ចាប់រថយន្តដឹកឈើ ព្រលែងម្ចាស់ឈើ ពលរដ្ឋរិះគន់

, , Leave a comment

photo_2016-11-06_16-05-40

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ បានអោយដឹងថា កាលពីវេលាម៉ោងជិត៩យប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ហួសផ្លូវ

បំបែកច្រមុះជ្រូកចំការមៃសាក់បន្តិចជិតផ្ទះតាអាយ ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ ស្ទឹងត្រែងក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។សមត្ថកិច្ច និងកម្លាំងជំនាញរដ្ឋបាល ព្រៃឈើខេត្តស្ទឹងត្រែង បានស្ទាក់ចាប់ រថយន្តសាំងយ៉ុងដឹកឈើប្រណីតមួយគ្រឿងពេញ ក្រោយមកដោះលែងអ្នកបើកបររថយន្ត ឲ្យមានសេរីភាពវិញ មិនដឹងជាលាបាតដៃទទួលប្រាក់ ប៉ុន្មានពាន់ដុល្លានោះទេជាថ្នូរការដោះលែង ។

 

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា បច្ចុប្បន្នរថយន្តសាំយ៉ុងដឹកឈើខាងលើ និង ឈើប្រណិតប្រភេទធ្នង់ចំនួន៦០ដុំស្មើនឹង០,៣៨០ម៉ែត្រគូបឈើលេខ១ សុក្រំចំនួន ៥៤ដុំ ស្មើនឹង៣,២១៥ម៉ែត្រគូប។ ត្រូវបានកម្លាំងជំនាញអូសយកមករក្សាទុក ក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ ចំណែកឯតៃកុងរថយន្ត ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០១៦។

 

ប្រជាពលរដ្ឋបាននាំគ្នានិយាយថា សមត្ថកិច្ច រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង អនុវត្តច្បាប់មិនសុក្រិត្យនិងមិនស្មើភាពគ្នាទេ។កន្លងមករថយន្តសាំយ៉ុងដឹកឈើសុក្រំកន្លះ រថយន្ត របស់ព្រះចៅអធិការវត្តមួយគ្រឿង យកទៅកសាងវត្តនៅខេត្តក្រចេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅនោះ រហូតមកដល់បច្ចុប្បន្ននេះ មនុស្សទាំង៣នាក់នោះ ត្រូវបានតុលាការ ចេញដីកាសម្រេចឃុំខ្លួនក្នុងពន្ធនាគាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃ ដែលសមត្ថកិច្ចឃាត់ខ្លួន នោះមក។ ដោយឡែករថយន្តសាំយ៉ុងដឹកឈើសុក្រំ លាយឈើប្រណីត ជាច្រើនទៀត ដែលសមត្ថកិច្ចចម្រុះចាប់បានកាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញនេះ បែរជាសមត្ថកិច្ចដោះលែង អ្នកបើកបររថយន្តទៅវិញ ដោយសមត្ថកិច្ចនិយាយថា “អ្នកបើកបររថយន្តនោះ បានចូលខ្លួន បង់ពិន័យអន្តរកាល” ទៅវិញ។

ភាពខុសគ្នារវាងការចុះបង្ក្រាបរថយន្តដឹកឈើទាំងពីរគ្រឿងខាងលើនេះប្រជាពលរដ្ឋ មានការ រិះគន់យ៉ាងខ្លាំង ចំពោះសមត្ថកិច្ចចម្រុះ ជាពិសេស រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដែលមានលោក ឈាង តុលា ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ក្នុងការអនុវត្តច្បាប់ខាងលើនេះមានភាពខុសគ្នាដូចមេឃនឹងដី៕

photo_2016-11-06_16-05-38 photo_2016-11-06_16-05-42

 

 

Leave a Reply

(*) Required, Your email will not be published