ឈ្មួញសម្រុកដឹកឈើប្រណីត ទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង គ្មានអ្នកណាបង្ក្រាប

, , Leave a comment

75eae9d9-03e7-4d83-8258-1ac59dd7ab59

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ជំនួញឈើប្រណីតខុសច្បាប់នៅខេត្តរតនគីរី បានកក្រើកវិញហើយ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺក្រុមឈ្មួញដឹកឈើ

ប្រណីត ទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ ដឹកតាមរថយន្តកាមរីបាឡែន ម៉ាកឆ្លាម កាមរីគូទហើម ស៊េរី៩៥ ព្រមទាំងរថយន្តសាំយ៉ុង រយៈពេល២ថ្ងៃនេះ បន្ទាប់ពីបានបិទ១រយះពេលខ្លី។ ជាក់ស្តែងនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងជិត៧ព្រឹក មានរថយន្តកាមរី៣គ្រឿង បានផ្ទុកឈើប្រណីតពេញរថយន្ត យកមកលាក់ទុក នៅផ្ទះមន្ត្រីប៉ូលិសច្រកទ្វារមួយរូប ដែលឃ្លាតចម្លាយ ពីច្រកទ្វារអន្តរជាតិចម្ងាយជិត២០ម៉ែត្រ ។

 

សេចក្តីរាយការណ៍ បានអោយដឹងបន្តថា ករណីដឹកឈើ ជំនួញឈើប្រណីតខុសច្បាប់ខាងលើគេមិនដឹងថា សមត្ថកិច្ចច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវនិងជំនាញរដ្ឋបាល ព្រៃឈើ លាបាតដៃទទួលប្រាក់ពីឈ្មួញ ប៉ុន្មានពាន់ដុល្លាក្នុង១យប់ៗនោះទេ ទើបបានជា អនុញាតិអោយឈ្មួញ ដឹកឈើប្រណិតខុសច្បាប់ ឆ្លងទៅប្រទេសវៀតណាម ដោយរំលងច្បាប់បែបនេះ។

 

ជំនួញឈើប្រណីតខាងលើ សារព័ត៌មានយើងមិនអាចសុំការបញ្ជាក់ពីលោក លោក កង សារឿន ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងលោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ បាននៅឡើយទេ៕

knt-805036_n

3d2694bf-d4d8-453e-a681-f5f71b4b5c91

 

 

 

Leave a Reply

(*) Required, Your email will not be published