លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យមើល លោក សឿង វ៉ាន់ ពុករលួយ ទារប្រាក់ពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ផ្គើនគោលនយោបាយរាជរដ្ឋាភិបាលផង

, , Leave a comment

14694817_188229938287182_1295731138_n-300x218

ខេត្តកំពង់ចាម ៖ សកម្មភាព ពុករលួយទារប្រាក់ពីសិស្សម្នាក់៦៥ដុល្លាថ្លៃចុះឈ្មោះចូលរៀនច្រើឆ្នាំមកហើយ ផ្គើននឹងគោលនយោបាយ រាជរដ្ឋាភិបាល ចុះឈ្មោះចូល

រៀន មិនតម្រូវអោយបង់ប្រាក់។ ជ្រកក្រោមលេសជួយបង់ថ្លៃគ្រូបង្រៀន២ពេល បានក្លាយជាប្រភពឆ្នាំងបាយ លោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ដូចដែលប្រភពមួយចំនួន បានខ្សឹបប្រាប់ថា ក្នុងមួយឆ្នាំៗ ប្រមូលលុយបានរាប់ម៉ឺនដុល្លារ និង យកលុយពីសិស្ស ធ្វើអោយប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងខូចគោលនយោបាយក្រសួងអប់រំ ក៍ដូចជា គោលនយោបាយរាជរដ្ឋាភិបាល នោះទាមទារ អង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់ការបុគ្គលខិលខូចខាងលើតាមផ្លូវច្បាប់។

 

មានការបង្ហើបឲ្យដឹងថា លោក សឿង វ៉ាន់ មិនដឹងថា ចំណាយលុយប៉ុន្មាននោះទេ ក្នុងការទិញប៉ុស្តិ៍ជានាយក វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខណះខ្លួន ជាប់ជាមន្ត្រីអង្គការខេប។ព្រោះតាមតាមច្បាប់សហលក្ខត្តិកះ មន្ត្រីរាជការ គឺមន្ត្រីក្របខណ្ឌ មិនអាចបំរើការងារពីរក្នុងពេលតែមួយបានទេ។ហើយនៅពេលខ្លួនជានាយកវិទ្យាល័យ គឺក្រអឺត ក្រទម ដល់កំពូល នឹងមានអំណាចយកលុយ ពីសិស្សានុសិស្សម្នាក់៦៥ដុល្លា ដែលផ្គើន ពីប្រកាសក្រសួង ក៍ដូចជារាជរដ្ឋាភិបាលហាមប្រាម មិនអោយយកលុយពីសិស្ស ពេលចុះឈ្មោះចូលរៀន។

 

ប្រភពពីអប់រំក្រុងបានអោយដឹងថា វិទ្យាល័យ ហ៊ុន សែន កំពង់ចាម ទទួលការឧបត្ថម្ភ ពីអង្គការខេបព្រោះជាដៃគូអភិវឌ្ឍ ជួយផ្នែក សម្ភារះសិក្សា និងថវិការមួយចំនួន ។មិនតែប៉ុណ្ណោះមានសុប្បរសជន សេដ្ឋីនៅក្រៅប្រទេស ជួយថវិការច្រើនពាន់ ម៉ឺនដុល្លា ព្រមទាំងប្រាក់គម្រោង នៃក្រសួងអប់រំផ្តល់ជូនក្នុង១ឆ្នាំៗ ច្រើន លាន រៀល។អោយម្តាយក្មេក និង ប្រពន្ឋលក់ដូរ ផ្តាច់មុខនៅក្នុងសាលាដោយមិនបង់ថវិការជូនសាលានោះឡើយ។ លោក សឿង វ៉ាន់ ចង់មានបានហួសប្រមាណ ម៉ាស្រុកមានតែមួយ បានអោយបុគ្គលិកយកលុយ ពីសិស្សានុសិស្សម្នាក់៦៥ដុល្លា ដែលផ្គើន គោលនយោបាយរាជរដ្ឋាភិបាលហាមប្រាមមិនអោយយកលុយពីសិស្ស ពេលចុះឈ្មោះ ចូលរៀន ។ ហើយការប្រមូលលុយពីសិស្សម្នាក់៦៥ដុល្លា ធ្វើឡើងដោយខុសច្បាប់ មិនមែនជាគោលការណ៍ របស់ក្រសួងអប់រំនិងយុវជនកីឡាឡើយ។មិនតែប៉ុណ្ណោះលោក សឿង វ៉ាន់ បានប្រើអំណាចតួនាទី រើសរអើងសិស្សៗណាមិនពេញចិត្ត គឺអោយសិស្សនោះរៀនត្រួតថ្នាក់ ដែលផ្ទុយពីគោលការណ៍ក្រសួងអប់រំ សិស្សខ្សោយពិន្ទុ គឺចុងឆ្នាំ អោយប្រលងឡើងថ្នាក់ ឬ ជូនដំណឹងមកអាណាព្យាបាល។ ទង្វើគ្មាន សិលធម័ បែបនេះ គឺអាណាព្យាបាលសិស្សនោះ កំពុងពិចារណា ដាក់ពាក្យប្តឹងទៅក្រសួងអប់រំឬ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបុគ្គល ខិល ខូចតាមផ្លូវច្បាប់។

 

ដូច្នេះគេចង់ឃើញ ក្រសួងអប់រំនិងយុវជនកីឡា ក៍ដូចជា អង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតពីស្ថានភាព ជាក់ស្តែងនៃអំពើពុករលួយ លោក សឿង វ៉ាន់ នាយកវិទ្យាល័យអនុ ហ៊ុន សែន កំពង់ចាម យកលុយពីសិស្សម្នាក់ ៦៥ដុល្លាថ្លៃចុះឈ្មោះចូលរៀន និងអំពើពុករលួយជាច្រើនទៀត ហើយប្រាក់ចំណូល ភាគច្រើន ហូរចូលតែហោប៉ៅលោក សឿង វ៉ាន់ ដែលធ្វើអោយ ប៉ះពាល់គោលនយោបាយ ក្រសួងអប់រំ ក៍ដូចជានយោបាយរាជរដ្ឋាភិបាលឲ្យស្របទៅតាម កំណែ ទម្រង់ស៊ីជម្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

 

ករណីខាងលើ មិនអាចបញ្ជាក់ពីលោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុន សែន កំពង់ចាម បាននៅឡើយ ដោយមិនមានលេខទូរសព្ទ័ទំនាក់ទំនង៕

 

image591-300x200

14886173_153728155091940_1637983435_n-1

 

 

Leave a Reply

(*) Required, Your email will not be published