១៧០​ដុល្លារ​ជា​ថ្លៃ​សេវា​ដឹក​ជនរងគ្រោះ ទៅ​ស្លាប់​នៅ​មន្ទីរពេទ្យ​

, , Leave a comment

02-11-2016

​រាជធានី​ភ្នំពេញ : វីដេអូ​ឃ្លឹប​ដែល​ត្រូវបាន​បណ្តាញ​សង្គម​មួយ​ឈ្មោះ TVFB ធ្វើការ​បង្ហោះ​ដើម្បី​បង្ហាញ​សាធារណជន​ជ្រាប​ជា​ដំណឹង​។ នៅក្នុង​នោះ​ទំព័រ​បណ្តាញ​សង្គម​មួយ​នេះ​បាន​សង្ខេប​នៅ​ព្រឹត្តិការណ៍ និង​សារ​ទាំងស្រុង​ថា ៖  ឱ​.!​មន្ទីរ​កាលម៉ែត​អើយ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​ស្លាប់​ក្នុង​មន្ទីរ​ហើយ គ្រាន់តែ​ក្រុមគ្រួសារ​សំុយ​ក​សព​ទៅធ្វើ​បុណ្យ​ក៏​ទាមទារ​យក​ថ្លៃ​ព្យាបាល​១៧០​ដុល្លារ ទើប​អាច​ដឹក​សព​យកទៅ​បាន​..!!!!

 

#​ក្រុមគ្រួសារ​អ្នក​រើស​អេតចាយ​៣​នាក់​ឪពុកម្ដាយ​នឹង​កូនស្រី​តូច ដែល​រងគ្រោះថ្នាក់​ចរាច​រណ៍ ដោយសារ​រថយន្ត​សេរី​ទំនើប​បុក​របួសធ្ងន់ ដេកចាំ​រថយន្ត​សាមុយ​មក​ដឹក​រាប់​ម៉ោង ទើប​មក​ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាលម៉ែត​បាន​ប្រហែល​២​ម៉ោង​ប្រព​ន្ឋ​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​មន្ទីរពេទ្យ​កាលម៉ែត  ចំណែក​កូន​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ប្ដី​ទៅ​សំុយ​ក​សព​ប្រពន្ធ​ទៅធ្វើ​បុណ្យ គ្រូពេទ្យ​កាលម៉ែត​ទារ​ថ្លៃ​ព្យាបាល ១៧០​ដុល្លារ បានអោយ​ដឹក​សព​ចេញ​បាន​..!! អ្នកកាសែត​ទៅ​ថត​ដេញ​អ្នកកាសែត​ចេញពី​ពេទ្យ​ដើម្បី​ព្យាយាម​លាក់បាំង​ពត៌មាន​ថែមទៀត​..!!!!

 

​ភ្នំពេញ​: ក្រុមគ្រួសារ​អ្នក​រើស​អេតចាយ​៣​នាក់​ត្រូវបាន​រថយន្ត​សេរី​ទំនើប​បុក របួសធ្ងន់ ត្រូវ​រថយន្ត​សាមុយ ដឹក​ប្រព​ន្ឋ​យកមក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ កាល់ម៉ែត ប៉ុន្តែ​ជា​អ​កុស​ល្យ​នារី​រងគ្រោះ​ដែលជា​ប្រព​ន្ឋ​របស់គាត់ ត្រូវបាន​បាត់បង់​ជីវិត​ខណ​: បុរស​ជា​ប្ដី​កំពុងតែ​ទៅ​មើល​កូន​នៅ​មន្ទី​ពេទ្យ គន្ធបុប្ផា ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១២:០០​នាទី រំលង​អា​ធ្រា​តយ​ប់ ថ្ងៃ​សៅរ៍ ទី​១ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​មន្ទី​ពេទ្យ​កាល់ម៉ែត​។​

 

