បែកធ្លាយអំពើពុករលួយ ៥០០០ដុល្លារ ជាថ្នូរនឹងការទទួលបានក្របខណ្ឌ នៅមន្ទីរផែនការខេត្តរតនគិរី

, , Leave a comment

ខេត្តរតនៈគីរី ៖ ប្រភពបានអោយដឹងថា រឿងអាស្រូវរបស់លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីកំពុងត្រូវបានមន្ត្រីក្រោមឱវាទលាតត្រដាងជាសាធារណៈ

ឲ្យលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ចាត់វិធានការតាមច្បាប់ លើលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ឲ្យបានឆាប់បំផុត ក្នុងករណីបែកធ្លាយរឿងអំពើពុករលួយអ្នកចង់បានក្របខ័ណ្ឌពេញសិទ្ធិ គឺត្រូវបំពេញបែបបទ និងបង់ប្រាក់៤៥០០ដុល្លារទៅ៥០០០ដុល្លាក្នុងបេក្ខជនម្នាក់ ដែលចង់ប្រឡងជាប់ចូលបម្រើការងារ ជាមន្ត្រីក្របខ័ណ្ឌក្រសួងផែនការ។

 

ប្រភពព៍ត័មានពី អាណាព្យាបាលបេក្ខជនមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានមន្ត្រីរដ្ឋបាលនៃមន្ទីរផែនការខេត្តរតនគិរី ដែលជាដៃជើងលោក ខេង វុទ្ធី បានកៀងគរ បេក្ខជនដែលចង់ប្រឡងជាប់ចូលបម្រើការងារជាមន្ត្រីក្របខ័ណ្ឌក្រសួងផែនការ គឺត្រូវចំណាយម្នាក់ពី ៤៥០០ ដុល្លាទៅ៥០០០ដុល្លា។ហើយករណីបែកធ្លាយនេះ លោក ខេង វុទ្ធី ក៏បានទម្លាក់ការទទួលខុសត្រូវទៅលើមន្ត្រីថ្នាក់លើរបស់ខ្លួនផងដែរ។

 

ប្រភពបន្តថា ប្រសិនបើលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ពិតជាបានប្រព្រឹត្តអំពើពុករលួយដូចដែលអាណាព្យាបាល របស់បេក្ខជនប្រឡងចូល ក្របខ័ណ្ឌមន្ត្រីក្រសួងផែនការ បើកកកាយមែននោះ គឺជារឿងដែលលោក ឆាយ ថន មិនគួរអត់ឱននោះទេ។នេះមិនរាប់បញ្ចូលអំពើពុករលួយ នៃការគ្រប់គ្រងចំណូលចំណាយសម្រាប់មន្ទីរផែនការខេត្តរតនគិរី តាមបែបពុករលួយផង។

 

ដូច្នេះគេចង់ឃើញ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ក៍ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេត ពីស្ថានភាពជាក់ស្តែង នៃអំពើពុករលួយលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ស្របទៅតាមកំណែទម្រង់ស៊ីជម្រៅ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

 

ពាក់ពន្ឋ័ករណីខាងលើ គេហទំព័រកំណើតថ្មី មិនអាចស្វែងរកការបញ្ជាក់ ពីលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី បាននៅឡើយទេ ៕

leader_07_07_2014_5 plan-office-roit-500x375

 

Leave a Reply

(*) Required, Your email will not be published