រឿង​ដើមទ្រូង​របស់ វណ្ណ វ​ល័​ក្ខ ត្រូវ​បុរស​ម្នា​ក់ថា តូច ធ្វើ​ឲ្យ​នាង​ខឹង ព្រោះ​មិនតូច​ឯណា​..!

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្តែង​ស្រី និ​យ​ប​តុបតែង​ខ្លួន​សិច​ស៊ី របៀប​នារី​អ៉ី​រ៉ុ​ប កញ្ញា វណ្ណ វ​ល័​ក្ខ បាន​ផ្ទុះ​កំហឹង​ខឹង​ខ្លាំងៗ លើ​បុគ្គល​ម្ចាស់ Account Facebook ម្នាក់ ដែលមាន​ឈ្មោះថា «Apple Jubjub» ក្រោយពេល​បុរស​ម្នាក់នេះ បាន​ចូលមក Comment នៅ​ពីលើ​រូបថត​របស់​នាង ដោយបាន​សរសេរថា «​សុំ​ឆ្ងល់​មួយ​សំណួរ​ពេល​រាត្រី ម៉េច​បាន​ស្រីៗ​ចូលចិត្ត​យកដៃ កៀប​ទ្រូង​ហើយ​ថត​ម្ល៉េះ ?​។ បើ​ថា វា​មិន​អំណោយផល​ទេ តាម​ធម្មជាតិ​ទៅ ពាក់អាវ​លេខ​តូច​ហើយ​ប្រឹង​គៀប​គ្នា​ទៀត​!»​។​

07-11-2016-2

​ការបញ្ចេញមតិ ហាក់​មាន​ចេតនា​ចង់​បញ្ចើចបញ្ចើ ឲ្យ​តារា​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ ពី​សំណាក់​ម្ចាស់ Account Facebook ខាងលើនេះ បានធ្វើ​ឡើង បន្ទាប់​តារា​ស្រី​រូបនេះ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក ដែល​អង្គុយ​ថត​ក្នុង​ឡាន រួច​សរសេរថា «​មាន​នរណា​ខ្លះ​ដូច​ខ្ញុំ ឲ្យ​តែ​ពេល​ធុញថប់​មកដល់​ផ្ទះ​ហើយ តែ​មិន​ចូល​ផ្ទះ​ទេ នៅ​អង្គុយ​ក្នុង​ឡាន ២​ឬ​៣​ម៉ោង​អី បាន​ចូល​ផ្ទះ​!»​។​

07-11-2016-1

​ជាការ​ឆ្លើយតប​ភ្លាមៗ​នេះដែរ តារា​សម្តែង​ចង្កា​ស្រួច កញ្ញា វណ្ណ វ​ល័​ក្ខ បាន​សរសេរ​តប ទៅ​បុរស​នោះ​វិញ​ថា «​សំណួរ​នេះ​ខ្ញុំ​សួរ​លោក​វិញ​ទើបត្រូវ ? លោក Apple JubJub ១៖ លោក​មិនដែល​ស្គាល់​ខ្ញុំ​ទេ ម៉េច​បាន​និយាយ​ចឹ​ង​? ២- ទើបតែ​ឃើញ​ខ្ញុំ​តែម្ដង​សោះ ថា​ខ្ញុំ​កៀប​។ ៣-​ហើយ​ចុះ​លោ កមាន​ចូល​មើលរូប​ក្នុង Profile របស់ខ្ញុំ​ទាំងអស់​ហ្នឹង សុទ្ធតែ​កៀប ឬ​យ៉ា​ម៉េច​? ហើយ​Share​រូបគេ​ស​សេរ​សុទ្ធតែ​ចឹ​ងៗ អី​អាណា​មិន​ក្ដៅ​!»​។​

07-11-2016

​ជាមួយគ្នា​នឹង​ប្រតិកម្ម របស់​តារា​ស្រី​កញ្ញា វណ្ណ វ​ល័​ក្ខ ដោយ​បង្ហាញ​អារម្មណ៍ មិន​ពេញចិត្ត​ចំពោះ​ការប្រើប្រាស់​ពាក្យ សម្តី​ពី​សំណាក់​បុរស​ម្ចាស់ Account Facebook ឈ្មោះថា Apple Jubjub នេះដែរ គេ​ក៏​សង្កេតឃើញ​មាន​មហាជន អ្នកគាំទ្រ​តារា​ស្រី កញ្ញា វណ្ណ វ​ល័​ក្ខ មួយចំនួន បានធ្វើ​ការរិះគន់​បុរស​ម្នាក់នេះ ដែរ​ថា «​មុននឹង​លោក​ថា ឲ្យ​គេ​សូម​លោក​បើកភ្នែក​ឲ្យ​ធំៗ កុំ​ឲ្យ​មាន​មាត់ និង​ដៃ​សរសេរ មិនចេះ​គិត​»៕

 

Leave a Reply

(*) Required, Your email will not be published