ចាប់ខ្លួន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពីបទពុករលួយ

, , Leave a comment

ទីក្រុងមូស្គូ ៖ សារព័ត៌មានចិនស៊ិនហួរ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Alexeï Oulioukaïev ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅក្នុងអំឡុងពេល នៃប្រតិបត្តិការ

ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដឹកនាំដោយការិយាល័យសហព័ន្ធសន្តិសុខ FSB ។ នារសៀលថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

 

យោងតាមសេចក្ដីថ្លែងការរបស់ FSB លោក Alexeï Oulioukaïev អាចនឹងត្រូវបានចោទប្រកាន់ជាផ្លូវការក្នុងពេលឆាប់ៗនេះ ហើយលោកអាចនឹងប្រឈមមុខជាប់ពន្ធនាគារពី០៨ ដល់១៥ឆ្នាំ បើសិនជាគេរកឃើញថាលោកពិតមានជាប់ពាក់ព័ន្ធនឹង អំពើពុកលួយ បានទទួលសំណូកជាប្រាក់២លានដុល្លារអាមេរិក ជាថ្នូរនឹងការយល់ព្រមលើការទិញយកក្រុមហ៊ុនប្រេងរបស់រដ្ឋឈ្មោះ Bachneft ដោយក្រុមហ៊ុនប្រេងពាក់កណ្ដាលរបស់រដ្ឋឈ្មោះ Rosneft កាលពីខែតុលា៕

Stack of One Hundred Dollar Bills U.S. 1028695794

 

 

Leave a Reply

(*) Required, Your email will not be published