តំណក់ទឹកភ្នែក​ប្រពន្ធដើម ផ្តើមចេញពី ឆាយ ស្រី​ពេជ្រ ផ្អែម​ស្និទ​និង​ប្តី​គេ​

, , Leave a comment

01-11-2016

​រាជធានី​ភ្នំពេញ : តារា​សម្តែង ឆាយ ស្រី​ពេជ្រ ធ្លាប់​លេចឮ​កក្រើក​ពេញ​សិល្បៈ​ថា នាង​មាន​លោក​ផ្កាយ​៤​ម្នាក់ តាម​ស្នេហ៍​យ៉ាង​ស្អិត​ដូច​តុកកែ ហើយ​បុរស​នោះ​ថែមទាំង​ចង់​ចិញ្ចឹម​ចងជើង​ទុក​មិន​ឲ្យ​ប្រឡូក​សិល្បៈ​ថែម​ទៀតផង តែ​ស្រី​ពេជ្រ ប្រកែក ហើ​នាង​បាន​បាត់​ខ្លួន​ជាច្រើន​ខែ​មកហើយ ទើប​មានការ​សង្ស័យថា ស្រី​ស្អាត​រូបនេះ អាច​ជាប់អន្ទាក់​លោកធំ​ផ្កាយ​៤​នោះ​។​

01-11-2016-5

​ការប្រកាស​មាន​ប្តី​ជា​ចំហ​របស់​នាង​ឆាយ ស្រី​ពេជ្រ នេះ នាំ​ឲ្យ​តារា​ជាច្រើន​បាន​ភ្ញាក់ផ្អើល​នាង​គ្រប់គ្នា​ថា រយៈពេល​ដែល​ស្រី​ពេជ្រ​បាត់​មុខ​ពី​សកម្មភាព​សិល្បៈ​នេះ គឺ​តាមពិត​នាង​សម្ងំ​យកប្តី​សោះ ហើយក៏​មាន​តារា​ខ្លះទៀត បាន​ខ្សឹបខ្សៀវ​ផ្អើល​ពេញ​ចង្កោម​អ្នកសិល្បៈ​ថា ប្រុស​ដែល​ស្រី​ពេជ្រ អះអាង​ពេញៗ​មាត់​ថា ជា​ប្តី​នាង​នោះ តាមពិត​បុរស​វ័យ​៤០​ប្លាយ​នោះ ហើយ​មិនមែន​នៅ​លីវ​ទេ គឺ​ប្រុស​ដែលជា​មន្ត្រី​គយ​នោះ មាន​ប្រពន្ធ​និង​កូន​៣​នាក់​ទៅហើយ​។ ស្នេហា​រវាង​នាង និង​បុរស​ផ្អែមល្ហែម​នោះ បានធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធដើម ហាក់​ព្រួយចិត្ត​រហូត​មានពេលខ្លះ​ទួញ​យំ សម្លឹងមើល​ប្តី​ជាទី​ស្រឡាញ់​កៀក​កិត​ជាមួយ​ស្ត្រី​ថ្មី​យ៉ាង​រំភើយ​ភ្លេច​ឆ្នាំង​ចាស់​។​

01-11-2016-1

​ប្រភព​បាន​ឲ្យ​ដឹងថា លោក​គយ ដែល​សម្បូរ​ដុល្លារ កន្លងមក​រស់នៅ​ជុំ​គ្រួសារ​យ៉ាង​មាន​សុភមង្គល តែ​តាំងពី​លោក​ប្តីរ​ត់ទៅ​ឱប​ស្រី​ស្អាត​ឆាយ ស្រី​ពេជ្រ មក ប្រពន្ធ​គាត់​ទឹកភ្នែក​រាល់ថ្ងៃ​តែម្តង​។ ឆាយ ស្រី​ពេជ្រ បានប្រកែក​ថា “​អត់​ទេ​បង​! ប្តី​ខ្ញុំ​គាត់​មានតែ​ខ្ញុំ​ម្នាក់​តើ​! ពីមុន​គាត់​ធ្លាប់​មានអី​ណា​អី​ណី​មែន តែ​ពេលនេះ​គាត់​មានតែ​ខ្ញុំ​ម្នាក់​ទេ​!”​។ ឆាយ ស្រី​ពេជ្រ ពេលនេះ​ត្រូវបាន​គេ​ចោទប្រកាន់ថា នាង​កំពុងស្នេហ៍​ប្តី​គេ​ហើយ តែ​តារា​រូបនេះ​មិនបាន​បកស្រាយ​លម្អិត​ទេ ដោយ​គ្រាន់តែ​ថា ប្តី​នាង​មានតែ​នាង​ម្នាក់ ហើយ​ពេលនេះ​មិនបាន​គិតគូរ​រឿង​រៀបការ​ទេ តែ​បែរជា​ប្តី​អត់​ទាន់​មាន​ខាន់ស្លា​នោះ រំអុក​ចង់បាន​កូន​មុន​ទៅវិញ​។​

