អ្នកណាធ្វើអោយលោក ដួង សុខគា ដើរចេញពីកម្មវិធី «ផ្ទះលោកតា» និង «សំណើចតាមភូមិ» » ដោយមិនត្រលប់ក្រោយ

, , Leave a comment

download

រាជធានីភ្នំពេញ ៖ មានការភ្ញាក់យ៉ាងខ្លាំង បន្ទាប់ពីពិធីករនិងជាតារាកំប្លែង លោក ដួង សុខគា ប្រកាសជាសាធារណៈនៅលើហ្វេសប៊ុកថា លោកសម្រេចចិត្តដើរចេញពី

កម្មវិធី «ផ្ទះលោកតា» និង «សំណើចតាមភូមិ» ដោយមិនត្រលប់ក្រោយ។

 

លោក ដួង សុគា បានថ្លែងប្រាប់ថា ហេតុផលដែល លោកសម្រេចចិត្តដើរចេញពីកម្មវិធីទាំង២ខាងលើ របស់លោក សុវណ្ណរិទ្ធី ហៅ លោកតា វ៉ិចទ័រ គឺដោយសារតែលោកយល់ថា ខ្លួនលែងមានតម្លៃ និងអស់សមត្ថភាពសម្រាប់កម្មវិធីទាំង២។ លោក ថាខ្លួនសុខចិត្តបោះបង់ការងារក្នុងកម្មវិធីទាំងពីរដើម្បីទុកអោយផលិតករ គឺលោក តា វ៉ិចទ័រ ជ្រើសយកអ្នកល្អអោយកាន់កម្មវិធីជំនួសខ្លួន។លោកមិនចូលចិត្តការងារមានភាពច្របូកច្របល់និងមិនអោយតម្លៃចំពោះលោកនោះទេ។

លោកបានឧទាហរណ៍ថា ពូថៅត្រូវយកទៅពុះអុស ដោយមិនយកពូថៅទៅអារឈើ ផងនិងកាប់ដីផងនោះទេ។

 

ប្រភពពីអ្នកសិល្បះ បានអោយដឹងថា លោក ដួង សុគា ដែលជាសិល្បករល្បីមានទេពកោសល វោហាសព្ទ័ខ្ពស់ សម្រេចចិត្តដើរចេញ កម្មវិធី «ផ្ទះលោកតា» និង «សំណើចតាមភូមិ»អាចមានបញ្ហាឬអន់ចិត្តជាមួយលោក សុវណ្ណ រិទ្ធីហៅលោកតាវ៉ិចទ័រ ដែល ជាអ្នករៀបចំកម្មវិធីដាក់ ពែកមី អោយកាន់កម្មវិធី! ជំនួសខ្លួន។

 

លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានអះអាងប្រាប់អ្នកកាសែតថាលោកមិនបានដឹងថាលោក ដួង សុខគា ឆេះដុំនឹងបុគ្គលណាមួយ ក្នុងចំណោមកូនចៅរបស់លោកដែលបានធ្វើកម្មវិធី «ផ្ទះលោកតា» និងកម្មវិធី «សំណើចតាមភូមិ»នោះទេ។ លោកថានាយពែកមី នាយក្រូច និងជានាយគ្រឿន សុទ្ធតែក្មេងល្អ ដោយលោកមិនដឹងថា តើលោក ដួង សុខគា អន់ចិត្តរឿងអ្វី។ លោកថាហេតុផលនៃបញ្ហា គឺអាចមកពីលោក ដួង សុខគា ទំនងជាបានឮពាក្យនាំសាររបស់បុគ្គលណាម្នាក់ថាកូន ចៅរបស់លោកនិយាយមិនល្អពីខ្លួន ទើបបណ្ដាលអោយមានការយល់ច្រលំហើយ ឈានដល់ច្រលោតខឹង ហើយបង្ហោះសារនៅហ្វេសប៊ុក៕

default

 

 

Leave a Reply

(*) Required, Your email will not be published