អ្នកសុំទាន​មួយចំនួន មិន​សប្បាយចិត្ត ពេលដែល​មន្ទីរ​សង្គម​កិច្ច​រាជធានី កម្ចាត់​មុខរបរ គ្មាន​ដំណោះស្រាយ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ជា​រៀងរាល់ឆ្នាំ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​គេ​តែង​សង្កេតឃើញ​មាន​ជនអនាថា ឬ​ជនពិការ​ស្ទើរ​គ្រប់រូប​បាន​ប្រមូលគ្នា​ដើរ​សុំទាន​តាម​ទីសាធារណៈ បើទោះបី​មន្ទីរ​សង្គមកិច្ច​រាជធានី ឬ​ស្ថាប័ន​ពាក់ព័ន្ធ​រួមជាមួយ​សមត្ថកិច្ច​ចុះ​ប្រមូល​យកទៅដាក់​នៅ​មណ្ឌល​អប់រំ​ក្តី​។ ប៉ុន្តែ​សម្រាប់​បុណ្យអុំទូក​ឆ្នាំ​២០១៦​នេះ មន្ត្រី​ទទួលបន្ទុក​ផ្នែក​ជនអនាថា​លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​បាន​សន្យាថា នឹង​ប្រមូល​ជន​ទាំងនោះ​ឲ្យ​អស់​១០០​ភាគរយ គឺ​មិន​ឲ្យ​មានការ​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ទៅ​កម្សាន្ត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ដូច​មុន​បាន​ទៀត​ទេ​។ នេះ​បើ​យោងតាម​ការ​អះ​របស់​មន្ត្រីជាន់ខ្ពស់​រា​ជ​ធានី​ភ្នំពេញ​។​

08-11-2016-2

​លោក សន សុផល បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​ថា ដើម្បី​ចូលរួម​រៀបចំ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​នោះ មន្ទីរ​សង្គមកិច្ច បាន​ត្រៀម​រៀបចំ​កម្លាំង​ដែលមាន​ឯកសណ្ឋាន​របស់​សង្គម​កិច្ច​ចំនួន​៩១​នាក់​ដោយបាន​បែងចែក​ជា​៧​ក្រុម ដើម្បី​ប្រមូល​ជនអនាថា ឬ​ជនពិការ​ដើរ​សុំទាន​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​បន្តថា ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំនេះ អ្នកសុំទាន​អាចមាន​ប្រមាណ​ជាង​៣០០​នាក់​ក្នុងនោះ​មកពី​បណ្តា​ខេត្ត​នានា​ក្នុងទិសដៅ​មកសុំ​ទាន​នៅ​ភ្នំពេញ​មាន​ប្រមាណ​២០០​នាក់ និង​អ្នកសុំទាន​ដែលមាន​ស្រាប់​នៅ​ភ្នំពេញ​ប្រមាណ​ជាង​១០០​នាក់​ទៀត​។ ចំពោះ​អ្នកសុំទាន​ទាំងនោះ​ត្រូវតែ​ប្រមូល​ឲ្យ​បាន​និង​ឲ្យ​អស់​១០០​ភាគរយ​តែម្តង ដោយ​មិន​បណ្តោយ​ឲ្យ​ពួកគេ​បង្ក​ការអុកឡុក ឬ​រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ចូលរួម​សប្បាយរីករាយ​នោះទេ​។​

08-11-2016-1

​លោក សន សុផល បាន​បញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ​លើក​មុនៗ​គេ​តែង​ទទួលបាន​ព័ត៌មាន​ថា​អ្នកសុំទាន​មួយចំនួន​បាន​ឆ្លៀតឱកាស​លួច​លូ ក​ឬ​វះ​ហោប៉ៅ​យកលុយ និង​របស់របរ​ពី​ប្រជាពលរដ្ឋ​និង​មាន​រហូតដល់​មានការ​ប្រើប្រាស់​គ្រឿងញៀន​ទៀតផង​។ តែ​សម្រាប់​ឆ្នាំនេះ មន្ទីរ​សង្គមកិច្ច​បាន​រៀបចំ​ក្រុមការងារ​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ ព្រមទាំង​សន្យាថា នឹង​លុបបំបាត់​ឲ្យ​អស់​មិន​ឲ្យ​មានតែ​ម្តង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​។​

 

​ចំណែក​អ្នកសុំទាន​មួយចំនួន​គាត់​មិន​សប្បាយចិត្ត​នោះទេ អាជីព​របស់គាត់​ត្រូវ​បាត់បង់ និង​អ្នក​ខ្លះទៀត​ត្អូញត្អែរថា ឲ្យ​ពួកគាត់​រកស៊ី​អី​វិញ បើ​ប្រធាន​មន្ទីរ​សង្គមកិច្ច​បញ្ឈប់​ពួកគាត់ ? ខណៈ​អ្នក​ខ្លះទៀត​ក្រីក្រ​ពិតប្រាកដ​មែ​នរក​មួយថ្ងៃ​សម្រាប់តែ​មួយថ្ងៃ​។​

08-11-2016

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៥ គណៈកម្មាធិការ​អន្ដរក្រសួង បានចេញ​សេចក្ដី​ថ្លែង​ការរួម​មួយ​ឲ្យ​គ្រប់​អាជ្ញាធរ​ពាក់ព័ន្ធ ទូទាំងប្រទេស ត្រូវ​បង្កើន​ការយក​ចិ​ត្ដ​ទុកដាក់​អនុវត្ត និង​រឹតបន្តឹង​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​កេងប្រវ័ញ្ច​ផ្លូវភេទ កេងប្រវ័ញ្ច​ពលកម្ម​កុមារ​និង​ស្ដ្រី ដែល​ជួញដូរ​មនុស្ស​ជាដើម ដោយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់​យុត្តិធម៌ និង​លើកកម្ពស់​ការយល់ដឹង​ផ្នែក​ច្បាប់​ដល់​ប្រជាពលរដ្ឋ​សំដៅ​ការពារ សិទ្ធិសេរីភាព និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ដល់​សង្គម​ផងដែរ​៕

 

 

Leave a Reply

(*) Required, Your email will not be published