សមត្ថកិច្ចប៉ូលីស បកស្បែករថយន្ត ប្រជាការពារបែបទំនើង របស់លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត អត់ពន្ធ ក្លែងលេខ និងដាក់សឺរ៉ែន

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១១វិច្ឆិកា២០១៦ កម្លាំងនគរបាល ការិយាល័យ កណ្តាល សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបករណី រថយន្ត

របស់លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាមនុស្សជិតស្និត លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ដែលល្មើសប្រើរថយន្ត ចង្កូតស្តាំអត់ពន្ធ ហើយក្លែងស្លាកលេខ, បំពាក់សឺរ៉ែន និងបំពាក់សម្ភារ: លើបុគ្គលិកប្រជាការពារ ស្រដៀងនឹងកងកម្លាំងទ័ព និងកម្លាំងនគរបាលជាតិ។

 

មន្ត្រីសមត្ថកិច្ចដែលមានភារកិច្ចបង្ក្រាប បានអោយដឹងថា បន្ទាប់ពីមានការរិះគន់ តាមបណ្តាញសង្គមហ្វេសប៊ុកនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏ដូចជាប្រតិកម្មរិះគន់ ចម្រុះ រួមមានលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត មន្ត្រី អាជ្ញាធរ តុលាការ សាធារណជន នៅបន្ទាយមានជ័យ និងនៅខេត្តនានា ជាដើម ។កម្លាំងនគរបាល ការិយាល័យកណ្តាល សណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបករណី រថយន្តរបស់លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលល្មើសប្រើរថយន្ត ចង្កូតស្តាំអត់ពន្ធ ហើយក្លែងស្លាកលេខ, បំពាក់ សឺរ៉ែន និងបំពាក់សម្ភារ: លើបុគ្គលិកប្រជាការពារ ស្រដៀងនឹងកងកម្លាំងទ័ព និងកម្លាំងនគរបាលជាតិ។

 

លោកវរសេនីយ៍ អ៊ុំ សុផល ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានអោយដឹងថា សមត្ថកិច្ចនគរបាលបានអញ្ជើញលោក គី សារុន អាយុ៥៥ឆ្នាំ មេភូមិបាលីលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ដែលបានដឹកនាំកម្លាំង ប្រជាការពារមានសកម្មភាព “ហួសដែនកំណត់ តាមបញ្ជាររបស់លោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត”មកកាន់ការិយាល័យកណ្តាល សណ្តាប់ធ្នាប់ ដើម្បីណែនាំអប់រំ លើតួនាទី ភារកិច្ច ការស្លៀកពាក់ឯកសណ្ឋាន សម្ភារ:បំពាក់លើខ្លួន រថយន្ត (ចង្កូតស្តាំ អត់ពន្ធគយ) ដែលមានបំពាក់ភ្លើងសឹរ៉ែន និងក្លែងបែបទំនើងគឺ ស្លាកលេខរដ្ឋបាល ក្រុងប៉ោយប៉ែត លេខ: សកប៉ប៉០០.០១។ក្រោយបកស្បែក និងធ្វើកិច្ចសន្យារួចនគរបាលប្រគល់រថយន្តអោយលោក គី សារុន និងប្រជាការពារ របស់លោក អាំង គីហេង វិញ។

 

លោក គី សារុន មេភូមិបាលីលេយ្យ១ (តំណាងលោកអាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត) បានសារភាពកំហុសឆ្គង ហើយយល់ព្រម សម្រួលតាមការណែនាំ អប់រំខាងលើ ហើយបកស្គុត ដែលបានបិទពណ៌ដូចនគរបាលចេញ ទុកពណ៌ទឹកប្រាក់ របស់រថយន្ត ម៉ាកអ៊ីស៊ុយស៊ុយ ។ ឯភ្លើងសឺរ៉ែន និងស្កាកលេខក្លែង ត្រូវបានដោះចេញ ហើយប្រគល់អោយរក្សាទុក នៅការិយាល័យកណ្តាល នគរបាលសណ្តាប់ធ្នាប់៕

img_9102 lantomneurng1 lantomneurng5

 

Leave a Reply

(*) Required, Your email will not be published