រថយន្តដឹកប្រេង ក្រុមហ៊ុន D.T.C របស់ឧកញ៉ា ល័ក្ខ សង្ស័យមានl ប្រេងគេចពន្ធ

, , Leave a comment

clickhandler-ashx_-1-300x200

ខេត្តមណ្ឌលគិរី ៖ តាមប្រភពបានអោយដឹងថា ឧកញ៉ាឈ្មោះ អ៊ឹង ស៊ីតាតវរៈ ហៅឧកញ៉ា ល័ក្ខ ជានាយកក្រុមហ៊ុនឌីធីស៊ី( D.T.C ) ដាំកៅស៊ូនៅឃុំពូជ្រៃ ស្រុកពេជ្រាដា

ត្រូវបានគេសង្ស័យថា កំពុងនាំប្រេងគេចពន្ធទាំងយប់-ថ្ងៃ ចូលតាមច្រក អន្តរជាតិដាក់ដាំ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។

 

ប្រភពបានបន្តថា កន្លែងស្តុកប្រេងសាំងដ៏ធំ របស់ឧកញ៉ា ល័ក្ខ នៅផ្លូវចេញពីទីរួមខេត្តមណ្ឌលគិរី ទៅច្រកដាក់ដាំ មានទំហំយ៉ាងធំ អាចស្តុកប្រេងសាំងបានរាប់លានលីត្រ និងអាចទទួលផលចំណេញយ៉ាងច្រើន។ហេតុនេះហើយ ទើបឧកញ៉ា ល័ក្ខ មានភូមិគ្រឹះដ៏ធំ នៅក្នុងខេត្តមណ្ឌលគិរី ហើយជាឈ្មួញ ដែលប្រជាពលរដ្ឋក្នុងខេត្ត បានស្គាល់ឈ្មោះសឹងគ្រប់គ្នា នៅទីរួមខេត្តមណ្ឌលគិរីថា ឧកញ៉ា ល័ក្ខ អតីតជាឈ្មួញជួញ ឈើប្រណិតខុសច្បាប់ នាំទៅលក់នៅប្រទេសវៀតណាម យ៉ាងគគ្រឹកគ្រេង នៅខេត្តមណ្ឌលគីរី កន្លងមក។

 

ប្រភពពិមន្ត្រីគយព្រំដែន បានអោយដឹងថា ក្រុមហ៊ុន D.T.C របស់ឧកញ៉ា ល័ក្ខ ទទួលបានអាជ្ញាប័ណ្ណ ពីអគ្គនាយកគយ និង រដ្ឋាករ ក្នុងការនាំចូលប្រេងសាំង ២៤០ តោនក្នុងមួយខែ សម្រាប់យកមកផ្គត់ផ្គង់នៅក្នុងខេត្តមណ្ឌលគិរី។ប៉ុន្តែតាមពិនិត្យ ជាក់ស្ដែងឧកញ៉ា ល័ក្ខ នាំចូលប្រេងសាំង គេចពន្ធ ច្រើនជាងអាជ្ញាប័ណ្ណរាប់សិបដង ហើយប្រេងសាំងទាំងនោះត្រូវដឹកទៅចែកចាយតាមបណ្ដាខេត្តដទៃទៀត។ជាក់ស្តែង កាលពីពេលថ្មីៗនេះ ខ្សែរថយន្តធុនធំជាង១០គ្រឿង បន្តកន្ទុយគ្នារដឹក ត្រូវបានគេថតបានយ៉ាងច្បាស់ដែលគេដឹងថា ជាសកម្មភាព នៃការដឹកជញ្ជូន ប្រេងឥន្ទនៈ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ឆ្លងកាត់តាមច្រកទ្វេភាគីដាក់ដាំ រួច យកមកស្តុកទុកក្នុងឃ្លាំងផែស្ងួត របស់ឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ហៅឧកញ៉ាល័ក្ខ ដើម្បី ដឹកជញ្ជូនបន្តចែកចាយ តាមស្ថានីយ៍ប្រេងនានា។មុខជំនួញឧកញ៉ា ល័ក្ខ ក្នុងការនាំប្រេងសាំងគេចពន្ធពីស្រុកយួន មកចែកចាយ ក្នុងខេត្តមណ្ឌលគិរី អាចធ្វើឲ្យរដ្ឋខាត បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយ ខែៗ។

ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យ ឡើងវិញជាបន្ទាន់។ ការដែលឧកញ៉ា ល័ក្ខ អាចនាំចូលប្រេងសាំងគេចពន្ធ តាមច្រកដាក់ដាំ និងច្រករបៀងផ្សេងៗទៀតមកចែកចាយ ក្នុងខេត្តមណ្ឌលគិរីគឺ អាចមានការត្រូវរ៉ូវ ជាមួយប្រធានសាខាគយ និងរដ្ឋាករខេត្តមណ្ឌលគិរី ក៏ដូចជា គយចល័តនៅក្នុងខេត្ត នេះជាពិសេសសមត្ថកិច្ចតាមច្រកព្រំដែននិងច្រករបៀង។

 

លោក សៀក មុន្នី ប្រធានច្រកទ្វារព្រំដែនដាក់ដាំ បានបញ្ជាក់ថា ពិតជាមានការដឹកជញ្ជូនប្រេងកាត់ តាមច្រកលោកគ្រប់គ្រងមែន ប៉ុន្តែប្រេងទាំងនោះជារបស់ក្រុមហ៊ុនឌីធីស៊ី (DTC) ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ និង បង់ពន្ធចូលអគ្គនាយកដ្ឋានគយ និង រដ្ឋាករ ។ តែលោកមិនបានដឹងថា តើ បង់ក្នុងកម្រិតណាទេ ។

 

ពាក់ពន្ឋ ករណីខាងលើ កំណើតថ្មី មិនអាចទទួលការពន្យល់ពី ក្រុមហ៊ុនD.T.C របស់ ឧកញ៉ា ល័ក្ខ បាននៅឡើយ៕

breng-dakdam2 breng-dakdam3

 

 

Leave a Reply

(*) Required, Your email will not be published