ប្អូនថ្លៃឧកញ៉ា ទ្រី ភាព ឈ្មោះ គៀង ហេង វាយធ្វើបាបកញ្ញា ពេជ្រ អាវីហ្សា រងរបួសផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ គួរអោយឈឺចាប់បំផុត

, , Leave a comment

a0ed5a2c-7f3b-4166-ad6a-4aa9ada436e7

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៦ តារាសម្តែង កញ្ញា ពេជ្រ អាវី ត្រូវប្អូនថ្លៃឧកញ៉ា ទ្រី ភាព ឈ្មោះ គៀង ហេង បានប្រើហិង្សាវាយយ៉ាងសន្ធាប់

មកលើនាង បង្កឱ្យទក់សាច់ស្ទើរគ្រប់ទីកន្លែងនៃដងខ្លួន ពិសេសនៅផ្ទៃមុខដ៏ស្រស់សោភារបស់នាង បណ្តាលអោយរងរបួសផ្ទៃមុខដាច់រយះ និងមានស្លាកស្នាមជាំយ៉ាងធ្ងន់ធ្ងរ នៅក្លិបកម្សាន្តស្កាយ នៅខេត្តព្រះសីហនុ ត្រូវបានសង្គមសិល្ប:ប្រតិកម្មរួមគ្នា ដើម្បីរកយុត្តិធម៌ ជូនពេជ្រ អាវីហ្សា ជាតារាសម្តែង។

images-1

 

បើតាមកញ្ញា អាវីហ្សា បានលើកឡើងថា ស្នាមរបួសនេះ បានកើតឡើងដោយលោក គៀង ហេង ដែលជាអតីតសង្សារ បានមកស្ទាក់វាយនាង បណ្តាលឲ្យរបួស ហើយនាងក៏សម្រេចចិត្តទម្លាយរឿងនេះមកឲ្យប្រិយមិត្តបានដឹង ដោយសារលោក គៀង ហេង បានវាយធ្វើបាបនាងជាច្រើនដងមកហើយនិងបានគំរាមកំហែងទៀតព្រោះ លោក ហេង មានកាំភ្លើង។

 

អាវីហ្សា ក៏បានបញ្ជាក់ថា លោក គៀង ហេង គឺជាប្អូនថ្លៃរបស់លោក ឧកញ៉ា ទ្រី ភាព ដែលជាឈ្មួញឈើដ៏ល្បី នៅស្រុកខ្មែរ។ អាវីហ្សា បានអះអាងថា កាលពីនៅទាក់ ទងគ្នាលោក គៀង ហេង ក៏ធ្លាប់វាយធ្វើបាបនាងផងដែរ ដល់ថ្នាក់មានរបួស ប៉ុន្តែ នាងចេះតែទ្រាំ ដើម្បីកុំឲ្យខ្មាសគេ តែពេលនេះ នាងទ្រាំលែងបានហើយ ព្រោះឈប់ទាក់ទងគ្នាហើយ នៅតែលោក គៀង ហេង មកលប ស្ទាក់វាយដដែល និងនៅពេល ជួបនាងម្តងៗនៅទីកន្លែងណាក៏ដោយក៏លោក គៀង ហេង តាមរករឿង ធ្វើឲ្យនាង ខ្មាសគេ ដោយសារតែអាងបងថ្លៃមានងារ ជាឧកញ៉ា។