​ប្រភព​ពត៌មាន​ពី​ក្រុម​គួ​សារ​របស់​ជនរងគ្រោះ​បានអោយដឹងថា​: មុនពេល​កើតហេតុ​ក្រុមគ្រួសារ​៣​នាក់​ឪពុកម្ដាយ​នឹង​កូន ដែល​ប្ដី​មាន​ឈ្មោះថា ចាន់​ធី ដែល​ប្រក​បរបរ រកស៊ី​រើស​អេតចាយ​នឹង​ទិញ​អេតចាយ​ផង ទាំង​៣​នាក់​ប្រព​ន្ឋ​នឹង​កូន ក្នុង​យប់​ថ្ងៃ​ភ្ចុំ​បិ​ណ្យ​នេះ​ខណ​: ក្រុមគ្រួសារ​របស់គាត់​ធ្វើដំណើរ​មកដល់​ក្បែរ​វិទ្យាល័យ​ឥន្ទ្រ​:​ទេវី ស្រាប់​តែមាន​រថយន្ត​សេរី​ទំនើប​១​គ្រឿង​ម៉ាក ហាយ​លេន​ឌឺ ពណ៌​ខ្មៅ ពុំ​ចាំ​ស្លាក​លេខ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​រហូតមកដល់​ចំនុចកើតហេតុ រថយន្ត​១​គ្រឿង​នោះបាន​បត់​វ៉ា រថយន្ត​១​គ្រឿង​ទៀត​បណ្ដាលអោយ​រថយន្ត​បង្ករ​ហេតុ​ជ្រុល​ចង្កូត​ទៅបុក​ក្រុមគ្រួសារ​អ្នក​រើស​អេតចាយ​ខាងលើ​ពេញទំហឹង​រួច​ជិះ​រត់គេច​បាត់ទៅ បន្សល់​នៅ​អ្នក​ទាំង​៣​ដែល​រងរបួស​ធ្ងន់​។ បុរស​ជា​ប្ដី​បាន​ខ្ទាត​ចេញពី​ប្រព​ន្ឋ​ប្រហែលជា​១០​ម៉ែត្រ​រងរបួស​ត្រង់​ដើមទ្រូង​នឹង​ថ្ងាស់​ព្រមទាំង​គ្រាំ​ក្នុង រួច​ក៍​សន្លប់​មួយ​ភ្លែត បន្ទាប់មក​បុរស​ជា​ប្ដី​ក៍​បានដឹង​ខ្លន អ្វីដែល​គាត់​ធ្វើ​ដំបូង​នោះ​គឺ​រត់ទៅរក​កូនស្រី​សំណ​ប់​ដែលមាន​អាយុ​ត្រឹមតែ​១០​ឆ្នាំ​ប៉ុណ្ណោះ​ត្រូវរបួស​ត្រង់​ផ្ទៃមុខ បែក​មាត់​នឹង​រហែក​ត្រង់​ថ្ពាល់​សន្លប់​នៅនឹងកន្លែង រីឯ​នារី​ជា​ប្រព​ន្ឋ​រងរបួស​ធ្ងន់​បាក់ជើង​ទាំងសងខាង