មន្ត្រី​អាវុធហត្ថ​ខេត្តបាត់ដំបង ប្រើ​ច្បាប់​ព្រៃ ទាញកាំភ្លើងខ្លី ប្រមាថ​ជីវិត​ប្រជាជន​

, , Leave a comment

ខេត្តបាត់ដំបង : ស្នូរ​កាំភ្លើង​បាន​លាន់​ឡើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ធ្ងន់ ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​មន្ត្រី​អាវុធហត្ថ​ខេត្តបាត់ដំបង​ដែល​គេ​ស្គាល់​ថា ឈ្មោះ ភៀន យក​តួនាទី​ជា PM ឈរ​កាង​ឲ្យ​ប្រពន្ធ​លក់​កន្ទុយលេខ​នៅ​ខាងត្បូង​សាលាខេត្ត​បាត់ដំបង​នោះ បាន​ដក​កាំភ្លើងខ្លី​បាញ់​បុរស​ម្នាក់​បាក់ជើង​ដោយសារ​ខឹង​ស៊ី​ផ្លេ​ខ្លាំងៗ នៅមុខ​ផ្ទះ​របស់ខ្លួន​កាល​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

 

​ប្រភព​តាម​ការ​បង្ហើប​ពី​ជនរងគ្រោះ​បាន​ប្រាប់ថា មុន​កើតហេតុ​ខ្លួន បាន​ជិះ​ម៉ូតូ​ម៉ាក Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1R-9430 មាន​ចាប់​ដែក​ទុក​សម្រាប់​សណ្តោង​រ៉ឺម៉ក​ពីលើ បាន​ជិះ​ទៅដល់​ចំណុចកើតហេតុ​(​ម្តុំ​ផ្ទះ​ជនដៃដល់​) ក៏បាន​ចុច​ស៊ី​ផ្លេ​ម៉ូតូ ដើម្បី​ហៅ​សង្សា​ខ្លួន​ដែល​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្បែរ​ផ្ទះ​ជនបង្ក​ក៏ត្រូវ​មន្ត្រី​អ​.​ហ​ខេត្ត ឈ្មោះ ភៀន បាន​បាញ់ប្រហា​មកលើ​ខ្លួន ខណៈ​កំពុង​ជិះ​នៅលើ​ម៉ូតូ​នៅឡើយ​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បាន​និយាយថា នៅពេល​ជនដៃដល់​ជា​មន្ត្រី​អ​.​ហ ខេត្ត​បាន​បាញ់​ជនរងគ្រោះ​ឈ្មោះ ព្រឿង រដ្ឋា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្តី ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ មុខរបរ​ជា​ចុងភៅ នៅក្នុង​សណ្ឋាគារ (​ក្លាស់​ស៊ី​) ក្រុង​បាត់ដំបង​ចំនួន​១​គ្រាប់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​រួចមក ជនដៃដល់​បាន​បាញ់​មួយ​គ្រាប់​ទៀត ប៉ុន្តែ​សំណាង​ដោយ​កាំភ្លើង​មិន​ផ្ទុះ ហើយ​ពេលនោះ​ជនរងគ្រោះ​បាន​រត់​ចូលក្នុង​បន្ទប់​លេខ​២ ផ្ទះ​ដែល​សង្សា​ខ្លួន​ជួល​នោះ ដើម្បី​សុំ​ឲ្យ​គេ​ជួយ ក៏ប៉ុន្តែ​គ្រប់គ្នា​មិន​ហ៊ាន​ចេញមក​ជួយ​ទេ បាន​ត្រឹម​អើតមើល តែ​ក៏បាន​ជួយ​ទាក់ទង​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។ បន្ទាប់ពី​មន្ត្រី អ​.​ហ ខេត្ត ខាងលើ​បាន​ពី​បាញ់ប្រហារ​ជនរងគ្រោះ​ហើយ ភ្លាមៗ​នោះ លោក ឡា​ច វ៉ាន់ ជា​នាយការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត ត្រូវជា​មេ​កើយ​របស់​ជនដៃដល់ បាន​យក​ម៉ូតូ​មក​ឌុប​រំដោះ​ជនបង្ក​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ គឺ​ឌុប​ចេញ​ស្របពេល លោក ឈឿង គឹម​សុង ដឹកនាំ​ក្រុម​បង្ការ​បង្ក្រាប​ចូល​ទៅដល់​កន្លែងកើតហេតុ​។​

 

​ចំណែក លោក ឈឿង គឹម​សុង នៅពេល​ដឹកនាំ​ក្រុម​បង្ការ បង្ក្រាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ និង​បាន​សាកសួរ និង​ប្រមូល​វត្ថុតាង ព្រមទាំង​ជួយ​ដឹកបញ្ជូន​ជនរងគ្រោះ​មក​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​យោធភូមិភាគ​ទី​៥(​ព​២)​។​

 

​បច្ចុប្បន្ន​ជនដៃដល់​កំពុង​ស្ថិតក្នុង​ការសាកសួរ​នៅ​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​នៅឡើយ គេ​ពុំទាន់​ច្បាស់​ថា ថ្នាក់លើ​ចាត់វិធានការ​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ​៕

01-11-2016-3 01-11-2016-4 01-11-2016-5 01-11-2016 01-11-2016-1 01-11-2016-2

 

Leave a Reply

(*) Required, Your email will not be published