ខាង​ស្រី​បបួល​ប្រុស​រួ​ករ័ក ឯ​ម្តាយ​រាយ​អន្ទាក់ ប្តឹង​ទារ ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ : យុវជន​ម្នាក់​បន្ទាប់ពី​នាំ​សង្សារ​របស់ខ្លួន​នៅ​ដេក​នៅ​បន្ទប់​ស្នាក់នៅ​របស់ខ្លួន និង​បាន​រួមរ័ក​គ្នា​រហូត​បានសម្រេច ស្រាប់តែ​ព្រឹក​ឡើង​ត្រូវបាន​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន និង​ទាម​ទារជំងឺចិត្ត​១​ម៉ឺន​ដុល្លារ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅផ្ទះ​ស្នាក់នៅ​របស់​យុវជន​សង្ស័យ តាម​មហាវិថី​ព្រះ​ន​រោ​ត្ដម ស្ថិតនៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

 

​យុវជន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ស្ដើង សិលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន​នៅ​កោះ​ពេជ្រ ស្នាក់​នៅផ្ទះ​លេខ​២២៧ មហាវិថី​ព្រះ​ន​រោ​ត្ដម ស្ថិត​ក្នុងភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ស្រុកកំណើត​នៅ​ភូមិ​ត្របែក​ប្រហោង ឃុំ​សា​លួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

 

​យុវជន​សង្ស័យ​បាន​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​ដឹងថា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ ក្មេងស្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​យុវជន​ជា​សង្សារ​ដើរលេង តែ​យុវជន​ជា​សង្សារ​ប្រាប់ថា​ចាំ​ចប់​ម៉ោង​ធ្វើការ​សិន​។ លុះដល់​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​យុវជន​សង្ស័យ​ក៏​ទៅ​ឌុប​ក្មេងស្រី​ជា​សង្សារ​ទៅ​អង្គុយ​សារ​សង​ភាសា​ស្នេហា​នៅ​សួនច្បារ​ក្បែរ​វិមានឯករាជ្យ រួច​ហើយក៏​ជិះ​ម៉ូតូ​ដើរលេង​រហូតដល់​ម៉ោង​ប្រហែល​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១ វិច្ឆិកា យុវជន​សង្ស័យ​ក៏​ប្រុង​ឌុប​ក្មេងស្រី​ជា​សង្សារ​ត្រឡប់ទៅផ្ទះ​វិញ តែ​ត្រូវ​នាង​ប្រាប់ថា អូន​មិន​ហ៊ាន​ចូល​ផ្ទះ​ទេ​ខ្លាច​ម៉ែ​វ៉ៃ បន្ទាប់មក​ក៏​និយាយ​ត្រូវរ៉ូវ​គ្នា​ថា ទៅ​ដេក​នៅ​បន្ទប់​ស្នាក់នៅ​របស់​យុវជន​សង្ស័យ​ទៅ​។​

 

​យុវជន​សង្ស័យ​បាន​ឲ្យ​ដឹង​ទៀតថា ខណៈពេល​ចូលដល់​បន្ទប់ដេក នាង​ជា​សង្សារ​ក៏បាន​សួរថា «​បង​ចង់​ធ្វើ​អ្វី​ជាមួយ​អូន​អត់ ខ្ញុំ​ក៏បាន​ឆ្លើយថា ចង់ តែ​បង​មិន​ហ៊ាន ខ្លាច​អូន​ថា បង​ស្រឡាញ់​ចង់​គិតតែ​អ៊ីចឹង តែ​នាង​ប្រាប់ថា អូន​មិន​ប្រកាន់​ទេ​ឲ្យ​តែ​បង​មានចិត្ត​ស្មោះ​ជាមួយ​អូន​ទៅបាន​ហើយ​»​។ នៅ​ទីបំផុត​យើង​ទាំង​២​នាក់​ក៏បាន​រួមរ័ក​គ្នា​រហូត​បានសម្រេច បាន​មួយដង។ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ម្តាយ​របស់​នាង​មក​ផ្ទះ​ខ្ញុំ​ហើយ​ហៅ​ទៅ​និយាយ​នៅ​ប៉ុស្តិ៍​ទន្លេបាសាក់ ដោយ​ចោទប្រកាន់ថា នាំ​កូនស្រី​គាត់​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​មក​រំលោភ និង​ទាម​ទារជំងឺចិត្ត​១​ម៉ឺន​ដុល្លារ​។​

 

​ស្ត្រី​ឈ្មោះ អ៊ុក វណ្ណឌី អាយុ​៣៥​ឆ្នាំ ត្រូវជា​ម្តាយ​របស់​យុវជន​សង្ស័យ បន្ទាប់ពី​ដឹងថា កូនប្រុស​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក៏​ទៅ​យំ​អង្វរ ម្តាយ​ខាង​ស្រី​រហូតដល់​សន្លប់​ខ្លួនឯង​សុំ​កុំ​ប្តឹង​កូន​គាត់​អី គាត់​នឹង​ចូល​ស្តីដណ្ដឹង​តាម​ប្រពៃណី​។ ចំណែក​ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​ថា នាង​និង​សង្សារ បាន​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​កបាន​២​ខែ ហើយ​ដើរលេង​ជាមួយគ្នា​១​យប់ ហើយក៏​មិន​អ្នកណា​បង្ខិតបង្ខំ​ដែរ​រហូត​ឈានទៅដល់​រួមរ័ក​ជាមួយគ្នា​ទៀតផង ដោយ​រូបនាង​ស្ម័គ្រចិត្ត​ប្រគល់​ខ្លួនប្រាណ​ឲ្យ ព្រោះ​ពួកគេ​ស្រឡាញ់គ្នា​សោះ​ស្ម័គ្រ មិន​ដូច​ពាក្យ​ម្ដាយ​របស់​នាង​ចោទប្រកាន់​ទេ និង​សូម​អង្វរ​សមត្ថកិច្ច​កុំ​បំបែកពួក​ខ្ញុំ​អី​៕

02-11-2016

 

Leave a Reply

(*) Required, Your email will not be published