នៅពេលនេះ អាវីហ្សា បានប្រកាសលែងខ្លាចស្លាប់ហើយ ដើម្បីបកអាក្រាតរឿងនេះ។

ការប្រើអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ ទៅលើតារាសម្តែងកញ្ញា ពេជ្រ អាវីហ្សា ជានារីទន់ខ្សោយ ពីសំណាក់អ្នកមាន ចរឹកមនុស្សព្រៃ តារាល្បីៗជាច្រើនបានបង្ហោះសារឈឺចិត្តចង់ ជួយរកភាពត្រឹមត្រូវ ជូនអាវីហ្សា ដូចជា អ្នកនាងចន ច័ន្ទលក្ខិណា ត្រៀមផ្តល់ ជូនមេធាវី ជូនអាវីហ្សា ហើយលោក សុះ ម៉ាច លោក គង់ សុទ្ធារិទ្ធ ដែលមានតួនាទីគ្រាន់បើ ប្រចាំក្រសួងវប្បធម៌ ក៏បានចេញគ្រោងការដោះស្រាយជូនមិនឱបដៃនៅស្ងៀមបានទេ ។ លើសពីនោះ មានតារាជាច្រើនទៀត បាននាំគ្នាស្រែកតាម សង្គមហ្វេសបុក ត្រូវតែឱ្យច្បាប់រកយុត្តិធម៌ជាដាច់ខាត ដែលរួមមានលោកសន វិជ្ចបុត្រ កញ្ញាស៊ូ ដាណេ កញ្ញាប៊ុន ផៃលីន អ្នកនាងសឿ សុធារ៉ា លោកអែនឌី លោកគង់ ចំរ៉ុង ដែលទំនងរឿងមួយនេះ មិនស្ងប់ទេ អាចធ្វើឲអ្នកបង្កអំពើហិង្សាហាក់ភ័យខ្លួនម្តងៗ ទោះផ្ទៃក្នុងមានសភាពបែបណា រវាងអ្នកទាំងពីរនេះយ៉ាងណាក៏ដោយ ក៏ អាចនិយាយគ្នារកដំណោះស្រាយជាងវាយតប់បែបឃោរឃៅចឹង។

 

គួរបញ្ជាក់ថា កន្លងមក លោក គៀង ហេង ប្អូនថ្លៃឧកញ៉ា ទ្រី ភាព ធ្លាប់ប្រើពាក្យគំរាមបាញ់សម្លាប់តារាសិល្បៈ និងជាពិធីករ លោក អ៊ឹម ជីវ៉ា នៅមុខក្លឹបមួយកន្លែងមានឈ្មោះថា ៥៥ ក្រោយក្លឹប X2 តែត្រូវបានសម្រួលដោះស្រាយបញ្ចប់ ដោយលោក អ៊ឹម ជីវ៉ា ព្រមដកពាក្យបណ្តឹង ហើយក៏មិនត្រូវការសំណង សូម្បីតែមួយរយលុយខ្មែរ ដោយទទួលយកការសុំទោសពីអ្នកគំរាមបង្កហេតុ» ។

 

ប្រភពព៍ត័មានចុងក្រោយបានអោយដឹងថា បន្ទាប់ពីមានការចុះផ្សាយ ព្រមទាំងការថ្កោលទោសយ៉ាងខ្លាំង ពីមហាជន និងអ្នកសិល្បៈនោះមក លោក គៀង ហេង ប្អូនថ្លៃឧកញ៉ា ទ្រី ភាព មានលុយចាយមិនអស់ ទំនេរដើរវ៉ៃៗ បានប្រកាសតាមហ្វេសប៊ុកថា ទទួលខុសត្រូវទាំងស្រុង លើករណីដែលខ្លូន បានវាយដំលើតារាសម្តែង នាង ពេជ្រ អាវីហ្សា ដែលជាអតីតស្រីស្នេហ៍របស់ខ្លួន ។

 

ករណីអ្នកមានលុយឈ្មោះ គៀង ហេង ប្អូនថ្លៃឧកញ៉ា ទ្រី ភាព មានលុយចាយមិនអស់ឆ្លៀតពេលទំនេរដើរវ៉ៃៗនោះ មហាជន និងអ្នកសិល្បៈ រង់ចាំមើលថា តើចំណាត់ការសមត្ថកិច្ចចាត់ការបុគ្គល បង្ករហឹង្សាខាងលើនោះបានកំរិតណា ?

nita-28-a-22-full untitled-1_ariza-lie

images

 

 

Leave a Reply

(*) Required, Your email will not be published