ឈិន ស៊ា​វ​ម៉ី ៖ អា​រឿង​ថត​ស្រាត​នោះ ខ្ញុំ​មិន​ហ៊ាន​ទេ បើ​ទោះ​មាន​តារា​ខ្លះ​ថា ឡើង​ស្ទួយ​សិល្បៈ​ក៏ដោយ​

, , Leave a comment

រាជធានី​ភ្នំពេញ : “​អា​រឿង​សិច​ស៊ី​ខ្ញុំ​ចូលចិត្ត តែបើ​ថ្នាក់​ស្រាត​តែម្ដង ឲ្យ​ថ្លៃ​កម្រិតណា​ក៏​ខ្ញុំ​អត់​ហ៊ាន​ដែរ ម៉ែឪ​ខ្ញុំ​អត់​ឲ្យ​ធ្វើ​អីចឹង​ទេ​”​។ នេះ​ជាការ​លើកឡើង​របស់​តារា​សម្ដែង​ថ្មី​កញ្ញា ឈិន ស៊ា​វ​ម៉ី នៅក្នុង​ពិធី​ខួបកំណើត​របស់​នាង ជុំវិញ​ការ​ជជីក​សួរ​ពី​សំណាក់​ក្រុម​អ្នកសារព័ត៌មាន​ទៅនឹង​ភាពក្លាហាន​ក្នុង​ការថត​សិច​ស៊ី​។ កាល​នាង​ប្រកាស​ពី​គោលជំហរ​នៅក្នុង​ពិធី​ខួបកំណើត​ថា នាង​មិន​ហ៊ាន​ថត​ឈុត​ស្រាត​នោះទេ បើទោះបី​ឲ្យ​តម្លៃ​ខ្លួន​នាង​កម្រិត​ណាក៏ដោយ​។​

 

​ស៊ា​វ​ម៉ី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ថ្ងៃ​ខួបកំណើត​ថា​ការបោះ​ជំហាន​ប្រឡូក​សិល្បៈ​រយៈពេល​ជាង​២​ឆ្នាំ​កន្លងមកនេះ​អាជីព​សម្ដែង​របស់​នាង​កំពុង​តែមាន​សន្ទុះ​ល្អ​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្ដែង​មួយរយៈ​ចុងក្រោយ​នេះ នាង​ថត​ខ្សែភាពយន្ត​បាន​ចំនួន​៣​រឿង​ដូចជា​រឿង ”​ថ្ងៃ​ណា​កូន​មាន​ម្ដាយ​” ”​អាពាហ៍ពិពាហ៍​ចម្លែក​” និង​រឿង “​មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​” ព្រមទាំង​សម្ដែង​ឈុត​ខារ៉ាអូខេ​មួយចំនួន​ទៀតហើយ​ភាគច្រើន​នាង​សម្ដែង​ជា​តួ​កំសត់​និង​តួ​កាច​ឆ្នាស់​និង​សិច​ស៊ី​។​

 

​នៅពេល​សួរថា មួយរយៈ​ចុងក្រោយ​នេះ​មាន​តារា​មួយចំនួន​ហ៊ាន​ថត​ស្រាត ដើម្បី​ទាញយក​ប្រជាប្រិយភាព​និង បាន​តម្លៃ​ខ្លួន​ខ្ពស់​ដូចជា​កញ្ញា​ឌុ​ច លីដា ហើយ​ថ្មីៗ​នេះ​កញ្ញា​ទឹម រដ្ឋា ក៏​ប្រកាស​ហ៊ាន​ថត​ស្រាត​ដែរ តើ​ស៊ា​វ​ម៉ី ហ៊ា​ត​ថត​ឈុត​ស្រាត​ទេ បើ​គេ​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​? ស៊ា​វ​ម៉ី ប្រកាសថា ”​ការថត​ឈុត​បែប​ហ្នឹង​(​ស្រាត​) ទោះ​ឲ្យ​តម្លៃ​ខ្លួន​ខ្ញុំ​កម្រិត​ណាក៏ដោយ​ក៏​ខ្ញុំ​មិន​ទទួល​ថត​ដែរ​ព្រោះ​គ្រួសារ​ខ្ញុំ​មិន​អនុញ្ញាតិ​នោះទេ​។ ប៉ុន្តែ​បើ​ថត​ឈុត​សិច​ស៊ី ល្មមៗ​អាហ្នឹង​ខ្ញុំ​អាច​លេង​បាន​”​។​

 

​ចំពោះ​ពិធី​ខួបកំណើត​របស់​ស៊ា​វ​ម៉ី នាង​បានរៀបចំ​ចំនួន​១២​តុ និង​ត្រៀម​ការចំណាយ​ខ្ទង់​៣០០០​ដុល្លារ​។ ក្នុងនោះ​ក៏មាន​ភ្ញៀវកិត្តិយស​ជា​អ្នកសិល្បៈ​ខ្ទង់​៥០​ភាគរយ​ផងដែរ​។

 

​កញ្ញា​ឈិន ស៊ា​វ​ម៉ី រំពឹងថា​ក្រោយ​ពេលធ្វើ​ខួបកំណើត​លើករាសី អាជីព​សិល្បៈ​របស់​នាង​និង​ស្ទុះ​ឡើង​ទាញ​បាន ភាពលេច​ធ្លោ​ខណៈដែល​រឿង​ស្នេហា​នាង​ធៀប​ទុក​មួយ​ឡែក​សិន​៕

03-11-2016-1 03-11-2016-2 03-11-2016

 

Leave a Reply

(*) Required, Your email will not be published