អត្ថបទ​រសើប​នៃ​អំពើពុករលួយ​របស់លោក សឿង វណ្ណ ដែល​សារព័ត៌​មានកំណើត​ថ្មី ចុះផ្សាយ មិនបាន​ទទួល​ការបកស្រាយ តែ​ជនជាតិ​បរទេស​ឈ្មោះ Kurt Bredenberg ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​បច្ចេកទេស នៃ​អង្គការ ខេ​ប គំរាម​ជា​បន្តបន្ទាប់​

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ ក្នុងនោះ​សារព័ត៌​មានកំណើត​ថ្មី ក៏បាន​ចុះផ្សាយ​ពី​ព័ត៌មាន​នៃ​អំពើពុករលួយ​របស់លោក សឿង វណ្ណ ដែល​នាយក​វិទ្យាល័យ​អនុវត្តន៍ ហ៊ុន សែន កំពង់ចាម និង​ជា​ប្រធាន​គម្រោង​សាលារៀន​ដៃគូ​(BSI) នៃ​អង្គការ​ខេ​ប​(KAPE) ទារលុយ​សិស្ស​ចុះឈ្មោះ​ចូលរៀន​ក្នុង​ម្នាក់ៗ​ចំនួន​៦៥​ដុល្លារ​អាមេរិក​រួម​មក​នោះ​។​

15_soeung-vann

​សារព័ត៌​មានកំណើត​ថ្មី បាន​សង្ឃឹម និង​ជឿជាក់ថា នឹងមាន​ការបកស្រាយ​បំភ្លឺ​ជា​ភាគី​ម្ខាង​ទៀត​។ ប៉ុន្តែ​ផ្ទុយទៅវិញ ការរំពឹងទុក​ដែល​អនុលោម​ទៅតាម​ច្បាប់​នៃ​របប​សារព័ត៌មាន​នោះ បែរជា​ផ្ទុយស្រឡះ ខណៈដែល​សារព័ត៌​មានកំណើត​ថ្មី រង់ចាំ​នូវ​ការបកស្រាយ មិនបាន បែរជា​ទទួល​បានជា​សារ​គំរាម ដែល​សរសេរ​តាម​សារ​អេ​ឡិច​ត្រិ​ច (​អ៊ី​ម៉ែ​ល​) ជា​ភាសា​យាន​កម្ម​(​អង់គ្លេស​) ទាំង​ដែល​សារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​ខេមរភាសា​(​ភាសា​ខ្មែរ​)​។ ទាំងនេះ​ជា​សារ​ដែល ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ Kurt Bredenberg ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​បច្ចេកទេស នៃ​អង្គការ ខេ​ប​។​

01

​និយាយ​ដោយ​សង្ខេប សារព័ត៌មាន ចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ ជា​ខេមរភាសា ដោយ​អនុវត្តតាម​ច្បាប់​របប​សារព័ត៌មាន និង​ច្បាប់​នានា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

 

​ក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន មាត្រ​១០ បាន​ចែងថា “ ជនណាម្នាក់​ដែលថា​អត្ថបទ​ណាមួយ ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏ដោយ​រូបគំនូរ ឬ​រូបថត​ណាមួយ​នៃ​សារព័ត៌មាន​ណាមួយ​ដែលមាន​លក្ខណៈ​ខុសពី​ការពិត ធ្វើ​ឲ្យ​ខូចខាត​ដល់​កិ​តិ្ត​យស និង​សេចក្តីថ្លៃថ្នូ​របស់ខ្លួន មាន​សិទ្ធិ​ទាមទារ​ឲ្យ​សារព័ត៌មាន​នោះ​ធ្វើការ​កែតម្រូវ ឬ​មាន​សិទ្ធិ​ឆ្លើយតប និង​ធ្វើបណ្តឹង​ពីបទ​បរិហាកេរ្តិ៍ ពីបទ​មួលបង្កាច់ ឬ​ពីបទ​ជេ​ប្រមាថ ចំពោះ​ការប៉ះពាល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​។ ចម្លើយ​កែតម្រូវ ឬ​ឆ្លើយតប​ត្រូវ​ចុះផ្សាយ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​(៧​ថ្ងៃ​) យ៉ាងយូរ ឬ​នៅ​លេខ​បន្ទាប់​ក្រោយពី​បានទទួល​ការទាមទារ​ឲ្យ​កែតម្រូវ ឬ​ឆ្លើយតប”​។​

02

​គួ​រម្លឹក​ដែរ​ថា សារព័ត៌​មានកំណើត​ថ្មី បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដែលមាន​ចំណងជើង​ថា “​ធ្លាយ​រឿង​លោក សឿង វ៉ាន់ នាយក​វិទ្យាល័យ​អនុវត្តន៍ ហ៊ុន សែន កំពង់ចាម ទារលុយ​សិស្ស​ម្នាក់​៦៥​ដុល្លារ ថ្នាកលើ​មើលមិនឃើញ​” កាលពី​ថ្ងៃ​ពី​១៧ ខែតុលា ឆ្នាំ​២០១៦​។ ចំណែកឯ​សារ​ព្រមាន​ដែល​សារព័ត៌​មានកំណើត​ថ្មី​ទទួលបាន​តាមរយៈ​សារ​អេ​ឡិច​ត្រិ​ច​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ បើ​គិត​ទៅ​មាន​រយៈពេល​១៨ ថ្ងៃ ក្រោយ​ថ្ងៃ ចេញផ្សាយ និង​ទទួលបាន​សារ​គំរាម​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការអធិប្បាយ​ពន្យល់​។​

03

​ករណី​ខាងលើនេះ គឺជា​ក្តី​ព្រួយបារម្ភ​មួយ​ដែល​អង្គភាព​សារព័ត៌​មានកំណើត​ថ្មី ក៏ដូចជា​ស្ថាប័ន​ដទៃទៀត​កំពុង​ខ្វល់ខ្វាយ ខណៈដែល​សេរីភាព​សារព័ត៌មាន​ត្រូវបាន​ជនរ​ទេស​រូបនេះ បាន​នឹង​កំពុង​រឹតត្បិត ដែលជា​អំណាច​ទី​៤ បន្ទាប់ពី​ស្ថាប័ន​អំណាច​ទាំងបី​។  អង្គភាព​សារព័ត៌​មានកំណើត​ថ្មី សូម​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងនោះ​រួមមាន ក្រសួង​ព័ត៌មាន សមាគម​សារព័ត៌មាន ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​សមត្ថកិច្ច​ដែលមាន​ជំនាញ តាមដាន និង​អង្កេត​ឲ្យ​ស៊ីជម្រៅ​នៅក្នុង​រឿង​ដ៏​រសើប​មួយ​នេះ​៕

 

04

 

Leave a Reply

(*) Required, Your email will not be published