រន្ឋត់! រថយន្តបាឡែនបុក រថយន្តយីឌុប ដាច់ក្បាល អ្នកបើកបរចេញពីខ្លួន ស្លាប់យ៉ាងអាណោចអធម័

, , Leave a comment

ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង១២កន្លះថ្ងៃត្រង់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នៅលើ កំណាត់ផ្លូវជាតិលេខ៨អា ក្នុងភូមិក្រសាំងគយ ឃុំជ្រៃស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ និងស្ទើរតែមិនដែលធ្លាប់កើតមាន គឺបុរសម្នាក់ដែលជាអ្នកបើកបររថយន្តបាឡែន បើកទៅបុកជាមួយរថយន្តយីឌុប បណ្តាលអោយដាច់ក្បាលចេញពីខ្លួនបាត់ ស្លាប់យ៉ាងអាណោចអធម័។

 

មន្ត្រីប៉ូលីសចររាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះសូ សុធា អាយុ៣២ឆ្នាំមានទីលំនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានមុខរបរជា អនុប្រធានការិយាល័យបេឡាជាតិរបបសន្តិសុខសង្គមខេត្តកំពង់ចាម។មុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-5813 ក្នុងទិសដៅពីកើតទៅលិច បានបើកឆ្លងទ្រូងថ្នល់ ចូលទៅខាងឆ្វេងដៃទៅបុករថយន្តយីឌុប១គ្រឿងផ្សេង ដែលបើកមកបញ្ច្រាស់ទិសគ្នាបណ្តាល ឲ្យរថយន្តបាឡែនរួញក្បាលខ្ទេច និងអ្នកបើកបរដាច់ក្បាលចេញពីដងខ្លួន ស្លាប់យ៉ាងអាណោចអធម័។

ដោយឡែកអ្នកបើកបររថយន្តយីឌុប បានរត់គេចខ្លួនបានស្រមោល ភ្លាម។

ក្រោយកើតហេតុភ្លាមសមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុភ្លាម ហើយបានទាក់ទងទៅក្រុមគ្រួសារ ជនរងគ្រោះទៅទទួលយកសាកសពធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង២ត្រូវសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី៕

fn-2016-11-09-19-49-41-0 fn-2016-11-09-19-49-49-0 fn-2016-11-09-19-49-49-1

 

Leave a Reply

(*) Required, Your email will not be published