ដើមទ្រូង រតនៈ ពិសី ធំ​ប្លែក ស្អាត​ជាង​មុន​

, , Leave a comment

02-11-2016-1

រាជធានី​ភ្នំពេញ : ខណៈដែល​ទើប​ចូល​ច្រៀង​នៅ​ផលិតកម្ម​បុត្រា និង​ត្រៀម​ចេញ​បទ​ចម្រៀង​វាយលុក​នៅលើ​ទីផ្សារ តារាចម្រៀង​រាង​តូច​ច្រឡឹង​កញ្ញា រតនៈ ពិសី ដែលមាន​រូប​សម្រស់​កា​ន់​តែមាន​ភាព​ទាក់ទាញ ស្អាត​ប្លែក​ជាង​មុន​នោះ ស្រាប់តែ​ត្រូវបាន​គេ​សង្ស័យថា នាង​បាន​ទៅ​កែ​ពង្រីក​សុដន់​នៅឯ​ប្រទេស​ថៃ​។​

 

​ក្រោយពេល​វិលត្រឡប់​មកពី​សម្ដែង​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី វិញ រតនៈ ពិសី កាន់​តែមាន​ភាពលេច​ធ្លោ​គួរ​ឲ្យ​កត់សម្គាល់​គឺ​ក្រៅពី​ប្ដូរ​រថយន្ត​មក​ជិះ Highlander ពណ៌​ស តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ នាង​ក៏​កាន់តែ​មាន​រូប​សម្រស់ ស្អាត​ប្លែក​ជាង​មុន​ផង ដែរ​រហូត​ត្រូវបាន​គេ​សង្ស័យថា នាង​បាន​ទៅ​កែ​ពង្រីក​ដើមទ្រូង និង​កែទម្រង់​មុខ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ជាង​មុន​នៅឯ​ប្រទេស​ថៃ​ទៀតផង​។​

 

​ខណៈដែល​គេ​សង្ស័យថា បាន​កែ​ពង្រីក​ដើមទ្រូង គូប​ផ្សំ​នឹង​រូប​សម្រស់​កាន់តែ​មាន​ភា​ព​ទាក់ទាញ​ជាង​មុន​នោះ ពិសី ក៏​កាន់​តែមាន​មន្ត​ស្នេហ៍​មិនធម្មតា​ដែរ​ដែលមាន​ដំណឹង​ថា មាន​បុរស​ទាំង​ក្នុង​នឹង​ក្រៅប្រទេស​កំពុង​តាម​ប្រជែង​ស្នេហ៍​នាង​យ៉ាង​ស្អិត​។​

 

​តារាចម្រៀង រតនៈ ពិសី បានបង្ហាញ​ពី​អារម្មណ៍​ភ្ញាក់ផ្អើល​នៅពេល​ចោទសួរ​ពី​រឿង​កែ​ពង្រីក​ដើមទ្រូង​។ ពិសី បញ្ជាក់ថា​មួយរយៈ​នេះ​ពិត​ជាមាន​មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា នាង​កែ​សម្រស់ វះកាត់​ពង្រីក​ដើមទ្រូង​មែន ប៉ុន្តែ​ជាក់ស្ដែង​នាង​គ្រាន់តែ​ប្រើប្រាស់​ផលិតផល​ជំនួយ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​

 

​ពិសី បាន​ថ្លែងថា ”​ខ្ញុំ​អត់​បាន​ទៅ​កែ​វះកាត់​អី​ទេ ព្រោះ​ខ្ញុំ​ខ្លាច​មុខកាំបិត​ណាស់ ពោលគឺ​ខ្ញុំ​គ្រាន់តែ​ប្រើ​ផលិតផល​លាប​ជំនួយ​តិចតួច​ប៉ុណ្ណោះ ហើយ​ទម្រង់​មុខ​របស់ខ្ញុំ​ក៏​អីចឹង​ដែរ ខ្ញុំ​អត់​បាន​ទៅ​កែច្នៃ​អី​ទេ​គ្រាន់តែ​ជា​បច្ចេកទេស​ផាត់មុខ​តែប៉ុណ្ណោះ​។ ម្យ៉ាង​សម្រស់​ខ្ញុំ​ក៏​អំណោយផល​ពី​ធម្មជាតិ​ស្រាប់​ផងដែរ ដូច្នេះ​សូមកុំ​មានការ​យល់ច្រឡំ​”៕

02-11-2016-3 02-11-2016-4 02-11-2016-5 02-11-2016 02-11-2016-2

 

Leave a Reply

(*) Required, Your email will not be published