ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ និង​បក្ខពួក លក់​សម្បត្តិ​រដ្ឋ ស៊ី​ឡើង​បែក​ពោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់បញ្ជូន​ខ្លួន​លោក គង់ មករា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះវិហារ និង​បក្ខពួក ទៅ​សាលាដំបូង​រាជធានី ដើម្បី​សាកសួរ​ករណី​ប្រព្រឹត្តិ​អំពើពុករលួយ លក់​ទ្រព្យសម្បត្តិ​រដ្ឋ​។​

 

​ជុំវិញ​ករណីនេះ មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបាន​អត្ថាធិប្បាយ​ជាមួយនឹង​អ្នកសារព័ត៌មាន​នោះទេ ខណៈ​បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់មក​តុលាការ​។ ដោយឡែក​ការថត​រូបភាព​នៅ​ខាងក្រោម​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ត្រូវបាន​រឹតត្បិត​ផងដែរ តែ​មន្ត្រីនគរបាល​មួយរូប​ដែលមាន​សណ្តាន​ជា​មនុស្ស​ល្អ បាន​និយាយ​សមរម្យ​ជាមួយ​អ្នកសារព័ត៌មាន ដោយ​អនុញ្ញាត​ឲ្យ​ថតរូប​ភាព គ្រាន់តែ​ឲ្យ​ឈរ​ថត​ពី​ចម្ងាយ​។​

 

​ពាក់ព័ន្ធ​ករណីនេះ នៅ​ពុំទាន់​បានការ​ឆ្លើយតប​ពី​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

 

​មួយវិញទៀត​ករណី​ស្រដៀង​គ្នា​នឹង លោក សឿង វ៉ាន់ ដែល​នាយក​វិទ្យាល័យ ហ៊ុន សែន កំពង់ចាម  បាន​ប្រមូល​យកលុយ​ពី​សិស្ស​ម្នាក់ៗ ចំនួន​៦៥​ដុល្លា​ថ្លៃ​ចុះឈ្មោះ​ចូលរៀន និង​អំពើពុករលួយ​ជាច្រើន​ទៀត ហើយ​ប្រាក់ចំណូល ភាគច្រើន ហូរ​ចូល​តែ​ហោប៉ៅ​របស់លោក​តែប៉ុណ្ណោះ​។ ទង្វើ​នេះ​ក្រសួង​អប់រំ​និង​យុវជន​កីឡា ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​ស៊ើបអង្កេត​ពី​ស្ថានភាព​នេះ​ឲ្យ​ស៊ីជម្រៅ​៕

03-11-2016-1 03-11-2016

 

Leave a Reply

(*) Required, Your email will not be published