នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​អ្នកប្រព្រឹត្ត​ដើម្បី​ធ្វើ​របាយការណ៍ ទុក​ត្រី​ធំ ទាញ​ដុល្លា ច្រក​ហ៊ោ​ប៉ៅ​

, , Leave a comment

​ខេត្តកណ្ដាល : ជនសង្ស័យ​មេ​កន្ទុយលេខ​ម្នាក់ និង​អ្នកផ្តល់​ទីតាំង​ឲ្យ​ប្រ​ព្ត្រឹ​ត្ត​ល្បែងស៊ីសង​ម្នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ខណៈ​អ្នកលេង​៧​នាក់​រួចខ្លួន​ក្រោយពី​ធ្វើការ​អប់រំ​។ គួរ​បញ្ជាក់ដែរថា ក្រុម​អ្នកញៀន​ល្បែង​ទាំង​៩​នាក់​នេះ ត្រូវបាន នគរបាល​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន​កាលពី ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ទីតាំង​ផ្សេង​ពីគ្នា​។

 

ដោយ​ករណី​ទី​១ បង្ក្រាប​ក្រុមអ្នកលេង​បៀ​១​ក្រុម​មាន​គ្នា​៦​នាក់ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ ជ ហួយ ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល រួមមាន ១-​ឈ្មោះ ជ ហួយ ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​លក់ដូរ​។ ២-​ឈ្មោះ ផាន ចាន់​ធី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ​។ ៣-​ឈ្មោះ គាន ថន ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មេផ្ទះ​។ ៤-​ឈ្មោះ ថុង ស្រ៊ា​ន់ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួរ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ​។ ៥-​ឈ្មោះ ជូ ជឹ​ង ភេទ​ស្រី អាយុ ៥៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រុង​រមាស ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​កសិករ​។ និង​៦-​ឈ្មោះ ពា ច្រិច ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល និង​ដកហូត​វត្ថុតាង រួមមាន ១-​សន្លឹក​បៀរ​ចំនួន ៥២ សន្លឹក ២-​ប្រាក់រៀល​ចំនួន ១០,០០០៛ ៣-​កម្រាល​ក្រាល​លេងបៀរ​ចំនួន​១ និង​៤-​កំប៉ុង​ដែក​សម្រាប់​ដាក់​លុយ​ចំនួន​១​។​

 

​យោងតាម​ចម្លើយសារភាព​របស់​ឈ្មោះ ជ ហួយ បាន​ឆ្លើយ​សារភាពថា រូប​ខ្លួន​ពិតជា​បានផ្តល់​ទីតាំង​ផ្ទះ​របស់ខ្លួន​ឲ្យ​គេ​លេងល្បែង​ស៊ីសង​(​បៀរ​) ដើម្បី​យក​តុង​ប្រាកដ​មែន​។​

 

​ចំណែកឯ​ករណី​ទី​២ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល កម្លាំង​នគរបាល​ស្រុក​កោះធំ​ដដែល ចុះបង្ក្រាប​ល្បែងស៊ីសង​១​ករណី​ទៀត នៅ​ចំណុច​ផ្ទះ​យាយ សុក ស្ថិតនៅ​ក្នុងភូមិ​ព្រែ​កតា​ហ៊ីង ឃាត់ខ្លួន​បាន​មនុស្ស​៣​នាក់​ទៀត រួមមាន​១-​ឈ្មោះ ខៀវ សារី ភេទ​ស្រី អាយុ ៣៤ ឆ្នាំ កត់​កន្ទុយលេខ​នៅ​កន្លែង​លេងបៀរ រស់នៅ ភូមិ ព្រែក តា​ហុង ឃុំ ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ​កត់​កន្ទុយ​លេខ​។ ២-​ឈ្មោះ ស៊ា គីម ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ​។ និង​៣-​ឈ្មោះ ម៉ា​រិ​ន ដា​ស៊ី ភេទ ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំងបី​រស់នៅ​ភូមិ ព្រែក តា​ហ៊ីង ឃុំ ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​។ ដោយ​រឹបអូស​វត្ថុតាង បៀរ ក្រដាស​កត់​លេខ ប្រាក់រៀល​មួយចំនួន​។ បន្ទាប់​ឃាត់ខ្លួន​សាកសួរ​នៅ​ព្រឹក​ថ្ងៃទី​៥ វិ​ច្ឆ​កា ២០១៦ ក៏បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​តែ​២​នាក់​ប៉ុណ្ណោះ ក្នុងនោះ​រួមមាន​ឈ្មោះ ខៀវ សារី ដោយ​ចោទ​ពីបទ​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់ និង​ឈ្មោះ ជ ហួយ ពីបទ បើក​កន្លែង​លេងល្បែង​ដោយ​ខុសច្បាប់​។​

 

​ទាក់ទង​ទៅ​ហ្នឹង​ការដោះលែង​អ្នកលេង​ល្បែង​៧​នាក់ ក្នុងចំណោម​អ្នកលេង​៩​នាក់​នេះ លោក ​អ៊ី សុវណ្ណ ពុំ​បានធ្វើ​អត្ថាធិប្បាយ​ទេ ខណៈដែល​អ្នកសារព័ត៌មាន​សួរ លោក​បាន​បដិសេធថា លោក​មិន​អាចធ្វើ​សម្ភាសន៍​បានទេ ដោយ​ប្រាប់​ឲ្យ​ទៅ​សួរ​ខាង​លេខាធិការដ្ឋាន​ទៅវិញ​៕

2016-11-03_21-15-47 2016-11-03_20-57-05

 

Leave a Reply

(*) Required, Your email will not be published