ឈ្មោះ លី សុខងីម ម្ចាស់ភោជនីដ្ឋាន និងសណ្ឋាគារSN មេឆ្នោតល្បែងស៊ីសង (កន្ទុយលេខយួន) បើកលេងយ៉ាងអាណាធិបតេយ្យ

, , Leave a comment

ខេត្តរតនៈគីរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា មេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ(ឆ្នោតយួន)ក្រុងបានលុងខេត្តរតនៈគីរីដែលមេឆ្នោតឈ្មោះ លី សុខងីម

ជាថៅកែ សណ្ឋាគារ និងភោជនីយដ្ឋាន S N បឹងកំសាន្ត អាងខ្នងថ្នាក់ខេត្ត បើកលេង និង ពង្រាយកូនកញ្រ្ចែងព្រោងព្រាត ច្រើនឆ្នាំមកហើយ គ្មានឃើញសមត្ថកិច្ចប៉ូលីស និងសមត្តកិច្ចប៉េអឹម បង្ក្រាបម្តងណាឡើយ។ ដែលគេគិតថា មេបនល្បែងធំរូបនោះប្រហែលជាស្គាល់ចិត្តអស់លោកមេសមត្ថកិច្ចធំៗប្រចាំខេត្តរតនៈគីរីនោះអស់ ទៅហើយ បានជាមកដល់ពេល នេះគឺមិនទាន់មាន សមត្ថកិច្ចណាចុះធ្វើការបង្ក្រាប នៅឡើយទេ ។ ធ្វើអោយប្រជាពលរដ្ធរស់នៅក្រុងបានលុង គិតថា ការអនុវត្តន៍ផ្សព្វ ផ្សាយភូមិ-ឃុំមានសុវត្តិភាពគឺមិនមានទទួលបានជោគជ័យទេ ក្នុងករណីសមត្ថកិច្ច ប៉ូលីស-ប៉េអឹម មិនបានបង្ក្រាបល្បែងស៊ីសងទាំងនោះ។

 

សេចក្តីរាយការណ៏ពីក្រុងបានលុង បានអោយដឹងថា ឈ្មោះ លី សុខងីម មេឆ្នោត យួន (កន្ទុយលេខយួន) បើកលេង គឺមិនលោះថ្ងៃណាឡើយ ទាំងរដូវបុណ្យចូលឆ្នាំខ្មែរ ឬរដូវបុណ្យភ្ជំបិណ្ឌ បើកលេងដោយ មិនខ្លាចបាបឬ ខ្លាចសមត្ថកិច្ចបង្ក្រាប សោះឡើយ។ មិនតែប៉ុណ្ណោះបានពង្រាយកូនកញ្ជ្រែងតាមផ្ទះ នៅក្រុងបានលុង រហូតដល់ស្រុកអូរយ៉ាដាវ ស្រុកលំផាត់ ព្រមទាំងបើកជាចំហរលក់ និងទទួលកូនកញ្រ្ជែងពេញមុខតែម្តងបើកលេងយ៉ាងគគ្រឹកគគ្រេងទាំងនោះមិនខ្វល់អំពីការ បង្ក្រាបពីសមត្តកិច្ចសោះឡើយ។ ដែលគេគិតថា អាចជាត្រូវរ៉ូវគ្នា ទើបមេល្បែងបើកលេង ជាចំហរ ដោយ សុខស្រួលបែបនេះ។ លើសពីនេះដោយសារភាព ត្រូវរ៉ូវជាមួយបុគ្គល សមត្ថកិច្ច ធ្វើអោយមេបើកបន ល្បែងមេឆ្នោតកត់កន្ទុយលេខ (ឆ្នោតយួន) នោះដឹងតែពីស៊ីមិនខ្វល់នឹងការសង នៅពេលប្រជាពលរដ្ឋចាក់ត្រូវ ហើយនៅពេលគេ ប្តឹងទៅសមត្ថកិច្ចប៉ូលីស នោះមិនខ្វល់ការដោះស្រាយសោះឡើយ ។

ប្រជាពលរដ្ឋបានអំពាវនាវដល់ លោកស្នងការនគរបាល ខេត្តរតនៈគីរី ក៏ដូចជា មេ បញ្ជាការអាវុធហត្ថខេត្តខេត្តរតនៈគីរីជួយមើលវង់ល្បែងកត់កន្ទុយលេខ ឆ្នោតយួន  ដុះស្លែខាងលើនេះឡើងវិញផង ។ព្រោះ វង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លា អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជី ប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញ រករឿងឈ្លោះវាយតប់ប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះ ទៀត លក់គោ ក្របី យកទៅសងបំណុលដោយសារតែវក់នឹងល្បែងស៊ីសង៕

5215-2

%e1%9e%86%e1%9e%93%e1%9e%8f-1-%e1%9e%93%e1%9e%82%e1%9e%9a%e1%9e%97%e1%9e%93%e1%9f%a1%e1%9f%a0%e1%9f%a3mhz

 

Leave a Reply

(*) Required, Your email will not be published