បែកចេញ​សាច់​នឹង​ឆ្អឹង​ត្រង់​ក្បាលជង្គង់ ព្រមទាំង​ហូរឈាម​រហាច ជាមួយនឹង​សម្រែក​ថ្ងូរ​ត្រ​ហូរ​យំ ព្រោះ​ខ្លាច​បាត់​កូន ស្រែករ​កកូន​មិន​បាត់​ពី​មាត់ អ្វីដែល​ក្ដុកក្ដួល​នឹង​ចាក់​ដោត​បេះដូង​របស់ខ្ញុំ​ជា​អ្នកកាសែត គឹ​បុរស​ជា​ប្ដី​បាន​និយាយ​ទៅកាន់​ប្រព​ន្ឋ​សម្លាញ់​របស់ខ្លួន​ថា អូន​អើយ​ខំប្រឹង​តស៊ូរ​អោយបាន​ណា​? កុំ​ចុះចាញ់​ដើម្បី​កូនៗ​យើង​អូន​កុំ​ចោល​បង បុរស​ជា​ប្ដី​បាន​ឈរ​នៅ​កណ្ដាលផ្លូវ​ដ៍​សង្ងាត់​ទាំង​ងងឹត​រួច​លើកដៃ​ហៅ​រថយន្ត​ដែល​បើកបរ​តាម​ដងផ្លូវ​ដើម្បី​សុំ​ជុំនួយ ប៉ុន្តែ​គ្មាន​អ្នកណា​អើពើរ​នោះទេ​។ រហូត​ប្រហែលជា​កន្លះ​ម៉ោង​ទើប​ឃើញ​មាន​សមត្ថកិច្ច​ខណ្ឌទួលគោក​ម្នាក់​បានមក​ដល់​រួច​ឃ្នះ​ខ្នែង​ទាក់ទង​ទៅរក​រយ​ថ​យន្ត​សង្គ្រោះបន្ទាន់​ក៍​ប៉ុន្តែ​មិនឃើញ​មាន​អ្នកណា​ទទួល​ទូរស័ព្ទ​នោះឡើយ​។ រយះពេល​ប្រហែល​ជាង​១​ម៉ោង​ទើប​ឃើញ​រថយន្ត​សង្គ្រោះ​១​គ្រឿង​ដែលមាន​ស្លាក​យីហោ កាល់​ម៉ែត្រ បាន​មកដល់​កន្លែងកើតហេតុ​ទើប​ធ្វើ​សកម្មភាព​ដឹក​ប​ញ្ចូ​ន ក្រុមគ្រួសារ​រងគ្រោះ​ទាំង​៣​នាក់​ឪពុកម្ដាយ​នឹង​កូន​ទៅ​មន្ទី​ពេទ្យ ស្ត្រី​ជា​ប្រព​ន្ឋ​ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់​ ​រីឯ​កូនស្រី​ត្រូវបាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​គ​ន្ឋ​បុប្ផា ដើម្បី​ព្យាបាល​ដោយ​មិន​គិតថ្លៃ​។​

