ភាព​លោភលន់​លើស​ប្រាថ្នា ចង់បាន​ងារ​ឧកញ៉ា សវនាការ កំពុង​ស្វាគមន៍​

, , Leave a comment

​ខេត្តកំពត : អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក នាក់ សំបូរ ត្រូវបាន​កម្លាំង​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្តកំពត ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​បទ «​រំលោភ​លើ​ទំនុកចិត្ត​»​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា ២០១៦​នេះ ដើម្បី​បញ្ជូនទៅ​សួរ​នាំនៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​

 

​ព័ត៌មាន​បឋម​បាន​បង្ហាញថា លោក​អនុរដ្ឋលេខាធិការ​រូបនេះ ត្រូវបាន​កងកម្លាំង​រាជ​អាវុធ​ខេត្តកំពត​ចាប់ខ្លួន​តាម​ដីកា​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរជ័យ ពាក់ព័ន្ធ​នឹង​បទ​ចោទ​រំលោភ​លើ​ទំនុកចិត្ត គឺ​ជំពាក់​លុយ​ថ្លៃ​គ្រឿងសំណង់​ជាង​២០​ម៉ឺន​ដុល្លារ ថា​យកទៅ​កសាង​វត្ត​ដើម្បី​បាន​ងារ​ជា​ឧកញ៉ា ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ របស់លោក ហុង សុ​គុណ​វ​ឌ្ឍ​នា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពត​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធម្មការ​ខាងលើនេះ បាន​ធ្វើឡើង​ដោយសារតែ​គាត់​បាន​ទៅ​ទិញ​គ្រឿង សំណង់​របស់គេ​យកទៅ​កសាង​វត្ត​រហូតដល់​ជាង​២០​ម៉ឺន​ដុល្លារ តែ​មិន​ព្រម​សង​។​

 

​ប្រភពពី​មន្ត្រី​ក្រសួង​ធម្មការ​ម្នាក់​បាន​ឲ្យ​ដឹងថា លោក នាក់ សំបូរ ពិត​ជាមាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ធម្មការ ពិតប្រាកដ​មែន តែ​ទើបនឹង​ទទួលបាន​ព្រះរាជក្រឹត្យ​តែងតាំង​នាពេល​ថ្មីៗ​នេះ​ទេ​។ បើតាម​មន្ត្រី​ដដែល​នេះ លោក នាក់ សំបូរ ពីមុន​ធ្លាប់​បួស​ជា​ព្រះសង្ឃ​នៅ​ប្រទេស​ថៃ ហើយ​ក្រោយមក​ត្រូវបានតែងតាំង​ជា​ជំនួយការ​លោក មិន ឃិន អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ តែ​ក្រោយពេល​លោក មិន ឃិន ស្លាប់ទៅ ស្រាប់តែ​ទៅ​រត់ការ​បាន​រហូត​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​តែម្តង​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់គ្នា​។​

 

​មន្ត្រី​រូបនេះ​បាន​បន្តទៀតថា លោក នាក់ សំបូរ រូបនេះ បាន​អ៊ួ​ត​ប្រាប់​គេឯង​ពេញ​ក្រសួង រឿង​រកស៊ី ជាពិសេស​នាំ ឈ្មួញ​ថៃ​មក​ទិញ​ដី​នៅ​ស្រុក​ខ្មែរ​ជា​ហូរហែរ ហើយក៏​ធ្លាប់បាន​ប្រកាសប្រាប់​គេឯង​ថា មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​ពីក្រោយ ខ្នង ទៀតផង​៕

10-11-2016 10-11-2016-1 10-11-2016-2

 

Leave a Reply

(*) Required, Your email will not be published