01-11-2016-2

​តាមរយៈ​ការ​ធ្លាយ​រឿង​ស្នេហ៍​ដ៏​រសើប​របស់​ឆាយ ស្រី​ពេជ្រ នេះ នៅក្នុង Facebook បុរស​ម្នាក់​ឈ្មោះ Rith Pich ក៏មាន​បង្ហោះ​រូប​ស្រី​ពេជ្រ និង​បុរស​ម្នាក់ ដែល​នាង​អះអាងថា ជា​ប្តីៗ​ពេញៗ​មាត់​នោះ ដោយ​បង្ហាញ​ពី​ភាព​ល្អូកល្អិន​គ្នា​ដូច​ប្តី​ប្រពន្ធ​មែន គឺ​ហាក់​មិន​ខ្វល់​ពី​ប្រពន្ធដើម​ទាល់តែ​សោះឡើយ​។ ពេលនេះ ស្រី​ពេជ្រ បានប្រកាសថា នាង​ត្រូវ​ប្តី​លែង​ឲ្យ​លេង​សិល្បៈ​ដូច​មុន​ទៀតហើយ​។​

01-11-2016-3

​ឆាយ ស្រី​ពេជ្រ អាយុ​២៣​ឆ្នាំ លេចធ្លោ​ខ្លាំង​តាមរយៈ​រឿង “​ទឹកចិត្ត​ប្រពន្ធ​” របស់​ផលិតកម្ម​មហាហង្ស ដែល​ចាក់ផ្សាយ​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​រឿង “​ម៉ឺ​នុយ​ធ្នាក់​អន្ទាក់ស្នេហ៍​” និង​រឿង “​គំនុំ​អតីតជាតិ​”​។ ប្រភព​បាន​ឲ្យ​ដឹងថា មាន​ផលិតកម្ម​ជាច្រើន បាន​ព្យាយាម​ទាក់ទង​ហៅ​នាង​ឆាយ ស្រី​ពេជ្រ ឲ្យ​សម្តែង​ជា​តួឯក ក្រោយពី​ឃើញ​សមត្ថភាព​នាង​ក្នុង​រឿង “​ទឹកចិត្ត ប្រពន្ធ​” មក តែ​បានត្រឹមតែ​ខកចិត្ត​ប៉ុណ្ណោះ ព្រោះ​ស្រី​ពេជ្រ ប្តី​នាង​មិន​អនុញ្ញាត​ឲ្យ​ស្រី​ពេជ្រ ថត​សម្តែង​ដែលមាន​តួ ប្រុស​ឱបថើប​ជាដាច់ខាត ព្រោះ​លោក​គយ​នោះ មាន ប្រាក់​ឲ្យ​នាង​ចាយ​មិន​ខ្វះ​ឡើយ​។​

01-11-2016-4

​ឆាយ ស្រី​ពេជ្រ ដែល​ប្រកាសថា គ្រោង​បើកហាង​រក្សា​សម្រស់​ដ៏​ធំ​មួយ នៅ​កណ្តាល​រាជធានី​ភ្នំពេញ ហើយនឹង​បន្ត​អាជីព​សិល្បៈ​ជោកជាំ​នោះ ត្រូវ​លុបចោល​គម្រោង​ទាំង​២​ចោល​ភ្លាមៗ នៅពេលនេះ ដោយ​នាង​ថា ប្តី​មិន​ឲ្យ​បើកហាង និង​ថត​ឲ្យ​ល្បីឈ្មោះ​អី​ទៀត​ទេ គឺ​គិតតែ​ចង់បាន​កូន ដើម្បី​ជា​ចំណងដៃ​ស្នេហ៍​តែប៉ុណ្ណោះ​៕

 

Leave a Reply

(*) Required, Your email will not be published