 

​ក្រោយពេល​កើតហេតុ​បុរស​ជា​ប្ដី​បានធ្វើការ​ខ​ល​ទាក់ទង​មកកាន់​ក្រុម​សារពត៌មាន​ហើយ​បានអោយ​ដំណឹង​ថា​: ប្រព​ន្ឋ​របស់ខ្លួន​ត្រូវបាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។ បុរស​ដែលជា​ប្ដី បរិយាយ​ទាំង​ទឹកភ្នែក​ប្រាប់​ក្រុម​សារពត៌មាន ប្រហែលជា​៥​នាទី​បន្ទាប់ពី​ក្រុម​កា​ងារ​ពត៌មាន​បាន​ទៅដល់​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ដើម្បី​សាកសួរ​ដំណឹង​បន្ថែម ក្រោយពី​បុរស​ជា​ប្ដី​យំសោក​រៀបរាប់​ពី​ប្រ​វ​តិ្ត​ស្នេហា​រវាង​ខ្លួន​នឹង​ភរិយា​ដែល​រៀបការ​មក​អស់​រយ​: ពេល​១៥​ឆ្នាំ​មកហើយ​មិនដែល​បាន​ប៉ះ​រឺ​វៃ​សូម្បីតែ​១​ដៃ​ឥលូវ ប្រព​ន្ឋ​ជាទី​ស្រលាញ់​របស់ខ្លួន​បាន​លាចាក​លោក​ចោល​ប្ដី​ទៅហើយ ចុះ​កូនៗ​យើង​ដល់​ទៅ​៤​នាក់​ត្រូវ​បាត់បង់​ម្ដាយ ទៅហើយ​អោយ​បង​រស់​យ៉ាងណា​? ក្រោយពី​រៀបរាប់​ចប់ ក្រុមគ្រួសារ​នឹង​អ្នកជិតខាង​រប​ស់បុរ​ស​រងគ្រោះ​ខាងលើ​បាន​និយាយ មន្ទី​ពេទ្យ​មិន​អនុ​ញ្ញា​តិ្ត​អោយ​បុរស​ជា​ប្ដី​នាំយក​សព នារី​រងគ្រោះ​ទៅផ្ទះ​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នោះទេ ព្រោះ​ត្រូវ​បង់ប្រាក់​ចំនួន ១៧២​ដុល្លា​នឹង​៧២​សេន ទើប​អនុ​ញ្ញា​តិ្ត​អោយ​យក​សព​ចេញ​។ បន្ទាប់ពី​ក្រុម​សារពត៌មាន​TVFB​បានធ្វើការ​ផ្សព្វផ្សាយ​ធ្វើអោយ​សន្តិសុខ​ខាង​មន្ទី​ពេទ្យ​ដេញ​ក្រុម​សារពត៌មាន​មិន​អនុ​ញ្ញា​ត្តិ​អោយធ្វើ​ការថត​នោះទេ ព្រោះតែ​ក្រុម​សារពត៌មាន​យើងខ្ញុំ​ផ្សាយ​ចំ​ចំណុចរសើប​របស់​មន្ទី​ពេទ្យ​កាលម៉ែត​ខាងលើនេះ​។ ក្រុម​សារពត៌មាន​TVFB សូម​សុំ​ណូ​ម​ពរ​អោយ​ក្រសួងសុខាភិបាល​មេត្តា​ពិ​និ​ត្រ​មើល​រឿង​អស់​ទាំងនេះ​ផង ។​(((​ឱកាស​ធ្វើ​អ្នកមាន​អាចមាន​មិន​ស្មើរ​គ្នា​តែ​ឱកាស​ធ្វើជា​មនុស្ស ល្អ​គឺមាន​ដូចគ្នា​))) ពេលនេះ​ក្រុមការងារ​TVFB បានមក​ដល់ មន្ទីរ​គន្ធបុប្ផា ដើម្បី​ជួបនឹង​បងប្រុស​ជនរងគ្រោះ​ដែល​ត្រូវ​រថយន្តបុក​គាត់​នឹង​ប្រព​ន្ឋ​រួមទាំង​កូនស្រី​តូច​អោយ​របួសធ្ងន់  ដើម្បី​ផ្តល់នៅ​ថវី​ការ​បន្តិចបន្តួច​សំរាប់​ការជួយ​សម្រាល​នៅ​ទុក្ខលំបាក របស់​បងប្រុស​នៅពេលនេះ ដែល​ត្រូវ​រថយន្តបុក​របួស​មួយ​គ្រួសារ​ចំណែក​ប្រព​ន្ឋ​បាន​ស្លាប់បាត់​បង់ជីវិត​ពេល​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែត​ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻​បើ​មាន សប្បុរសជន សប្បុរសធម៌​ណា​ចង់​ជួយផ្តល់​ជាថ​វិការ​ជួ​ួ​យ​បងប្រុស​អាចទាកទង​តាមរយៈ​លេខ​ទូរស័ព្ទ របស់​បងប្រុស​ផ្ទាល់​Tell:016.60.13.10 ឬក៏​សប្បុរសជន​ចង់​ជួយ​តាមរយៈ​ក្រុមការងារ​TVFB​ក៏បាន​តាមរយៈ​លេខ​ទាំងពីរ​ខ្សែ Tell:010.655.674.017.898.797.​ដែល​បានដាក់​នៅលើ​Cover នេះ​ក្រុមការងារ​យើង​នឹង​រង់ចាំ​ទទួល​ជានិច្ច​🙏🏻🙏🏻​អរគុណ​🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻​។​


​ជុំវិញ​ករណីនេះ សារព័ត៌​មានកំណើត​ថ្មី មិន​ទទួលបាន​ការបកស្រាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បានទេ​៕

 

Leave a Reply

(*) Required, Your email will not be published