រឿងអាស្រូវ​របស់​កូនប្រសារ​ឧកញ៉ា ស៊ុយ សុផាន ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ លោក បែន តារា មិនមែន​តណ្ហា​ទេ តែ​ជា​កំហឹង ទើប​ទាញ​កាំភ្លើង​បាញ់​នោះ​!

, , Leave a comment

31-10-2016-3

​ខេត្ត​ព្រះសីហនុ : ក្រោយ​ពេលដែល​រឿងអាស្រូវ​របស់​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ លោក បែន តារា បាន​រីក​សុះសាយ​ទាំង​បណ្តាញ​សង្គម និង​សារព័ត៌​មានមក​នោះ​កូនប្រសារ​ឧកញ៉ា ស៊ុយ សុផាន លោក បែន តារា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​បានចេញ​នូវ​ការបកស្រាយ​ពី ចំណោទបញ្ហា​ដូចខាងក្រោម​។​

 

​ក្រោយ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បានធ្វើការ​ទម្លាយ​រឿង​កូនប្រសារ​របស់​ឧកញ៉ា ស៊ុយ សុផាន ឈ្មោះ បែន តារា បាន​បាញ់បោះ​សេរី​នៅ​ខេត្ត​ព្រះសីហនុ​មក​នោះ ពេលនេះ​ត្រូវបាន​ថ្នាក់លើ​បង្ហាញ​របាយការណ៍​រយៈ​ការបំភ្លឺ​របស់​សន្តិសុខ​យាមកាម​នៅ​កន្លែងកើតហេតុ​។ បើតាម​របាយការណ៍រ​បស់​ប្រធាន​សាខា​សន្តិសុខ DSS ដែល​ទទួលបន្ទុក​យាម​កាម​សណ្ឋាគារ និង​រមណីយដ្ឋាន អេ​ម៉ា​រី​អូ ស្ថិតនៅ​ចំណុច​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បង្ហាញថា នៅវេលា​ម៉ោង​១​រំលងអធ្រាត្រ ចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៦ ក្រោយពី​ឮស្នូរ​សំឡេង​ផ្ទុះអាវុធ​១​គ្រាប់ នៅ​ចំណុច​ក្លឹប​កម្សាន្ត Seven ដែលមាន​ទីតាំង​នៅក្នុង​សណ្ឋាគារ និង​រមណីយដ្ឋាន អេ​ម៉ា​រី​អូ គេ​បានឃើញ​រថយន្ត​ទំនើប​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស ៥៧០ ពាក់​ស្លាក​លេខ ន​.​ប ៣៦៦៧ បាន​មកដល់​កុងត្រូល ហើយ​អ្នកជិះរថយន្ត​បាន​ដក​កាំភ្លើង​ភ្ជង់​សន្តិសុខ​បង្ខំ​ឲ្យ​បើក​កុងត្រូល ដើម្បី​ចាកចេញ​។​

 

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ក្នុង​សភាពការណ៍​ដ៏​គ្រោះថ្នាក់​នោះ សន្តិសុខ​ត្រូវ​បង្ខំចិត្ត​បើក​កុងត្រូល ដើម្បី​ឲ្យ​រថយន្ត​នោះ​បើក​ចេញទៅ​ក្រៅ ប៉ុន្តែ​បន្ទាប់ពី​រថយន្ត​ចេញទៅ​បាត់ ទើប​គេ​បានដឹង​ច្បាស់​ថា អ្នក​នៅក្នុង​រថយន្ត​នោះ ទើប​ចេញពី​ផឹកស៊ី​នៅ​ក្លឹប Seven​។ ទោះជា​យ៉ាងណា​ករណីនេះ ត្រូវបាន​ថ្នាក់លើ​ទម្លាយ​ថា ជា​រឿង​ភ័ន្តច្រឡំ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ផ្សាយ​ថា ទាក់ទង​នឹង​ស្ត្រី​ជនជាតិ​បរទេស និង​បង្ក​ឲ្យ​មាន​ហេតុការណ៍​បាញ់បោះ​នៅ​ក្លឹប Seven​។​

 

​បើតាម​ការបំភ្លឺ​របស់​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ លោក បែន តារា តាមរយៈ​កាសែត​ក្នុងស្រុក​ថា លោក​មិនមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ស្ត្រី​ជនបរទេស ប៉ុន្តែ​លោក​ទទួលស្គាល់ថា នៅក្នុង​ហេតុការណ៍​នោះ ពិតជា​បាន​ផឹកស៊ី​បន្តិចបន្តួច​មែន ហើយ​រថយន្ត​ដែល​នៅក្នុង​កា​ម៉េ​រា​សុវត្ថិភាព ឬ​សន្តិសុខ​ធ្វើ​របាយការណ៍​បង្ហាញ​សមត្ថកិច្ច​នោះ លោក​បញ្ជាក់ថា មិនមែនជា​រឿង​ពិត​ទេ ដោយសារតែ​រថយន្តរ​បស់​លោក​ជា​រថយន្ត​ពាក់​ស្លាក​លេខ​ផ្សេង​។ លោក​បន្តថា​ចំពោះ​ករណី​បាញ់បោះ​វិញ គ្រាន់តែ​ជាការ​បាញ់ ដើម្បី​ការពារ​សុវត្ថិភាព នៅពេល​ដែលមាន​មនុស្ស​មួយក្រុម​បានធ្វើ​សកម្មភាព​ជក់​គ្រឿងញៀន គ្រា​ដែល​លោក​ចាក​ចេញពី​ក្លឹប​កម្សាន្ត ធ្វើដំណើរ​ទៅផ្ទះ​ប៉ុណ្ណោះ​។ យ៉ាងណា លោក​ថា ក៏បាន​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​រួចហើយ​ជុំវិញ​ហេតុការណ៍​នេះដែរ​។​

 

​គួររំឭកថា កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៦ មាន​ហេតុការណ៍​ផ្ទុះអាវុធ​មួយគ្រា​ប់​នៅ​ម្ដុំ​ក្លឹប​កម្សាន្ត Seven ក្នុង​បរិវេណ​សណ្ឋាគារ និង​រមណីយដ្ឋាន អេ​ម៉ា​រី​អូ​។ ភ្លាមៗ គេ​ឃើញ​រថយន្ត ឡិច​ស៊ី​ស ៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល និង​មាន​បិត​ឡូហ្គោ​នគរបាលជាតិ​សងខាង បាន​ព្យាយាម​បើក​ចេញ ដោយ​ដក​កាំភ្លើង​ភ្ជង់​សន្តិសុខ​បង្ខំ​ឲ្យ​បើក​កុងត្រូល​សណ្ឋាគារ​ឲ្យ​ខ្លួន​ចេញ​។​

 

​ករណី​ខាងលើនេះ​បន្ទាប់ពី​មានការ​បកស្រាយ​រួចមក បណ្តា​អ្នកតាមដាន​ព័ត៌មាន មានការ​អស់សំណើច​ជាខ្លាំង ខណៈដែល​ពេល​ឃើញ​មាន​ក្រុម​ជក់​គ្រឿងញៀន​ហើយ បែរជា “​វាយ​ស្មៅ​បង្អើល​ពស់​”​ទៅវិញ​។​

31-10-2016-5 31-10-2016-6 31-10-2016 31-10-2016-1 31-10-2016-2 31-10-2016-4

 

Leave a Reply

(*) Required, Your email will not be published