ត​ព្រះសីហនុ​។​

 

​ជុំវិញ​ហេតុការណ៍​នេះដែរ លោក​ឧកញ៉ា ទ្រី ភាព បាន​បញ្ជាក់ថា សូមកុំ​ភ្ជាប់​លោក​ជាមួយ​រឿង​អំពើហិង្សា​ទៅលើ​ស្ត្រីភេទ ព្រោះនេះ​ជា​រឿង​បុគ្គល​។ ច្បាប់​គឺជា ច្បាប់​អ្នកណា​ខុស​អ្នកនោះ​ទទួលខុសត្រូវ លោក​ឧកញ៉ា មិន​ការពារ និង​គាំទ្រ​ទង្វើរ​បែបនេះ​ទេ​។ លោក​ឧកញ៉ា​មិន​ការពារ​មនុស្ស​ប្រព្រឹត្ត​ខុស​ជាដាច់ខាត​។​

 

​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា តារា​សម្ដែង​សិច​ស៊ីសាច់​សខ្ចី ពេជ្រ អា​វី​ហ្សា បាន​ប្រាប់​ទាំង​ខ្លួន​មាន​របួស​ជាំ​ពេញ​ខ្លួន ហើម​មុខ​ពោរ ឲ្យ​ដឹងថា ទោះបីជា​អតីត​គូស្នេហ៍ ដែល​ត្រូវបាន​គេ​ស្គាល់​ថា មានឈ្មោះ គៀត ហេង ដែល​ត្រូវជា​ប្អូនថ្លៃ​របស់ លោក​ឧកញ៉ា ទ្រី ភាព បាន​ប្រើ​អំ​ហិង្សា​លើ​រូបនាង ដោយបាន​ស្ទាក់​វាយ​យ៉ាងដំណំ រហូត​បណ្ដាល​ឲ្យ​រូបនាង​របួស​ពេញមុខ និង​ដងខ្លួន​ធ្ងន់ធ្ងរ​ក្ដី ប៉ុន្តែ​នាង​បាន​ប្រកាន់​ចិត្ត​ហើយ​ថា មិន​ប្ដឹង​អតីត​គូស្នេហ៍​រូបនេះ តាមផ្លូវ​ច្បាប់​ឡើយ​។​

 

​យ៉ាងណាមិញ ចំពោះ​មូលហេតុ​ដែល ពេជ្រ អា​វី​ហ្សា មិន​សម្រេចចិត្ត​ដាក់ពាក្យ​ប្ដឹង គឺ​មិន​ត្រូវបាន​នាង​បញ្ជាក់​ឲ្យ​ដឹង​នោះទេ ពោល​នាង​គ្រាន់តែ​និយាយ​ដោយ​ខ្លី​ថា ពេលនេះ​នាង​កំពុង​ព្យាបាល​របួស មិនអាច​និយាយ​អ្វី​បាន​ច្រើនជាង​នេះ​ទេ​។​

 

​ពេជ្រ អា​វី​ហ្សា និយាយ​ដោយ​ខ្លី​ថា «​ចា៎​..​បង ខ្ញុំ​គិតថា ខ្ញុំ​មិន​ប្ដឹង​គាត់​(​គូស្នេហ៍​)​ទេ ហើយ​មូលហេតុ​យ៉ាងណា​នោះ ខ្ញុំ​អត់​ទាន់​និយាយ​កើត នៅពេលនេះ​ទេ ខ្ញុំ​កំពុង​ឈឺ​របួស ហើម​មាត់ និយាយបាន​តិចៗ​ទេ​បង អរគុណ​ហើយ​បង​.. ចាំ​ខ្ញុំ​ខ​ល​ទៅ​បង​វិញ​..!»៕

16-11-2016 a0ed5a2c-7f3b-4166-ad6a-4aa9ada436e7

 

Leave a Reply

(*) Required, Your email will not be published